សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​អារញ្ញ​សាគរ នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ ចែក​ជូន​គ្រួសារ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកទន្លេ នៅ​សង្កាត់​ចុង​ឃ្នៀស​

​នៅ​រសៀល​ថ្ងៃ​ទី​១៦​ខែតុលា​ឆ្នាំ​២០១៨ ព្រះគ្រូ​សុធី​វរ​បញ្ញា​វិសារទោ ហ៊ាក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​ដឹកនាំ​ព្រះសង្ឃ​គណៈកម្មការ​អាចារ្យវត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នាំ​យក​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ​មាន​ដូចជា​អង្ករ មី ទឹកត្រី ទឹក​សុទ្ឋ ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន​១០៨​គ្រួសារ ដែល​ពួកគាត់​ជួបប្រទះ​ផលប៉ះពាល់​ដោយសារ​ទឹកទន្លេ​ឡើង​បណ្តាលឱ្យ​លិច​ផ្ទះ​ពួកគាត់ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ជំលៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​បណ្តោះអាសន្ន​នៅក្បែរ​ជើងភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ។​ ​ព្រះគ្រូ​សុធី​វរ​បញ្ញា​វិសារទោ ហ៊ាក់...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​៤០០​គ្រួសារ មកពី​៣​ឃុំ​ក្នុងស្រុក​ប្រាសាទបាគង ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ​១០ ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំន​នួន​៤០០​គ្រួសារ មកពី​៣​ឃុំ ក្នុង​ស្រុក​ប្រាសាទបាគង រួម​មាន​ឃុំ​បល្ល័ង្ក , ឃុំ​អំពិល និង ឃុំ​កន្ទ្រាំ​ង ស្មើនឹង​២០​ភូមិ ដែល​មាន​មុខរបរ​ជា​កសិករ បាន​ជួប​នូវ​កង្វះខាត​នូវ​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ បាន​ទទួល​អំណោយ​មនុស្សធម៌ ពី​សមាគម វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសួរសុខទុក្ខ​ព្រឹទ្ធាចារ្យ​និវត្ត​ជន ៣​រូប ដែល​ធ្លាប់​បម្រើ​ការងារ​មនុស្ស​ធម៌​យ៉ាងសកម្ម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ស៊ុ សំអន នាយក​សាខា បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ព្រឹទ្ធាចារ្យ​និវត្តជន​ចំនួន ៣​រូប ដែល​ធ្លាប់​បម្រើ​ការងារ​មនុស្ស​ធម៌​យ៉ាងសកម្ម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នៅ​តាម​លំនៅដ្ឋាន​របស់​ពួក​គាត់​នៅក្នុង​ក្រុង​សៀមរាប។ ក្នុងនោះ​មាន ៖ ១. លោកតា ទួន ទេស អាយុ​៩២​ឆ្នាំ បាន​បម្រើ​ការងារ​មនុស្សធម៌​អស់​រយៈពេល​២២​ឆ្នាំ...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា សន្យា​នៅ​តែ​បន្ត​សហការ​ជួយ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​

​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ឯកឧត្តម វីលៀម ហេ​ដន៍​( William A.Heidt ) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ភាព​រីករាយ...

ព័ត៌មានលំអិត

ថ្ងៃទី​២៨ ព្រឹក​មិញ​នេះ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បន្ត​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ត​ស្វាយ

​នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ បាន​ដឹកនាំ​មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត ចូលរួម​កាន់បិណ្ឌ​វេន​ទី​៤ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ស្វាយ ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប និង ជា​ថ្ងៃ​បញ្ចប់​នៃ​ការចូលរួម​កាន់បិណ្ឌ​ផងដែរ សម្រាប់​កម្មវិធី​កាន់បិណ្ឌ​របស់​រដ្ឋបាល​ខេត្ត បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ការ​កាន់បិណ្ឌ​ចំនួន​៦​វត្ត​កន្លងមក រួមមាន វត្ត​រាជ​បូ​ព៌ ,...

