នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចំនួន៤០គ្រួសារ មកពីឃុំចំនួន០៤ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប បានទទួលអំណោយសប្បុរសធម៌ពីកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តសៀមរាប ដឹកនាំដោយដោយ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា ស្ថិតនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ។ តាមការបង្ហាញពី លោក អៀង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០នេះនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញទទួលទេយ្យទានពីព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ ឧត្តមប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងទទួលអំណោយពីថ្នាក់ដឹកនាំឥស្លាមសាសនា ថ្នាក់ដឹកនាំសាសនាគ្រឹស្ទ ព្រមទាំងទទួលថវិកាពីសប្បុរសជនក្នុងខេត្តផងដែរ...
ព័ត៌មានលំអិតព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៦៦គ្រួសារ នៅស្រុកសូទ្រនិគម ក្នុងនោះមានក្រុមគ្រួសារងាយរងគ្រោះនៅពេលមានវិបត្តិជម្ងឺកូវិដ១៩ រួមមានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ...
ព័ត៌មានលំអិតរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សហការីសាលាគណខេត្ត មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំពីសំណាក់ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យ មេគណខេត្តសៀមរាប បាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខជាមួយព្រះចៅអធិការទាំង១២វត្ត របស់ស្រុកអង្គរធំខេត្តសៀមរាប ដើម្បីបានដឹងពីភាពជាក់ស្តែងពីការលំបាកនិងបញ្ហាផ្សេងៗក្នុងទីគ្រាលំបាក ដោយសារតែមេរោកូវីដ-១៩ ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពប្រជាពុទ្ធបរិស័ទទូទៅ និងមួយផ្នែកដល់សហគមន៍វត្តអារាមព្រះពុទ្ធសាសនាផងដែរ ។ ព្រះសាសនសត្ថា...
ព័ត៌មានលំអិតអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកទៅចែកជូនបងប្អូនក្រុមគ្រួសារជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ចំនួន ៦០គ្រួសារ ក្នុងស្រុកជីក្រែង...
ព័ត៌មានលំអិតគិតចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២០នេះ ការរៃអង្គាសប្រាក់សម្រាប់ទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានប្រមាណតែ៣០ភាគរយប៉ុណ្ណោះ នៃថវិកាសរុប ដែលបានគ្រោងទុកសម្រាប់ប្រតិបត្តិការប្រចាំឆ្នាំ២០២០ របស់មន្ទីរពេទ្យ នេះបើតាមការលើកឡើងរបស់ អ្នកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំងសាធារណៈប្រចាំប្រទេសកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងឱកាសទទួលមូលនិធិជាង៤ម៉ឺនដុល្លា ពីក្រុមហ៊ុនរ៉ូយអ៊ីនហ្វីនីធីខូលិធីឌី នៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០។ អ្នកស្រីបន្តថា អំឡុងវិបត្តិជំងឺកូវីដ១៩ ថវិកា ដែលឧបត្ថម្ភដោយ...
ព័ត៌មានលំអិតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្ត្រីក្រោមឱវាទនាំយកទៀនចំណាំវស្សា និងទេយ្យវត្ថុមួយចំនួន ប្រគេនដល់ព្រះសង្ឃ គង់ក្នុងវត្តចំនួន៧ ក្នុងខេត្តសៀមរាប ដើម្បីជាតម្រូវការ ចាំបាច់របស់ព្រះសង្ឃគ្រប់អង្គ សម្រាប់ស្វាធ្យាយសិក្សារៀនសូត្រព្រះធម៌គម្ពីរក្បួនខ្នាតផ្សេងៗ ក្នុងរដូវចូលវស្សារយៈពេល៣ខែ។ វត្តទាំង៧នោះ រួមមាន...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន ចំនួន៣៥ គ្រួសារ រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ខណៈវិបត្តិជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយទាំងនៅក្នុងសកល និងកម្ពុជា។ លោកជំទាវ ទាង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានទទួលថវិកាជាប្រាក់រៀលចំនួន២ លានរៀល ជាអំណោយរបស់ឯកឧត្តម នូ ផល្លា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ប្រាក់ដុល្លារចំនួនមួយពាន់ដុល្លារអាមេរិក ពីក្រុមហ៊ុន PTT (Cambodia) Limited ក្នុងឱកាសអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសារងាយរងគ្រោះចំនួន៧៤គ្រួសារក្នុងស្រុកពួក ក្នុងនោះមានចាស់ជរាគ្មានទីពឹង , កុមារកំព្រា , ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន , អ្នកផ្ទុកមេរោគ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.