នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារិទ្ឋ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម...
ព័ត៌មានលំអិតចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា មានរៀបចំសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលនៃកម្មវិធី “យុវជន២១” ឆ្នាំ២០២២ សម្រាប់រដូវកាលទី២ ក្រោមប្រធានបទ “សហគ្រិនឌីជីថល គំនិតផ្តួចផ្តើមអាជីវកម្មក្នុងគន្លងថ្មី”។ នៅឆ្នាំ២០២២នេះ កម្មវិធី “យុវជន២១” ទទួលបានបេក្ខជនដាក់ពាក្យ និងបំពេញគ្រប់លក្ខខណ្ឌលើការរៀបចំគំនិតផ្តួចផ្តើមអាជីវកម្មបែបឌីជីថលចំនួន១៨...
ព័ត៌មានលំអិតថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប មានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់មន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជនស្ម័គ្រចិត្តនៃអនុគណៈកម្មាធិការកាកបាទក្រហមស្រុកប្រាសាទបាគង និងសិស្សានុសិស្ស សរុបចំនួនជាង២០០នាក់ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរចរណ៍ផ្លូវគោក និងធានាការពារសុខភាព អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។ គួររំលឹកថា...
ព័ត៌មានលំអិតនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន ៣៤៤រូប ក្នុងនោះមានទាំងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ផងដែរ។ ពិធីនេះបានប្រព្រឹត្តិទៅ ក្រោមព្រះអធិបតីភាព ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណ:ថ្នាក់ទោ សមាជិកថេរសភាសង្ឃ ឧត្តមទីប្រឹក្សាគណ:សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាស្រុកវ៉ារិន មានរៀបចំផ្សព្វផ្សាយច្បាប់ភូមិបាល ស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជាង២០០នាក់ ឱ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ក្រោមកិច្ចសហការរវាងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងរដ្ឋបាលស្រុកវ៉ារិន។ លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន លើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ...
ព័ត៌មានលំអិតនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានដាក់ឲ្យប្រើប្រាស់កម្មវិធី Think! Think! របស់ជប៉ុន ដែលជាកម្មវិធីសិក្សាប្រភេទ STEM ជូនដល់សាលាបឋមសិក្សាវត្តបូព៌ ស្ថិតក្នុងក្រុងសៀមរាប ដើម្បីអភិវឌ្ឍជំនាញការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្សានុសិស្ស...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបិទការប្រឡងអំណានប្រចាំឆ្នាំ២០២២ របស់ប្អូនៗសិស្សានុសិស្សនៃសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប មានប្រសាសន៍ថា ដោយមើលឃើញនូវតម្រូវការជាក់ស្តែងដែលសិស្សានុសិស្ស ត្រូវសិក្សាទ្រឹស្តីភ្ជាប់ជាមួយនឹងការអនុវត្តន៍ជាក់ស្តែងនោះ ទើបគណៈគ្រប់គ្រងសាលាបានសម្រេចផ្តួចផ្តើមគំនិតជាមួយលោកគ្រូ អ្នកគ្រូ រៀបចំការប្រឡងអំណាន ប្រចាំឆ្នាំ២០២២ ដែលមានគណៈមេប្រយោគទាំងខ្មែរ និងបរទេស ដើម្បីឲ្យស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន...
ព័ត៌មានលំអិតនៅសាលប្រជុំសាលាស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងមន្ទីរកិច្ចការនារីខេត្ត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ក្រោមអធិបតីភាពលោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត , លោក ភន់ សុខុម...
ព័ត៌មានលំអិតយុវសិស្សចំនួន ១៥០នាក់ មកពីអនុវិទ្យាល័យ និង វិទ្យាល័យ ក្នុងស្រុកចំនួនបី គឺស្រុកពួក ,ក្រឡាញ់ និង ស្រុកស្រីស្នំ ត្រូវបានបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២២ នៅអនុវិទ្យាល័យកំពង់ថ្កូវ ស្រុកក្រឡាញ់ ក្រោមអធិបតីភាពលោកជំទាវ សុខ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.