ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព លើការអនុវត្តតួនាទីភារកិច្ច និងការគ្រប់គ្រងស្ថិតិពលករចំណាក-ចំណូលស្រុក

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប និងអង្គការដៃគូ បានទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពលើការអនុវត្តតួនាទី ភារកិច្ច ការរៀបចំរបាយការណ៍ និងការគ្រប់គ្រងស្ថិតិពលករចំណាក-ចំណូលស្រុក ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ គ.ខ.ប.ជ។ លោក ចឹក គឹមជុន អនុប្រធាន គ.ខ.ប.ជ មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែផ្ដល់ចំណេះដឹងអំពីរចនាសម្ព័ន្ធ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨-២៩ សីហា ២០២៥ ត្រូវបានដឹកជញ្ជូនមកដល់ខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព ជាមួយនឹងការធានាបាននូវភាពសម្ងាត់ ក្រោមការចូលរួមផ្ទាល់ពីគណៈប្រតិភូក្រសួងអប់រំ ប្រធានគណៈមេប្រយោគ និងអប្បមាទទូទាំងប្រទេស ដឹកនាំដោយឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប។ ឯកឧត្តមបណ្ឌិត...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកជីក្រែង ជំរុញឱ្យស្ត្រីគួរមានជំនាញមួយដែលច្បាស់លាស់ ដើម្បីជួយបង្កើនប្រាក់ចំណូលដល់គ្រួសារ

ការលើកកម្ពស់ស្ត្រីក្នុងគ្រួសារ គឺជាផ្នែកមួយដ៏សំខាន់ដែលធ្វើឱ្យគ្រួសាររីកចម្រើនទៅមុខបាន ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រី ជាពិសេសការផ្តល់ឱកាសឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត ដើម្បីរកប្រាក់ចំណូលបន្ថែម ហើយក៏បានការលើកទឹកចិត្តឱ្យស្ត្រីរៀនជំនាញវិជ្ជាជីវៈ ដើម្បីជាទុនក្នុងការទទួលបានប្រាក់ចំណូល និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។ ក្នុងកម្មវិធីយើងធ្វើបាន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកស្រី សេម ណារី អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកជីក្រែង ខេត្តសៀមរាប បានឱ្យដឹងថា...

ព័ត៌មានលំអិត

មន្ត្រីជំនាញសុខាភិបាល៖ទារកចាប់ពីអាយុ៦ខែឡើង ត្រូវការអាហារបន្ថែមក្រៅពីទឹកដោះម្ដាយ ដើម្បីផ្ដល់ជីវជាតិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយ

បើតាមមន្ត្រីជំនាញសុខាភិបាល បានបញ្ជាក់ថា ការបំបៅកូនដោយទឹកដោះម្ដាយ ជាកត្តាជួយធ្វើឱ្យប្រសើរឡើងនូវអត្រារស់រានមានជីវិតរបស់កុមារ ជួយការពារប្រឆាំងនឹងជំងឺដែលគំរាមកំហែងដល់អាយុជីវិត និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត ហើយវាក៏ជួយលើកកម្ពស់ការលូតលាស់របស់កុមារប្រកបដោយសុខភាពល្អ និងការអភិវឌ្ឍតាំងពីតូចផងដែរ។ លោកស្រី ធឿន សោភារី មន្ត្រីកម្មវិធីអាហារូបត្ថម្ភ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា ទារកដែលមានអាយុចាប់ពី ៦ខែឡើងទៅ មិនត្រឹមតែត្រូវការទឹកដោះម្ដាយតែមួយមុខនោះទេ គឺពួកគេត្រូវការអាហារបន្ថែម ដែលហៅថា បបរខាប់គ្រប់គ្រឿង...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញគ្រប់ភាគីពាក់ព័ន្ធឱ្យបង្កើនការងារថែទាំសុខភាពបឋម ដើម្បីកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗដល់ប្រជាពលរដ្ឋ

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅខេត្តសៀមរាប ប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលចាំបាច់ត្រូវធ្វើ ព្រោះបើសុខភាពរបស់យើងល្អវានឹងនាំឱ្យគ្រួសារមានសុភមង្គល ហើយប្រទេសជាតិក៏កាន់តែរីកចម្រើន។ ក្នុងន័យនេះ លោកបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យពួកគាត់បានយល់ដឹងអំពីការថែទាំសុខភាពបឋមនេះ។ លោក នាក់...

