កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗជាច្រើនរូប បានទទួលស្វាគមន៍ចំពោះវត្តមានកីឡាករ កីឡាការិនីសិស្សខេត្តសៀមរាប ដែលបានត្រឡប់មកដល់ខេត្ត បន្ទាប់ពីបានចូលរួមការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នៅ រាជធានីភ្នំពេញ ដោយនាំមកជាមួយនូវមេដាយសរុបចំនួន ២៨គ្រឿង ក្នុងនោះមាសចំនួន៩គ្រឿង...
ព័ត៌មានលំអិតលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មានប្រសាសន៍ថា លោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍលើវិជ្ជាជីវៈគ្រូបង្រៀនទាំង៤ គឺចំណេះដឹង វិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និង សីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យមានគុណវុឌ្ឍិ ប្រដុំត្រសងទៅនឹងបុគ្គលិកអប់រំ នៃប្រទេសក្នុងតំបន់ និង ដើម្បីផលប្រយោជន៍របស់កុមារ ដែលពួកគេនឹងក្លាយទៅជាពលរដ្ឋល្អ ដែលមានចំណេះដឹងទូទៅ...
ព័ត៌មានលំអិតនាយកសាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប លោក អន គុណរ័ត្ន បានឲ្យដឹងថា ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ នឹងចាប់ផ្តើមអនុវត្តន៍មិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀនទៀតឡើយ ដោយសាលាបានអនុវត្តន៍នូវចក្ខុវិស័យ ៣សំខាន់គឺ៖ ទី១.គុណភាព ទី២.សុខភាព និងបរិស្ថាន និងទី៣.ឥរិយាបថ ខណៈដែលចក្ខុវិស័យទាំង៣ គុណភាព...
ព័ត៌មានលំអិតក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបិទបញ្ចប់វគ្គបណ្តុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាពបន្សាុំនឹងភាពធនរបស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់ ក្រោមការគាំទ្រពីក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ។ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា គម្រោងកិច្ចសហប្រតិបត្តការមេគង្គ-ឡានឆាង...
ព័ត៌មានលំអិតសិស្សានុសិស្សមានជីវភាពខ្វះខាត នៅសាលាបឋមសិក្សាមេជ្រៃ នៃតំបន់ទេសចរណ៍បឹងទន្លេសាប ស្ថិតក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្ដសៀមរាប បានទទួលអំណោយសម្ភារៈសិក្សា និងថវិកា ដើម្បីជួយសម្រួលដល់ជីវភាព និងកាត់បន្ថយការចំណាយក្នុងគ្រួសារ ពីសប្បុរសជនមកពីខេត្តស្ទឹងត្រែង។ នាយិកាសាលាបឋមសិក្សាមេជ្រៃ លោកស្រី ឈួន សុវណ្ណា បានឱ្យដឹងថា បច្ចុប្បន្នសិស្សានុសិស្សនៃសាលាបឋមសិក្សាមេជ្រៃ មានជីវភាពខ្វះខាតប្រមាណ៩០% ក្នុងចំណោមសិស្សសរុប ២៤៨នាក់...
ព័ត៌មានលំអិតក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន១១៨នាក់ បានធ្វើកម្មសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បីឈ្វែងយល់ពីប្រវត្ដិសាស្ដ្រស្ថាបត្យកម្មរបស់ខ្មែរ បន្ទាប់ពីពួកគាត់ធ្លាប់បានសិក្សាតាមទ្រឹស្ដីមេរៀនកន្លងមក ដែលកម្មសិក្សានេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកញ្ញា ឆ្នាំ២០២៣។ លោកបណ្ឌិត កុល សារូ...
ព័ត៌មានលំអិតក្រោយទទួលដំណឹងពីការតស៊ូ និងធ្វើដំណើរទៅសាលារៀន ដោយការជិះពោងបណ្ដែតតាមទឹកទន្លេសាប របស់កុមារី ឆុង គន្ធា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានចុះជួបសួរសុខទុក្ខគ្រួសាររបស់កុមារីគន្ធាដល់លំនៅឋាន ស្ថិតក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលជាសហគមន៍បណ្ដែតទឹកនៃបឹងទន្លេសាប ដើម្បីជាការលើកទឹកចិត្តដល់រូបនាង និងបង្ហាញភាពជាគំរូដ៏ល្អ សម្រាប់សិស្សានុសិស្សគ្រប់រូបយកតម្រាប់តាម...
ព័ត៌មានលំអិតសាលាមត្តេយ្យសិក្សានៅទូទាំងប្រទេសមានចំនួនសរុបជាង ៨ពាន់សាលា ក្នុងនោះសាលាមត្តេយ្យសិក្សាសហគមន៍ប្រមាណ ៣ពាន់សាលានៅពេលខាងមុខ នឹងត្រូវបន្តពង្រឹងគុណភាពឱ្យមានស្តង់ដារ ដើម្បីដាក់បញ្ជុលជាកម្រងសាលារបស់រដ្ឋ ទន្ទឹមនោះ លោកគ្រូ អ្នកគ្រូនៃសាលាមត្តេយ្យសិក្សាសហគមន៍ទាំងនោះ ក៏នឹងទទួលបានការបណ្តុះបណ្តាល និងប្រាក់បៀរវត្សរ៍ផងដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា...
ព័ត៌មានលំអិតដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងតាមរយៈការផ្តល់ចំណេះដឹង និងសារអប់រំ ក្រុមយុវវ័យ អង្គការរ៉ាក់ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីជិះកង់ដើម្បីសុខភាព ផ្លូវភេទសុខភាពបន្តពូជ នេះដើម្បីជម្រុញឱ្យយុវវ័យទាំងអស់បានឈ្វេងយល់ពីចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើរឿងផ្លូវភេទរបស់ខ្លួន។ លោកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិនៃអង្គការរ៉ាក់ បានមានប្រសាសន៍ថា ការលើកកម្ពស់ក្នុងការផ្សព្វផ្សាយអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ...
ព័ត៌មានលំអិតសមាគមទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា PATA បានសហការជាមួយក្រសួងទេសចរណ៍ បើកបណ្តុះបណ្តាលអ្នកជំនាញបន្ថែម (Upskiing) ដល់ប្រតិបត្ដិករទេសចរណ៍ ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍មុននឹងក្រោយវិបត្តិកូវីដ-១៩ ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសណ្ឋាគារសុខាល័យអង្គរ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៣នេះ។ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.