ក្នុងវេទិកាថ្ងៃបើកបវេសនកាលពីឆ្នាំសិក្សាថ្មី២០១៨ និង២០១៩ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ពឹង គឹមឆេន នាយកសាលាបឋមសិក្សាវត្ដបូព៌ សិ្ថតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប បានលើកឡើងថា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល មាតាបិតាសិស្ស នៃសាលាបឋមសិក្សាវត្ដបូព៌ បានស្នើសុំដំឡើងសាលាបឋមសិក្សាមួយនេះ ទៅជាអនុវិទ្យាល័យ ។...
ព័ត៌មានលំអិតថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩ នៅវិទ្យាល័យ១០មករា១៩៧៩ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា វិស័យអប់រំ គឺជាវិស័យគោល ហើយសិស្សានុសិស្ស គឺជាសរសរទ្រូងរបស់ប្រទេសជាតិ និងជាទំពាំងស្នងឬស្សីដើម្បីបន្ដវេនដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខនាពេលអនាគត។ ដូច្នេះតាមរយៈនៃបវេសនកាលឆ្នាំសិក្សាថ្មីនេះ ក្នុងនាមអាជ្ញាធរខេត្ត សូមក្រើនរំលឹក...
ព័ត៌មានលំអិតដើម្បីបញ្ជ្រាបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត អំពីតម្លៃប្រវត្តិសាស្ត្រខ្មែរ ការងារអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ការពារបេតិកភណ្ឌ«អង្គរ»ទាំងមូល ដល់បុគ្គលិកដែលទើបជ្រើសរើសថ្មី អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលស្ដីអំពីកិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ ឆ្លងកាត់ការធ្វើតេស្តសមត្ថភាពដោយសរសេរ និងផ្ទាល់មាត់ អាជ្ញាធរជាតិអប្សរាជ្រើសរើសបានបុគ្គលិកផ្នែកសណ្តាប់ធ្នាប់ចំនួន ៣៦នាក់ និងផ្នែកទេសចរណ៍ចំនួន ៦៤នាក់ សរុប១០០នាក់។ លោក អ៊ឹម...
ព័ត៌មានលំអិតគ្រូបង្គោលនៃកាកបាទក្រហមកម្ពុជាចំនួន៤៧នាក់ មកពី២៥ រាជធានី ខេត្តក្នុងប្រទេសកម្ពុជា ទទួលបានការបំប៉នវិជ្ជាសង្គ្រោះបឋម មានរយៈពេល៣ថ្ងៃ ចាប់ទី០១ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ ស្តារីអង្គរ ខេត្តសៀមរាប ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រោមកិច្ចសហការជាមួយកាកបាទក្រហមជប៉ុន ក្នុងគោលបំណង កែតម្រូវ ពិនិត្យបច្ចេកទេស និងបង្កើនសមត្ថភាពគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមបន្ថែម តាមសាខានីមួយៗ ។...
ព័ត៌មានលំអិតតំណាងក្រុមយុវជនបានលើកឡើងថា ក្នុងឱកាសនៃការបោះជុំរំយុវជនសាកលលើកទី៥ ដែលមានរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដែលមានយុវជនប្រមាណជា៣០០នាក់ មកពីបណ្តាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងសមាគមនានា ចំនួន៤១គ្រឹះស្ថាននោះ ពួកគាត់ទទួលបាននូវបទ ពិសោធន៍ និង ចំណេះដឹងជាច្រើន ដោយពួកគាត់ទាំងអស់គ្នា បានធ្វើកិច្ចការជាច្រើនដែលអ្នកខ្លះមិនធ្លាប់បានធ្វើទាស់តែសោះកាលពីពេលកន្លងទៅ ដូចជាការងារដាំស្លជាដើម ដោយពីមុនគឺសំអាងទៅលើឪពុកម្តាយទាំងស្រុង ។ តំណាងក្រុមយុវជនបានលើកឡើងទៀតថា ជាមួយគ្នានេះពួកគាត់ បានស្វែងរករូបចម្លាក់ដែលបរិយាយពីទេវកថាសាសនា...
ព័ត៌មានលំអិតព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរទិវាការងារ ដែលជាព្រឹត្តិការណ៍វប្បធម៌ នៃការផ្តល់ឱកាសការងារសម្រាប់សិស្ស-និស្សិត ដោយមានការចូលរួម តាំងពិព័រណ៌ការងារ ពីបណ្តាក្រុមហ៊ុន សារជីវកម្មនានាចំនួន២៧ស្ថាប័ន ដែលផ្ដោតលើកម្មវិធីចំនួន៤ គឺទី១. ការធ្វើបទបង្ហាញ ស្តីពីឱកាសការងារនិងអាជីពការងារ , ទី២. ការផ្សព្វផ្សាយសេវាកម្ម ទំនិញនិងក្រុមហ៊ុន ,...
ព័ត៌មានលំអិតលោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ត្រូវបានសកលវិទ្យាល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញឱ្យទៅសហការបង្រៀនជាមួយសាស្ត្រាចារ្យ Kaja McGowan រយៈពេល១ឆមាស ចាប់ពីថ្ងៃទី១ សីហា ដល់២៤ ធ្នូ ឆ្នាំ២០១៨ លើមុខវិជ្ជាទឹក ក្នុងនោះអំពីសិល្បៈនិងនយោបាយនៅតំបន់អាស៊ីខាងត្បូងនិងអាស៊ីអគ្នេយ៍ ដែលខ្លឹមសារសំខាន់នៃមេរៀននោះ គឺបង្ហាញនយោបាយគ្រប់គ្រងទឹកនៃអរិយធម៌អង្គរ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់ទឹកវិល បានបើកយុទ្ធនាការសម្រួលសុវត្ថិភាពចរាចរណ៍ និងចែកខិតប័ណ្ណ ដល់បងប្អូនសាធារណៈជនដែលកំពុងធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវចូលទៅកាន់រមណីយដ្ឋានបារាយណ៍ទឹកថ្លា ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ នៅរដូវបុណ្យភ្ជំបិណ្ឌ និងបានពន្យល់ណែនាំនិងសំណូមពរដល់អ្នកធ្វើដំណើរ ឱ្យពួកគាត់បានយល់អំពីវិធីពាក់មួកសុវត្ថិភាព...
ព័ត៌មានលំអិតលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ ការបណ្តុះបណ្តាលកុមារឱ្យមានគ្រឹះរឹងមាំពីតូច គឺជាកត្តាដ៍សំខាន់បំផុត ព្រោះកុមារគឺជាក្រដាសស ដូច្នេះបើយើងបានផ្តល់ចំណេះដឹងជាមូលដ្ឋានគ្រឹះរឹងមាំដល់ពួកគាត់ពីតូចហើយនោះ ការបន្តសិក្សារបស់ពួកគាត់នៅបឋមសិក្សាឬនៅឧត្តមសិក្សា នឹងទទួលបានជោគជ័យ ដោយសារតែក្នុងខួរក្បាលរបស់ពួកគាត់ មានការចង់រៀនចង់ចេះ ចង់ដឹងស្រាប់ហើយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែក ប្រកបដោយគុណភាព និងមានគុណធម៌ល្អ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប បានប្រគល់ប័ណ្ណសរសើរ និងប្រគល់រង្វាន់ម៉ូតូម្នាក់១គ្រឿង ដែលនឹងធ្វើស្លាក់លេខជូនផងដែរ រួមជាមួយប្រេងសាំង ៥០លីត្រ ថវិកា១០ម៉ឺនរៀល ជូនសិស្សចំនួន៣១នាក់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.