ព័ត៌មានលំអិត

ថ្ងៃទី​២៦ ព្រឹក​មិញ​នេះ អាជ្ញាធរខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បន្ត​ចូលរួម​កាន់បិណ្ឌ​វេន​ទី​២ នៅ​វត្ត​កេសរា​រាម និង វត្ត​ទេព​ពោធិ៍​វង្ស​

​នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ បាន​ដឹកនាំ​មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត ចូលរួម​កាន់បិណ្ឌ​វេន​ទី​២ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​កេសរា​រាម និង វត្ត​ទេព​ពោធិ៍​វង្ស ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប និង​ថ្ងៃស្អែក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ឃឹម...

ព័ត៌មានលំអិត

ផ្ទះ​មនុស្សធម៌​ចំនួន​មួយ​ខ្នង ត្រូវបាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​ជូន​គ្រួសារ​ពិការ​ទីទ័លក្រ​នៅ​ស្រុក​ជី​ក្រែង​

​ផ្ទះ​មនុស្សធម៌​ចំនួន​មួយ​ខ្នង ដែល​ជា​ផ្ទះ​មនុស្សធម៌​ទី​៦០ មាន​ទំហំ ៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​ភ្លីធំ ក្រាល​ក្ដារ ជញ្ជាំង​ក្ដារ តម្កល់​លើ​ជើងតាង កម្ពស់​១,៨០​ម៉ែត្រ ដែល​ផ្ដួចផ្ដើម​ដោយ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ត្រូវបាន​លោក​ជំទាវ គួ​យ ណា​លីន ឃឹម​ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា ប្រគល់ជូន​ដល់​គ្រួសារ​ពិការ​ទីទ័លក្រ...

ព័ត៌មានលំអិត

វត្ត​អង្គរតូច​ខាងត្បូង ត្រូវបាន​កសាង​កុដិ​ថ្មី​មួយទៀត ខណៈ​ម្សិលមិញ​នេះ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សីលា ក្រោម​វត្តមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​

​ក្នុងឱកាស​នៃ​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សីលា​កសាង​កុដិ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ព្រះគ្រូ​ឥន្ទ​បាលី កែវ អាន ព្រះចៅអធិការ​វត្ត ឥន្ទបត្ត​បូរី ហៅ​វត្ត​អង្គរតូច​ខាងត្បូង បាន​មាន​សង្ឃដីកា​ថា ការកសាង​កុដិ​ថ្មី​នេះ គឺ​ផ្តើមចេញ​ដោយ​សទ្ធា​ជ្រះថ្លា​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង លោកជំទាវ ជា​គុណប្រយោជន៍​សម្រាប់​ការ​ស្នាក់នៅ​របស់​ព្រះសង្ឃ ធ្វើ​សង្ឃកម្ម​នៅក្នុង​ទី​អារាម​នោះ...

ព័ត៌មានលំអិត

សប្បុរសជន​នៅ​ខេត្ត​សៀមរាប បានប្រគល់​កង់​ចំនួន​៧៧​គ្រឿង ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​សមាជិកសមាគម​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​

​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ សប្បុរសជន​នៅ​ខេត្ត​សៀមរាប តាមរយៈ CEO Master Club បាន​ផ្តល់​កង់​ចំនួន​៧៧​គ្រឿង ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​សមាជិកសមាគម​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។​ ​លោក គង់ មង្គល ប្រធាន​សមាគម​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង បានឱ្យដឹងថា...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ អាជ្ញាធរខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​រាជ​បូព៌ និង វត្ត​ព្រះព្រហ្ម​រ័ត្ន​

  ​នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ បាន​ដឹកនាំ​មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​រាជ​បូព៌ និង វត្ត​ព្រះព្រហ្ម​រ័ត្ន ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប ។​ ​គួររំឭកថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​ប្រពៃណី​ដ៏​ធំ​មួយ...

ព័ត៌មានលំអិត
Page 95 of 97 1 94 95 96 97

Recommended

សូម Like និង Follow ពួកយើង