នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក ដើម្បីបំពេញបន្ថែមសមាសភាព សម្រាប់អាណត្តិទី៣ 

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានការសហការគាំទ្រពីមន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលបាលខេត្តសៀមរាប បានរៀបចំបោះឆ្នោតជ្រើសតាំងប្រធានមួយរូប និងសមាជិក ១០រូបទៀត ដោយមានអ្នកចុះឈ្មោះបោះឆ្នោតជាង ៣០០នាក់ ជាសមាជិក សមាជិកា មកពីពាណិជ្ជករ អាជីវករក្នុងខេត្ត សម្រាប់បំពេញបន្ថែមសមាសភាព នៃអាណត្តិទី៣។ ក្រោយពីដំណើរការបោះឆ្នោតពេញមួយថ្ងៃ នៅថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣ ជាលទ្ធផលឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលបន្ទុកផែនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការរដ្ឋាននគបាលខេត្តសៀមរាប បានបញ្ជាក់ថា មន្ត្រីនគរបាលជំនាញ នៅតាមឃុំ សង្កាត់ កំ ពុងបំពេញការងារជារៀងរាល់ថ្ងៃ ដើម្បីពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ និងផ្ដល់អត្តសញ្ញាណបណ្ណថ្មីជូនប្រជាពលរដ្ឋ ដែលបានបាត់ និងអស់សុពលភាពដោយមិនគិតថ្លៃ។ មានវត្តមានក្នុងកិច្ចពិភាក្សាលើប្រធានបទ...

ព័ត៌មានលំអិត

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើន ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ផ្ដល់ជូនដល់ប្រជាពលរដ្ឋក្នុងភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានដូចជា៖ ផ្លូវដីសរ អណ្ដូងទឹក បណ្ណាល័យមួយ និងភ្លើងសូឡាបំភ្លឺផ្លូវ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។ លោក អ៊ុន ញ៉ាន តំណាងសប្បុរសជនប្រទេសសឹង្ហហ្គាពួរ បានបញ្ជាក់ថា...

ព័ត៌មានលំអិត

កិច្ចប្រជុំពិនិត្យរបាយការណ៍សម្រាប់ត្រៀមបើកសិក្ខាសាលាស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពាក់ព័ន្ធរបាយការណ៍សម្រាប់សិក្ខាសាលាស្តីពី វឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប ឆ្នាំ២០២២ នឹងទិសដៅការងារអនុវត្តឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំឡើងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយរដ្ឋបាលសាលាខេត្តសៀមរាប អង្គការទស្សនៈពិភពលោក (WI) សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា(SUN CSA) និងមូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំប្រទេសកម្ពុជា(UNICEF) គាំទ្រថវិការដោយអង្គការទស្សនៈពិភពលោក (WVI) សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា...

ព័ត៌មានលំអិត

យោធភូមិភាគទី៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣

យោធភូមិភាគទី៤ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ រួមនឹងឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព សំអាន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា...

ព័ត៌មានលំអិត

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាកាងារប្រចាំខែមករា ឆ្នាំ២០២៣

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ.ខ.ប.ជ បានរៀបចំបើកកិច្ចប្រចាំខែមករា ឆ្នាំ២០២៣ របស់ខ្លួន ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការចូលរួមពីតំណាងមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូជាតិអន្តរជាតិជាច្រើនរូប។ កិច្ចប្រជុំនាពេលនេះដែរ...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប អំពាវនាវដល់ជនមានពិការភាព ទៅកំណត់អត្តសញ្ញាណនៅតាមឃុំសង្កាត់ ដើម្បីទទួលអត្ថប្រយោជន៍នៅពេលខាងមុខ

បច្ចុប្បន្ន មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា នៃសាខាមូលនិធិជនពិការខេត្តសៀមរាប កំពុងធ្វើការកំណត់អត្តសញ្ញាណជនមានពិការភាព នៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគាត់អាចទទួលបានអត្តសញ្ញាណបណ្ណ ជនមានពិការភាព ដែលអាចទទួលអត្ថប្រយោជន៍ ក៏ដូចជាសេវាផ្សេងៗពីរាជរដ្ឋាភិបាល និងវិស័យឯកជននៅពេលខាងមុខ នេះបើតាមការលើកឡើងរបស់លោក បឹង ពេជ្រ មន្ត្រី ផ្នែកកំណត់អត្តសញ្ញាណជនមានពិការភាព នៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប ក្នុងកម្មវិធីសន្ទាមតិ របស់មន្ទីព័ត៌មានខេត្តសៀមរាប ថ្ងៃទី២៤...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ឆ្នាំទី៤ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ និងគណៈកម្មាធិការប្រតិបត្តិខេត្ត ឆ្នាំទី៤ អាណត្តិទី៣ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ឃុំសង្កាត់...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរានិងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់ នៅតួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម 

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញឥណ្ឌា ជួសជុល រៀបចំកម្រាលថ្មភក់ប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយកំណាយរកថ្មភក់ដែលនៅរាយប៉ាយ ដើម្បីយកទៅដាក់នៅទីតាំងដើម និងយកជើងទម្របដិមាធំមួយដែលត្រូវបានរំកិលចេញកាលពីមុន មកតម្កល់នៅទីតាំងដើម នៅចំចំណុចកណ្ដាលនៃប្រាសាទតាព្រហ្ម ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ចុងខែកុម្ភ: ឆ្នាំ២០២៣។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood...

ព័ត៌មានលំអិត

កិច្ចប្រជុំស្តីពីការស្នើសុំសហការផ្សព្វផ្សាយកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ សមាគមន៍វិទ្យុ និងទូរស្សន៍កម្ពុជា បើកកិច្ចប្រជុំស្តីពីការស្នើសុំសហការផ្សព្វផ្សាយកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ដោយកិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ Zoom នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៍មាន និង ឯកឧត្តម សុខ...

ព័ត៌មានលំអិត
Page 108 of 304 1 107 108 109 304

Recommended

សូម Like និង Follow ពួកយើង