នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០ នៅវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំកម្មវិធីវេទិកាសាធារណៈ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ...
ព័ត៌មានលំអិតលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី បានមានប្រសាសន៍ថា ផ្អែកតាមឯកសារសិក្សាមួយរបស់ OECD បានរកឃើញថា មូលហេតុដែលសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាសម្រាប់ពង្រីកមុខជំនួញរបស់ខ្លួននោះ គឺដោយសារតែមានកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពុំមានសមត្ថភាពក្នុងការបង្កើតផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុជាដើម ដែលកង្វះខាតទាំងនេះកាន់តែធ្វើឲ្យស្រ្តីបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ក្នុងការពង្រីកទុនវិនិយោគរបស់ខ្លួន ហើយសហគ្រិនស្រ្តីមួយចំនួន បានសម្រេចចិត្តចងការប្រាក់ឯកជន ក្នុងអត្រាការប្រាក់ខ្ពស់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរព័ត៌មានខេត្តសៀមរាប មានបើកវគ្គបណ្ដុះបណ្ដាលស្តីពី “របៀបប្រើប្រាស់ប្រព័ន្ធអ៊ីនធីណិត ក្នុងការពង្រីកអាជីវកម្ម” របស់គម្រោង អាស៊ានឆ្ពោះទៅកាន់ឌីជីថល (Go Digital ASEAN) ជូនដល់យុវជនស្ម័គ្រចិត្ត ជាជនបង្គោលចំនួន៣០រូប ក្នុងនោះស្រី១០រូប ដើម្បីជួយផ្សព្វផ្សាយបន្តដល់អាជីវករ ប្រកបអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម នៅកម្ពុជា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកពួក សហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានបន្តចុះផ្សព្វផ្សាយនៅតាមសហគមន៍ អំពីគ្រោះថ្នាក់បណ្ដាលមកពី ការចេញទៅធ្វើការនៅបរទេសដោយខុសច្បាប់ អំឡុងវិបត្តិជំងឺកូវីដ១៩ ស្ថិតក្នុងភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដែលមានអ្នកប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួម សរុប៣២នាក់ ក្នុងនោះស្រី២៣នាក់។ លោកស្រី អភិបាលរងស្រុក បង្ហាញថា...
ព័ត៌មានលំអិតអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ក្នុងស្រុក ត្រូវបន្តពង្រឹងការអនុវត្តវិធានទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានល្អប្រសើរ ខណៈកំណើនភ្ញៀវទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ នៅលើហ្វេសប៊ុកផ្លូវការ របស់ក្រសួង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២០ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩...
ព័ត៌មានលំអិតនៅក្នុងដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តសាខាខេត្តសៀមរាប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វាយតម្លៃថា សៀមរាបគឺជាទីផ្សាររីកចម្រើនសម្រាប់ការអប់រំជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ស្ថានទូតមានគោលដៅបង្កើនចំនួននិស្សិតកម្ពុជានៅទីនោះ! ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (ឯកឧត្តម W. Patrick Murphy ) បានអញ្ជើញទៅសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារទី៣០មិថុនានេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលមជ្ឈមណ្ឌលផ្តល់ការប្រឹក្សាអំពីការអប់រំ ( EducationUSA ) ដែលជាជំនួយរបស់ស្ថានទូតអាមេរិក ក្រោមការគាំទ្រថវិកាពីការិយាល័យអប់រំ និងកិច្ចការវប្បធម៌។...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប ពិនិត្យឃើញថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ប្រជាជន មានប្រាក់ចំណូលទាបជាងគេប្រឈមមុខនឹងខ្វះស្បៀង ហេតុនេះទាមទារការអន្តរាគមន៍ទាន់ពេលវេលាពីរាជរដ្ឋាភិបាល ។ ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី "កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ " នេះរៀបចំឡើង នៅសាលាខេត្តសៀមរាបនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន...
ព័ត៌មានលំអិតថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយមន្រ្តីក្រោមឱវាទនៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងផ្ដល់អនុសាសន៍លើការងារអាទិភាពមួយចំនួន ដូចជា ការលើកកម្ពស់ផលិតកម្ម ការធានាគុណភាពនៃផលិតផលឲ្យស្របតាមស្ដង់ដាររបស់ទីផ្សារ ការការពារកម្មសិទ្ធិបញ្ញា ការទប់ស្កាត់ផលិតផលក្លែងបន្លំ ការពង្រឹងយន្ដការត្រួតពិនិត្យគុណភាពទំនិញ ដើម្បីធានាឲ្យការនាំចេញ និងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា មន្ទីរពាណិជ្ជកម្មមានតួនាទី...
ព័ត៌មានលំអិតថ្លែងនៅក្នុងពពិធីសួរសុក្ខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រចំនួន១២០គ្រួសា ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ត ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខនឹងការនឹករលឹកពីថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងការលំបាកដល់ប្រជាពលរដ្ឋខ្វះខាតក្នុងពេលជំងឺរាតត្បាត កូវីត១៩នេះ នឹងណែនាំឲ្យជម្រុញឱ្យរក្សានូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ រួមជាមួយ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីចុះផ្សព្វផ្សាយវិធានការ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.