ទោះបីស្ថានភាពជំងឺកូវីដ-១៩នៅបន្តរីករាលជាសកលក្ដី ប៉ុន្តែដំណើរការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម្រាប់ឆ្នាំ២០២០ នៅតែបន្តជាប្រក្រតីដដែល ហើយនៅឆ្នាំនេះដែរ បេក្ខជនប្រឡងក្នុងខេត្តសៀមរាប មានចំនួនសរុប ៩,៤៦៤នាក់ កើនឡើងជាង១១ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៤៨៨នាក់ នេះបើតាមរបាយការណ៍របស់ មន្ទីរអប់រំយុវជន និងកីឡា ខេត្ដសៀមរាប បានបង្ហាញក្នុងកិច្ចប្រជុំ ពិភាក្សាស្ដីពីវិធានការទបស្កាត់កូវីដ១៩ នៅថ្ងៃប្រលងបាក់ឌុប ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០នេះ។ លោក...
ព័ត៌មានលំអិតកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមរួមគ្នាដើម្បីការងារសង្គម និងក្រុមសហស្សវត្សមនុស្សធម៌ បាននាំយកសម្ភារៈសិក្សាមួយចំនួន និងកង់ចំនួន១០គ្រឿង ដើម្បីចែកជូនសិស្សានុសិស្សចំនួន ១៥០នាក់ នៃសាលាបឋមសិក្សាត្រពាំងទឹម ស្ថិតនៅភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ អញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» ដែលពិធីនេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នំា ដើម្បីជំរុញ ប្រជាពលរដ្ឋទូទៅ ចូលរួមថែរក្សាអនាម័យ និងបរិស្ថានក្នុងសហគមន៍ ចៀសផុតពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់។ លោក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាខាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយអាជ្ញាធរ នាយកសាលា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ក្រុងសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក ក្នុងគោលបំណងដើម្បីជម្រុញដល់សិស្សានុសិស្សឲ្យពួកគាត់បានយល់ពីច្បាប់ក្នុងការប្រើប្រាស់ផ្លូវ និងយានយន្តគ្រប់ប្រភេទ។ ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានលោក ស៊ុ...
ព័ត៌មានលំអិតប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវដល់គ្រប់មន្ទីរ អង្គភាពនានា និង អាជ្ញាធរក្រុងស្រុក បង្កើនការអប់រំនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក ខណៈអាជ្ញាធរខេត្ត ដាក់ចេញវិធានការមួយចំនួនឲ្យអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា បច្ចុប្បន្ននេះ បញ្ហាជំងឺកូវីដ-១៩ នៅតែជាជំងឺមួយដ៏កាចសាហាវ និង មានសភាពស្រួចស្រាវដដែល ដែលបាននឹងកំពុងធ្វើការរាតត្បាតទូទាំងសកលលោក...
ព័ត៌មានលំអិតសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ដោយប្រការណាមួយ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរស្រុកប្រាសាទបាគង បើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ហ៊ុន សែន ស្វាយធំ និងក្នុងផ្សារស្វាយធំ តាមបណ្តោយផ្លូវជាតិលេខ៦...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការច្បាប់ដល់មណ្ឌលកម្សាន្តនានា ដែលពុំទាន់បិទតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យស្ថានភាព មណ្ឌលកម្សាន្តរួមមាន ក្លឹបកំសាន្ត ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន ក្នុងក្រុង ដើម្បីណែនាំជាលើកចុងក្រោយ និងធ្វើការផ្អាកដំណើរការ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនង រដ្ឋសភា និងព្រឹទ្ធសភាខេត្តសៀមរាប សហការជាមួយស្រុកស្រីស្នំ មានរៀបចំវេទិការផ្សព្វផ្សាយ ស្ដីពីច្បាប់ភូមិបាល ស្ថិតក្នុងបរិវេណវត្តជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ពីច្បាប់គ្រប់គ្រងដីធ្លីរបស់រាជរដ្ឋាភិបាល កាត់បន្ថយជម្លោះដីធ្លី និងបាតុភាពអសកម្មនានានៅមូលដ្ឋាន។ វេទិការផ្សព្វផ្សាយ មានការចូលរួមពី ថ្នាក់ដឹកនាំ...
ព័ត៌មានលំអិតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាជាតិធរអប្សរា បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ» ក្រោមវត្តមានលោកស្រី Barbara J.Anello-Armani ជាសាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសលើវិស័យការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ។ វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្តើមពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់សិក្ខាកាមមកពីមជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២៥រូប ដែលជាគ្រូបង្រៀនកម្រិតបឋមសិក្សា...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) សហការរៀបចំដោយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរព័ត៌មានខេត្តសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព "ក្រោមវត្តមានឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ត កញ្ញា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.