ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំខេត្តសៀមរាបអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងស្រុកស្រីស្នំ

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំខេត្តសៀមរាប បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែរកំពុងធ្វើចត្តាឡីស័កក្នុងស្រុកស្រីស្នំ ចំនួន១៧៧នាក់ នៅក្នុងទីតាំងទាំង ៤កន្លែង ដោយក្នុងម្នាក់ទទួលបាន៖ អង្ករ៥គីឡូក្រាម សាប៊ូ១ដុំ ត្រីខ៣កំប៉ុង មី៥កញ្ចប់ ទឹកស៊ីវ១ដប ទឹកត្រី១ដប...

ព័ត៌មានលំអិត

ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីក្នុងខេត្តសៀមរាប បើកដំណើការហើយ ខណៈអាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់

ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីក្នុងខេត្តសៀមរាប បើកដំណើការហើយ ខណៈអាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់ ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីទី២ ត្រង់ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានបើកដំណើរការហើយ ខណៈថ្ងៃដំបូងត្រួតពិនិត្យលើអ្នកដំណើរឆ្លងកាត់ប្រមាណ១៥០០នាក់ ទន្ទឹមនឹងអាជ្ញាធរខេត្ត ជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការត្រួតពិនិត្យសុខភាពបន្ថែមទៀតមុនធ្វើដំណើរឆ្លងកាត់។ លោកស្រី ម៉ន់ រង្សី...

ព័ត៌មានលំអិត

សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

សេចក្ដីជូនដំណឹង ស្ដីពី៖ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ នៅក្នុងក្រុសសៀមរាប ខេត្តសៀមរាប

ព័ត៌មានលំអិត

វ៉ាក់សាំង Sinovac ចំនួន១,៥លានដូសនឹងត្រូវបានដឹកមកដល់កម្ពុជានៅចុងខែមីនាខាងមុខនេះ

តាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិចនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលកម្ពុជាកម្មង់ទិញពីប្រទេសចិននោះ នឹងមកដល់នាថ្ងៃទី២៦ ខែមីនាខាងមុខនេះ ហើយវ៉ាក់សាំងនេះនឹងផ្តល់អាទិភាពចាក់ដល់មនុស្សវ័យ៦០ឆ្នាំឡើង ខណៈវ៉ាក់សាំង Sinopharm ដែលជាជំនួយរបស់ចិនដែរនោះ នឹងមកដល់មុនចូលឆ្នាំខ្មែរខាងមុខនេះផងដែរ។...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះផ្សព្វផ្សាយនូវវិធានការ៣ការពារ និង ៣កុំ ដល់សិស្សានុសិស្សនៅវិទ្យាល័យ១០ មករា ១៩៧៩

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង ក្រុកការងារ បានចុះផ្សព្វផ្សាយពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ លើវិធានការ៣ការពារ និង ៣កុំ ដល់យុវសិស្សដែលជាប្រធានថ្នាក់ អនុប្រធានថ្នាក់ ក្នុងនោះមានយុវជនកាកបាទក្រហមកម្ពុជា សហភាពហព័ន្ធយុវជនកម្ពុជា និងយុវកាយរឹទ្ធិជាតិកម្ពុជា សរុបចំនួន១៤២នាក់ នៅវិទ្យាល័យ១០...

ព័ត៌មានលំអិត

សាលារៀនទាំងអស់ក្នុងខេត្តសៀមរាប មិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានោះទេ

មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោក ទូន មិថុនា ប្រធានការិយាល័យអធិការកិច្ច នៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប មន្ទីរមិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានៅឡើយនោះទេ ទោះបីរដ្ឋបាលខេត្ត បានចេញប្រកាសពីការបិទពីធីបុណ្យ ឬរៀបអាពាហ៍ពិពាហ៍ក៏ដោយ ជាពិសេស កាលពីពេលថ្មីៗនេះមានករណីជំងឺកូវីដ-១៩ នៅឃុំសំរោងយា...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកប្រាសាទបាគង អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត៣ការពារនិង៣កុំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងឆាប់រាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចនៅជិតមូលដ្ឋានករណីឃើញមានអ្នកចំណូលមកពីខេត្តផ្សេង

លោក សយ វណ្ណា អភិបាលរងស្រុកប្រាសាទបាគង មានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍ជំងឺកូវីដ១៩ឆ្លងជាសកល ជាពិសេសកម្ពុជាបានឆ្លងចូលសហគមន៍ ដែលជាការព្រួយបារម្ភរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសនិងប្រជាពលរដ្ឋទូទាំងប្រទេស ហើយដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍ ក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ...

ព័ត៌មានលំអិត

ពលរដ្ឋនៅខេត្តសៀមរាប គាំទ្រការបង្កើតច្បាប់ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

បន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ កាលល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រួចមក ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងក្រុងសៀមរាប បានសម្ដែងការពេញចិត្ដនិងគាំទ្រដល់រាជរដ្ឋាបាលពេញទំហឹង ដោយទទួចឲ្យរាជរដ្ឋាភិបាលអនុវត្ដច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ព្រោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស...

ព័ត៌មានលំអិត

អ្នកដំណើរមកខេត្តសៀមរាបមានការថយចុះ ខណៈអ្នកមានវីរុសកូវីដ-១៩ទូទាំងប្រទេស កើនដល់ជាង១៣០០នាក់

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អ្នកបើកបររថយន្តឈ្នួល ពីបណ្ដាខេត្តនានា ចូលមកខេត្តសៀមរាប លើកឡើងថា ចំនួនរថយន្តធ្វើចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ រវាងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប មានការថយចុះ។ ការថយចុះ ត្រូវបានមើលឃើញថា ស្របពេលដែលចំនួនអ្នកមានវីរុសកូវីដ-១៩ នៅតាមបណ្ដាខេត្តទូទាំងប្រទេស កើនដល់ ១៣០៥នាក់ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ។...

ព័ត៌មានលំអិត

អ្នកនាំពាក្យក្រសួងសុខាភិបាលសូមធ្វើការអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ន

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមធ្វើការអំពាវនាវហើយអំពាវនាវទៀត ៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់  បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន  លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ  ដែលខ្ញុំធ្លាប់បានពន្យល់រួចហើយ  គឺវីរុសកូវីដ-១៩  បម្លែងថ្មី  កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា  ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ  ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង  ដែលមានការចម្លងបន្តគ្នាលឿនណាស់  និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហើយ។  ដូច្នេះពេលនេះនៅផ្ទះ ...

ព័ត៌មានលំអិត
Page 49 of 77 1 48 49 50 77

Recommended

សូម Like និង Follow ពួកយើង