ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់មាតាបិតា ឬអាណាព្យាបាលសិស្ស និង លោកគ្រូអ្នកគ្រូ ព្រមទាំងគួបផ្សំទៅនឹងចំនួនសិស្សចេះតែមានកំណើនឡើងជារៀងរាល់ឆ្នាំផងនោះ ពិសេសដោយមើលឃើញពីភាពខ្វះអគារសិក្សាផង ព្រះសង្ឃ និងគណ:កម្មការវត្តដំណាក់ បានផ្តួចផ្តើមលើកគម្រោងសាងសង់អគារសិក្សាថ្មី១ខ្នង ស្មើនឹង១០បន្ទប់ ប្រវែង៤០ម៉ែត្រគុណនឹង៩ម៉ែត្រ មានកម្ពស់២ជាន់ ក្នុងតម្លៃប៉ាន់ស្មានជិត៣០ម៉ឺនដុល្លារអាមេរិក។ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាពព្រះវិជ័យរង្សី បណ្ឌិត ឡាច...
ព័ត៌មានលំអិតស្របពេលដែលមន្ត្រីនគរបាលនៃអធិការដ្ឋានក្រុងសៀមរាបចំនួន៣៣នាក់ ដែរបានជួបប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម បាននឹងកំពុងធ្វើចត្តាឡីស័ក ដោយយកសំណាកវិភាគលើកទី១ កាលពីថ្ងៃទី០៥ ខែមិថុនា លទ្ឋផលអវិជ្ជមានទាំងអស់គ្នាហើយនោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានប្រតិភូសង្ឃក្នុងខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដើម្បីប្រើប្រាស់ប្រចាំថ្ងៃក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះ ដោយអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ក្នុងនោះរួមមាន៖ អង្ករ២០០គីឡូក្រាម ,មី២៥កេសតូច...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បាននាំយកអំណាយ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប ជូនដល់គ្រួសារក្រីក្រចំនួន ១៨០គ្រួសារ នៃសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ដែលរងគ្រោះដោយជំងឺកូវីដ-១៩។ លោក នួន...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ពីក្រុមហ៊ុនបញ្ចាំចលនទ្រព្យ រត្ននៈអភិវឌ្ឍន៍ ខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអំណោយទាំងនោះរួមមាន៖ អង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ ទឹកត្រី...
ព័ត៌មានលំអិតប្រជាពលរដ្ឋដែលជួបការខ្វះខាតជីវភាពក្នុងវិបត្តិជំងឺកូវីដ-១៩ ប្រមាណជា១០០គ្រួសារមកពី៩ភូមិ ក្នុងឃុំត្រពាំងធំ បានទទួលអំណោយពីក្រុមការងារថ្នាក់ជាតិ ចុះជួយមួលដ្ឋាន នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២១នេះ។ នេះគឺជាការយកចិត្តទុកដាក់ និងដោះស្រាយទាន់ពេលវេលារបស់ក្រុមការងារថ្នាក់ជាតិ ដើម្បីជួយពួកគាត់ក្នុងគ្រាទុក្ខលំបាកអំឡុងវិបត្ដិជំងឺកូវីដ-១៩ កំពុងតែរាតត្បាតជាសកលនេះ ។ លោក សយ សីហា មេឃុំត្រពាំងធំ ស្រុកប្រាសាទបាគង...
ព័ត៌មានលំអិតឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទីបានសម្រេចរួចរាល់ហើយនៅចុងខែឧសភានេះ បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែមេសា។ នៅដើមខែមីនា ការធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។ បើតាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន...
ព័ត៌មានលំអិតក្នុងអំឡុងដែលឧបាសិកា ថោង សាវ៉ុន និងក្រុមគ្រួសារ ក្នុងឱកាសវេរភ័ត្តចំពោះព្រះសង្ឃឧទ្ទិសផលបុណ្យជូនដល់ស្វាម៉ី និងញាតិសន្តានដែលបានចែកឋានរំលាយខ័នទៅហើយ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ឧបាសិកា និងក្រុមគ្រួសារ បានចែករំលែកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនបងប្អូនញាតិជិតខាង និងប្រជាពលរដ្ឋខ្សត់ខ្សោយក្នុងជីវភាពមកពីភូមិមួយចំនួន ក្នុងសង្កាត់សៀមរាប មានភូមិពោធិបន្ទាយជ័យ , ភូមិអារញ្ញ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្ត បាននាំយកថវិកាជាប្រាក់រៀល ចំនួន១៦.២០០.០០០រៀល និង ប្រាក់ដុល្លារអាមេរិកចំនួន ៤.៤៥០ដុល្លារ និង លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំប្រតិភូនៃរដ្ឋបាលខេត្ត...
ព័ត៌មានលំអិតទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប និងសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រូវបាននាំយកទៅវេប្រគេនព្រះសង្ឃ ចំនួន០៣វត្ត ក្នុងឃុំចាន់សរ និងឃុំតាយ៉ែក នៃស្រុកសូទ្រនិគម ដែលជួបនូវការខ្វះខាតក្នុងបរិបទជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់...
ព័ត៌មានលំអិតទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប កាលព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២១ ត្រូវបាន លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប រួមដំណើរដោយអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.