ព័ត៌មានលំអិត

ដំណើរការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀនក្នុងខេត្តសៀមរាប បានអនុវត្តក្នុងវិសាលភាពកាន់តែធំទូលាយ គ្របដណ្ដប់ស្ទើរទូទាំងខេត្ត

អស់រយៈពេលជាង២០ឆ្នាំ ក្នុងដំណើរការអនុវត្តកម្មវិធីផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀន មកដល់បច្ចុប្បន្នបានពង្រីកវិសាលភាពកាន់តែល្អប្រសើរ រហូតគ្រប់ដណ្ដប់ស្ទើរទូទាំងខេត្តសៀមរាប ដែលបានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឱ្យកុមារមានបញ្ញាស្មារតីក្នុងការសិក្សារៀនសូត្រ។ នេះបើតាមការបញ្ជាក់របស់ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។ លោក លី ប៊ុនណា បានបង្ហាញថា ខេត្តសៀមរាបជាខេត្តគោលដៅមួយ ក្នុងចំណោមបណ្តាខេត្តជាច្រើនទៀតនៅកម្ពុជា ដែលបានអនុវត្តកម្មវិធីផ្តល់អាហារពេលព្រឹកសម្រាប់កុមារនៅតាមសាលារៀនតាំងពីឆ្នាំសិក្សា២០០៤មកម្ល៉េះ តាមបណ្តាស្រុកគោលដៅចំនួន៥...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ស្នើដល់ម្ចាស់ផ្ទះសំណាក់អាហារដ្ឋាន សូមកុំឱ្យមានការដំឡើងថ្លៃ នាឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

រដ្ឋបាលខេត្តសៀមរាប នាពេលថ្មីៗនេះ បានចេញលិខិតស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សូមកុំឱ្យមានការដំឡើងថ្លៃម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងឆ្នាំសិក្សា២០២៤-២០២៥ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមណែនាំដល់ម្ចាស់អាជីវកម្មថតចម្លង មិនត្រូវទទួលថតចម្លងនូវសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡងឡើយ ចំពោះម្ចាស់ទីតាំងអាជីវកម្មថតចម្លងដែលមានទីតាំងនៅជិតមណ្ឌលប្រឡង...

ព័ត៌មានលំអិត

សាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យព្រះសីហនុរាជ ចុះអនុស្សរណៈនៃការយោគយល់គ្នា បង្កើតកិច្ចសហប្រតិបត្តិការ គាំទ្រលើការអភិវឌ្ឍសមត្ថភាព

នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប និងសាកលវិទ្យាល័យព្រះសីហនុរាជ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ក្រោមព្រះវត្តមាន សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ឯកឧត្តម សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ។...

ព័ត៌មានលំអិត

មន្ត្រីមន្ទីរកិច្ចការនារី៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យស្ដ្រីអាចចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ

មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ស្រ្តី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកិច្ចការនារីខេត្តសៀមរាប ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឱ្យស្ដ្រីអាចបានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ពួកគាត់។ លោកស្រី ឈុន សោភ័ណ ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច នៃមន្ទីរកិច្ចការនារីខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្នមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី កំពុងផ្ដល់នូវជំនាញចំនួន៣ធំៗដល់ស្ត្រី រួមមាន៖ ជំនាញកាត់ដេរសម្លៀកបំពាក់ តម្បាញ និងផ្នែកសំអាងកាយ ដែលក្នុងមួយវគ្គមានរយៈពេល៦ខែ ដែលការការសិក្សានេះ...

ព័ត៌មានលំអិត

យុវជនស្ម័គ្រចិត្ត៖កត្តាខ្លួនឯង ជាចលនាជំរុញខ្លាំងបំផុតដែលអាចឱ្យយុវជនគ្រប់រូប ឈានជើងក្នុងសកម្មភាពការងារស្ម័គ្រចិត្ត

ការងារស្ម័គ្រចិត្ត គឺជាការធ្វើកិច្ចការណាមួយដែលយើងពេញចិត្តធ្វើដោយខ្លួនឯង គ្មាននរណាមកបង្ខំ ឬគំរាមកំហែងឱ្យធ្វើឡើយ។ ការងារស្ម័គ្រចិត្តជាកន្លែងហាត់ការដ៏ល្អបំផុតសម្រាប់យុវជន ដើម្បីទទួលបានបទពិសោធន៍។ បទពិសោធន៍ពីការងារស្ម័គ្រចិត្តនេះ នឹងអាចយកទៅអនុវត្តនៅតាមស្ថាប័ន ឬក្រុមហ៊ុនដែលខ្លួនបំពេញការងារនៅថ្ងៃអនាគត។ កញ្ញា រ៉ា រដ្ឋា យុវតីមកពីស្រុកប្រាសាទបាគង ដែលបាននិងកំពុងចូលរួមក្នុងការងារស្ម័គ្រចិត្ត បានឱ្យដឹងថា បច្ចុប្បន្នមានកត្តាមួយចំនួនដែលជាការរាំងស្ទះដល់ការចូលរួមការងារស្ម័គ្រចិត្តរបស់យុវជន ដូចជា៖ កត្តាផ្ទាល់ខ្លួន កត្តាពីសង្គម និងបរិយាកាស...

ព័ត៌មានលំអិត
Page 3 of 77 1 2 3 4 77

Recommended

សូម Like និង Follow ពួកយើង