នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ប្រឡងមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស អេ នៅខេត្តសៀមរាបនាថ្ងៃទី១១ខែមករាឆ្នាំ២០២៤ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ក្នុងនាមរាជរដ្ឋាភិបាល ក្រុមការងារចុះជួយខេត្តសៀមរាប បានសម្តែងសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះសិស្សានុសិស្សខេត្តសៀមរាបចំនួន១៨៨រូប ក្នុងចំណោមសិស្សនិទ្ទេស អេ ចំនួន១៦៧៣រូប ក្នុងទូទាំងប្រទេស នៃលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យ...
ព័ត៌មានលំអិតសិស្សានុសិស្សនិទ្ទេស A ក្នុងខេត្តសៀមរាប បានលើកឡើងថា ដើម្បីជួយឱ្យការសិក្សារបស់សិស្សានុសិស្សទទួលបានជោគជ័យ គឺមានកត្តាជាច្រើនរួមសមគ្នា ដូចជា៖ ខ្លួនឯង គ្រួសារ សាលារៀន និងសង្គមជាតិ។ ប៉ុន្តែក្នុងនោះ “កត្តាខ្លួនឯង” គឺជាកត្តាសំខាន់ជាងគេដែលអាចធ្វើឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សានាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ យុវជន ចំរើន បញ្ញារឹទ្ធ និង យុវតី...
ព័ត៌មានលំអិតការផ្តល់ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រឱ្យកាន់តែពូកែ អាចក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ ហើយដើម្បីសម្រេចបានការងារនេះ យើងមានកត្តាជាច្រើនដូចជា៖ កត្តាមាតាបិតា, កត្តាសាលារៀន, កត្តាខ្លួនឯង. កត្តាគ្រូបង្រៀន និងកត្តាដែលសំខាន់ ជាពិសេសនោះគឺ កត្តាប្រទេសជាតិ។ ក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលមានភាពវ័យឆ្លាត និងពូកែជិត ១០០នាក់ នៃសាលាអន្តរជាតិ អេអិលអេ ខេត្តសៀមរាប...
ព័ត៌មានលំអិតថ្នាក់ដឹកនាំលាសា រួមនឹងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប និងមាតាបិតាអាណាព្យាបាលសិស្ស នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានរៀបចំពិធីអភិសេធរូបសំណាកចំនួន៣អង្គរ រួមមាន៖ ព្រះអង្គសូរ្យវរ្ម័នទី២ ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី និងរៀបចំរាប់បាត្រព្រះសង្ឃ ៧០អង្គ ដើមី្បឧទិ្ទសបុណ្យកុសលជូនដល់បុព្វបុរស និងអ្នកសេ្នហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ពីបនប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ...
ព័ត៌មានលំអិតសិស្សនគរបាលចំនួន ១៩២នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ នឹងបានរៀបចំពិធីបិទវគ្គ ក្រោមអធិបតីភាព ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះ ឯកឧត្តម...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រចំនួន ៧០នាក់ នៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា ក្នុងស្រុកអង្គរធំ បានទទួលអំណោយជាកង់ និងសម្ភារៈសិក្សា ពីព្រះសង្ឃក្នុងក្រុងសៀមរាប និងសប្បុរសជនសមាគមសង្រ្កោះជីវិតប្រទេសសឹង្ហបុរី ដោយក្នុងម្នាក់ទទួលបាន៖ កង់ចំនួន១ សៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកាមួយចំនួន។ លោក ហ្កូ តុងហុង...
ព័ត៌មានលំអិតអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ ដែលហៅកាត់ថា UNESCO សហការជាមួយក្រសួងព័ត៌មាន អង្គការជនពិការកម្ពុជា CDPO និងមន្ទីរព័ត៌មានខេត្តសៀមរាប បើកសិក្ខាសាលាមួយស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព មានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីមន្ទីរព័ត៌មានខេត្ត ចំនួន៨ រួមមានខេត្តសៀមរាប...
ព័ត៌មានលំអិតអគារសិក្សាមួយខ្នង៥បន្ទប់ សាលប្រជុំ បណ្ណាល័យ សួនកំសាន្ត ទីធ្លាវាយប៉េងប៉ុង វាយសី និងតារាងបាល់បោះស្ថិតនៅសាលាបឋមសិក្សាស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដាក់ឱ្យដំណើរការឡើងវិញជាផ្លូវការ នៅរសៀលពីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយចិន...
ព័ត៌មានលំអិតនៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកការបោះជំរំយុវជនជាសកលលើកទី៩ ក្រោមប្រធានបទ ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព នៅជើងភ្នំគូលែន ខេត្តសៀមរាប ក្នុងគោលបំណង បង្ហាញពីដំណើរការនៃការអភិវឌ្ឍរបស់យុវជនកម្ពុជា ក្នុងបរិបទដែលប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ក៏ដូចជាចូលរួមលើកស្ទួយ និងផ្សព្វផ្សាយទេសចរណ៍...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី៧ ដល់ទី១២ ខែ ធ្នូ ឆ្នាំ២០២៣ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុក និងការិយាល័យប្រជាពលរដ្ឋ នៃស្រុកចំនួន ៤ រួមមានស្រុក សូទ្រនិគម ក្រឡាញ់ ស្រីស្នំ និងស្រុកជីក្រែង ដើម្បីធ្វើការផ្សព្វផ្សាយពីការលើកកម្ពស់អភិបាលកិច្ច ក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.