សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា ដោយបានរៀបចំពិធីសូត្រមន្ត...

ព័ត៌មានលំអិត

មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ទទួលបានថវិកា១០លានរៀល ពីសប្បុរសជន ដើម្បីគាំទ្រដល់កិច្ចដំណើរការព្យាបាលជំងឺជូនកុមារកម្ពុជា

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប បានទទួលអំណោយជាថវិកាចំនួន ១០លានរៀល ពីមន្ទីរព្យាបាលធ្មេញ ជា លាងហេង សម្រាប់យកមកប្រើប្រាស់គាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យ លើការពិនិត្យ និងព្យាបាលទារក និងកុមារកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងមិនមានការរើសអើង។ អ្នកស្រី ទូច សុខផៃ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ តាមរយៈកម្មវិធីបរិច្ចាគឈាម “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”

ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្ដីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា ក្នុងន័យនេះ អាជ្ញាធរខេត្តសៀមរាប សូមអំពាវនាវដល់មន្ត្រីរាជការ សិស្ស និស្សិត ព្រះសង្ឃ រួមនឹងសាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ទាំងអស់គ្នា តាមរយៈកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត” ដែលរដ្ឋបាលខេត្តនឹងរៀបចំ ចាប់ពីថ្ងៃទី១៨-២០ ខែមិថុនាខាងមុខនេះ។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ៥០គ្រួសារ ក្នុងស្រុកពួក ខេត្តសៀមរាប ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជនចាស់ជរា ចំនួន៥០គ្រួសារ រស់នៅក្នុងភូមិពាន ភូមិតាស្នេហ៍ និងភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ សប្បុរសជន និងសមាគមជីវិត និងក្ដីសង្ឃឹម ដោយអំណោយរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

អាជ្ញាធរខេត្តសៀមរាប បានស្នើដល់គ្រប់ព្រះចៅអធិការវត្ត និងអាស្រមទាំងអស់ក្នុងតំបន់ ចូលរួមបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ ដែលសម្បត្តិបេតិកភណ្ឌជាតិខ្មែរនៃយើង រួមនិងវិស័យផ្សេងៗទៀត ក្នុងខេត្តមួយនេះឱ្យកាន់តែល្អប្រសើរ។ ក្នុងពិធីបើកសន្និបាតព្រះសង្ឃ ក្នុងតំបន់ឧទ្យានបេតិកភណ្ឌពិភពលោកអង្គរ ស្ដីពីវត្តអារាមពុទ្ធសាសនា បេតិកភណ្ឌ ទឹក បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងសុវត្ថិភាពស្បៀង នៅថ្ងៃទី០៨ ខែឧសភានេះ លោក...

ព័ត៌មានលំអិត

ក្នុងឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះបានជិត ៥ ០០០គ្រួសារ

រយៈពេលពេញ១ឆ្នាំ ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ បានចំនួន ៤ ៦១៨គ្រួសារ ក្នុងគ្រួសារងាយរងគ្រោះបំផុតចំនួន ៣ ៤៣៩គ្រួសារ និងគ្រួសាររងគ្រោះដោយមហន្តរាយផ្សេងៗ ១ ១៧៩គ្រួសារ។ ក្នុងកម្មវិធីរាត្រីសមោសរ សប្បុរសធម៌ អបអរសាទរខួបលើទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ...

ព័ត៌មានលំអិត

សាលាឆាន់ថ្មីមួយខ្នងនៅក្នុងវត្តព្រះសិអារ្យ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាដើម្បីធ្វើការសាងសង់

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ សាលាឆាន់ថ្មីមួយខ្នងនៅក្នុងវត្តព្រះសិអារ្យវត្តព្រះសិអារ្យដែលស្ថិតនៅបរិវេណប្រាសាទបាយ័ន ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាដើម្បីធ្វើការសាងសង់ ក្រោមវត្តអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប រួមនឹងវត្តមាន...

ព័ត៌មានលំអិត

សប្បុរសជន បាននាំយកអំណោយចែកជូន ប្រជាពលរដ្ឋខ្វះខាត នៅសង្កាត់ជ្រាវ ក្រុងសៀមរាប

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្វះខាតជិត២០គ្រួសារ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ទទួលបានអំណោយពីសប្បុរសជន ដើម្បីជួយសម្រួលដោះស្រាយជីវភាពប្រចាំថ្ងៃ។ សប្បុរជន លោក ឃន់ សុខន បានលើកឡើងថា អំណោយទាំងនេះ មានអង្ករ និងថវិកាមួយចំនួន គឺបានទទួលពីសប្បុរសជននៅក្នុងស្រុក ហើយមានអាជ្ញាធរភូមិសង្កាត់ នាំយកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកំពុងរស់នៅសំណង់មិនរៀបរយចំនួន១៦គ្រួសារ...

ព័ត៌មានលំអិត

ឧបដ្ឋានសាលាថ្មីនៃវត្តប្រាសាទលលៃ ក្នុងស្រុកប្រាសាទបាគង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ឧបដ្ឋានសាលាពីរខ្នង ក្នុងវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវឧកញ៉ា សិរីករុណាបទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ លោកយាយលោកតា...

ព័ត៌មានលំអិត

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២៤គ្រួសារ ក្នុងស្រុកប្រាសាទបាគង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២៤គ្រួសារ រស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ លោក ណម ពិសិទ្ធ ហេរញ្ញិក គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...

ព័ត៌មានលំអិត
Page 7 of 110 1 6 7 8 110

Recommended

សូម Like និង Follow ពួកយើង