នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយអំពីឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈមន្ទីរការងារ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ រួមនឹងបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនប្រជាពលរដ្ឋមកពីប្រទេសថៃ នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោក នាក់ ណេរ៉ុន...
ព័ត៌មានលំអិតក្រុមយុវជនកម្ពុជា និងយុវជនមកពីតៃវ៉ាន់ នឹងចំណាយពេល១០ថ្ងៃ រួមគ្នាធ្វើការងារស្ម័គ្រចិត្ត ជួយការងារសង្គមដូចជា ការបង្រៀនភាសាអង់គ្លេស ការធ្វើសម្ភារប្រើប្រាស់ដាក់ក្នុងសាលាបឋមសិក្សាគោកចក ក្រុងសៀមរាប និងការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌គ្នាទៅវិញទៅមក តាមរយះអង្គការសកម្មភាពយុវជន (CYA) ខណៈពួកគេថា កម្ពុជាពិតជាមួយសុវត្ថិភាព គួរឱ្យចង់រស់នៅ ផ្ទុយពីការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួននៅលើបណ្ដាញសង្គម។ តំណាងក្រុមយុវជនតៃវ៉ាន់ បានអះអាងថា ដំបូងឡើយអាណាព្យាបាលរបស់ពួកគេមិនអនុញ្ញាតឱ្យធ្វើដំណើរមកកម្ពុជានោះទេ...
ព័ត៌មានលំអិតគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលការងារខេត្តសៀមរាប បានផ្ដល់សេវាផ្សេងៗដល់អ្នកស្វែងរកឱកាសការងារជាង១ ០០០នាក់ ក្នុងនោះមានជាង ៥០០នាក់ ត្រូវបានមជ្ឈមណ្ឌលបញ្ជូនទៅកាន់កន្លែងការងារ និងសិក្សាជំនាញ ហើយជាលទ្ធផលមានប្រមាណ ២០០នាក់ កំពុងទទួលបានការងារ និងសិក្សាជំនាញ។ លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានបង្ហាញថា...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានណែនាំឱ្យស្រុកចំនួន៣ រួមមានស្រុកក្រឡាញ់ ស្រុកពួក និងស្រុកអង្គរជុំ ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពីឱកាសទទួលបានការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជនក្រុមគោលដៅ ជាពិសេសអ្នកដែលទើបត្រឡប់មកពីប្រទេសថៃ តាមរយៈកិច្ចសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន និងមជ្ឈមណ្ឌលការងារខេត្ត ក្នុងន័យដើម្បីជំរុញឱកាសការងារឱ្យកាន់តែកៀកពួកគាត់។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយឱកាសការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថានដែលកំពុងមានតម្រូវការកម្លាំងពលកម្ម នៅថ្ងៃទី៨...
ព័ត៌មានលំអិតបើតាមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ខេត្តសៀមរាប មានករណីជំងឺគ្រុនឈាម ១ ៥៦០ករណី ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ កើនឡើងជាង២០០ករណី ដែលកំពុងសម្រាកព្យាបាលនៅខេត្តសៀមរាប ប៉ុន្តែចំនួនករណីនេះមន្ត្រីជំនាញថានៅមិនទាន់ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។ មន្ត្រីជំនាញបានឱ្យដឹងទៀតថា ក្នុងចំណោម ១ ៥៦០ករណី ដែលកំពុងព្យាបាលខាងលើ មានតែជាង៦០០ករណីប៉ុណ្ណោះដែលជាអ្នកខេត្តសៀមរាប ក្រៅពីនោះជាអ្នកជំងឺដែលមកពីបណ្ដាខេត្តផ្សេងៗ មកទទួលសេវាព្យាបាលជំងឺនៅខេត្តសៀមរាប។...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉មនី រង្សី អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ និងបន្តលុបបំបាត់ឱ្យបាននូវភាពអសកម្មទាំងឡាយក្នុងសង្គម តាមរយៈការចូលរួមដោះស្រាយទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ ដៃគូអភិវឌ្ឍន៍...
ព័ត៌មានលំអិតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ អគារបណ្ណាល័យមួយខ្នង នៃសាលាបឋមសិក្សាលៀបចាស់ ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាអំណោយរបស់ អង្គការឡូធើសវើល (LOTUS WORLDS) ត្រូវបានសម្ពោធដាក់ឱ្យសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ ដែលជាផ្នែកមួយសម្រាប់បម្រើដល់វិស័យអប់រំនៅតាមតំបន់ជនបទ។ ព្រះតេជគុណ សង់ក្វាន់ ប្រធានអង្គការឡូធើសវើល បានសម្ដែងនូវការអរគុណដល់ ព្រះតេជគុណ ឈីនសង់...
ព័ត៌មានលំអិតថ្លែងក្នុងទិវាអនាម័យបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” នៅខេត្តសៀមរាប នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោក យុន លីនណេ អភិបាលរងខេត្ត បានលើកឡើងថា ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋទាំងអស់ ចូលរួមកែប្រែទម្លាប់នៃការវេចខ្ចប់ ទុកដាក់...
ព័ត៌មានលំអិតរយៈពេល៥ខែ ឆ្នាំ២០២៥នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានចំនួន ៥៦ ១៥២ ៣៩៦ម៉ែត្រក្រឡា, រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១៧ ៤៤៤គ្រាប់ និងឆ្លើយតបតាមសំណើសុំអន្តរាគមន៍បន្ទាន់ចំនួន ១ ៥៧៣ករណី ព្រមទាំងបានផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋបានចំនួន ៧៩១ ៤៦៦នាក់។...
ព័ត៌មានលំអិតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងយុទ្ធនាការដាំដើមឈើតាមដងផ្លូវក្នុងក្រុងសៀមរាប នៃកម្មវិធីដំណើរទស្សនកិច្ចសិក្សាក្រោមប្រធានបទ "លើកកម្ពស់ចំណេះដឹងឆ្ពោះទៅរកសមិទ្ធផលប្រកបដោយប្រសិទ្ធភាព" របស់ក្រុមនិស្សិតថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច និងគ្រប់គ្រង សិក្សាជាភាសាបារាំង និងអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ កសិកម្ម រដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.