ត្រៀមឆ្លើយតបស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ ដោយមានការចូលរួមពីសំណាក់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត អាជ្ញាធរក្រុងសៀមរាប លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរព័ត៌មានខេត្ត សមាគមសហគ្រិនវ័យក្មេងប្រចាំខេត្តផងដែរ។ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការបិទខ្ទប់តំបន់ណាមួយដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ វាគឺជាជម្រើសចុងក្រោយ ដើម្បីទប់ទល់ និងស្តារស្ថានភាពឡើងវិញ។ យ៉ាងណាក៏ដោយកិច្ចប្រជុំបន្ទាន់មួយបានបង្ហាញនូវផែនការត្រៀមបំរុង ឆ្លើយតបចំពោះស្ថានភាពនោះ ដោយផ្តោតជាសំខាន់ទៅលើបញ្ហារក្សាស្ថិរភាពផ្គត់ផ្គង់ស្បៀងអាហារលើទីផ្សារ...
ព័ត៌មានលំអិតនាព្រឹកថ្ងែទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ រួមមានមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប កងកម្លាំងទាំងពីរប្រភេទ ចុះអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារចំនួនបីរួមមាន៖ ផ្សារលើធំថ្មី ផ្សារសាមគ្គី និងផ្សារទំនើបអង្គរ ដោយណែនាំឲ្យពួកគាត់ពាក់ម៉ាកបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។...
ព័ត៌មានលំអិតប្រជាពលរដ្ឋ រួមនិងអាជីវករ ស្ថិតក្នុងនៅផ្សារក្រោម និងក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន ១៥៦នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ក្រោយពីបានរកឃើញថា មានពាក់ព័ន្ធនឹង អាជីវករ មានវិជ្ជមានមេរោគកូវីដ-១៩ ប្រកបរបរលក់គ្រឿងក្រអូបក្នុងផ្សារក្រោម កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី១៤...
ព័ត៌មានលំអិតអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវ រួមមានអ្នកបើកបររ៉ឺម៉កម៉ូតូ ម៉ូតូកង់បី និងខ្លះជាអ្នកបើកបររថយន្តទេសចរណ៍ ក្នុងខេត្តសៀមរាបប្រមាណ១៧០នាក់ បានស្ម័គ្រចិត្ដទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ធ្វើឡើងនៅមន្ទីរពទ្យបង្អែកខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ។ តាមការលើកឡើងរបស់ពួកគាត់ បង្ហាញថា ពួកគាត់ពិតជាមានការប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្ពស់ពីភ្ញៀវទេសចរ ខណៈអ្នកទេសចរទាំងនោះ ធ្វើដំណើរពីគ្រប់ទីកន្លែង ពីប្រទេសមួយទៅប្រទេសមួយទៀត។ ការទទួលបានវ៉ាក់សាំងនេះ ទោះបីមិនអាចការពារបាន១០០%ក៍ដោយ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរបើកបររ៉ឺម៉កម៉ូតូ ម៉ូតូកង់បី និងខ្លះជាអ្នកបើកបររថយន្តទេសចរណ៍ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ការចាក់វ៉ាក់សាំងជូនដល់បងប្អូងដែលជាអ្នកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននាពេលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដល់សុខភាពប្រជាពលរដ្ឋដែលមានហានិភ័យ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញទទួលអំណោយជាសម្ភារៈ ពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB ដោយអំណោយរួមមាន៖ អាកុល ៦០០លីត្រ និងម៉ាស់...
ព័ត៌មានលំអិតតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់នៅថ្ងៃនេះ គឺឈ្មោះ អ៊ឹង ខៃលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ជាបុគ្គលដែលបានធ្វើចត្តាឡីស័ក ដោយពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ...
ព័ត៌មានលំអិតអាជ្ញាធរខេត្ដសៀមរាប បានបិទចរាចរណ៍ការចេញ-ចូលជាបណ្តោះអាសន្ន ភូមិគោកតាចាន់ និងភូមិខៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍កាលពីរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២១នេះថា ការបិទធ្វើចរាចរណ៍ចេញចូលភូមិ គោកតាចាន់ និងខ្វៀនស្ថិតនៅសង្កាត់គោកចកនេះ ក្រោយពេលស្ដ្រីម្នាក់ឈ្មោះ ចាប...
ព័ត៌មានលំអិតអាជ្ញាធរខេត្ដសៀមរាប បានអនុញ្ញាតអោយបើកដំណើរការឡើងវិញ នូវផ្សារគោគធ្លក និងផ្ទះអាជីវកម្មដ្ឋានចំនួន១៥កន្លែង នៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្ដសៀមរាប បន្ទាប់ពីរកមិនឃើញអ្នកដែលបានជាប់ពាក់ព័ន្ធទីតាំងទាំងនោះ មានផ្ទុកជំងឺកូវីដ១៩។ ការបិទទីតាំងទាំងនេះ ក្រោយពេលលោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តឈ្នួល ដែល វិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ និងមានការឆ្លងបន្តទៅអ្នកពាក់ព័ន្ធចំនួន...
ព័ត៌មានលំអិតយុទ្ធនាការផ្តល់វ៉ាក់សាំងសុីណូវ៉ាក់ (Sinovac) ជូនដល់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ប្រព្រឹត្តឡើង ក្រោមការស្ម័គ្រចិត្ត និងពោរពេញទៅដោយមនោសញ្ចេតនារីករាយទីបំផុតពីសំណាក់បងប្អូនអតីតយុទ្ធជន។ ក្នុងពិធីយុទ្ធនាការចាក់វ៉ាក់សាំងនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងវត្តមាន មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើននាក់បានចូលរួម។ ក្នុងពិធីយុទ្ធនាការចាក់វ៉ាក់សាំងនេះដែរ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.