នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មន្រ្តីគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរមីន ប្តេជ្ញាសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់់

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់អាជ្ញាធរមីន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នៅខេត្តសៀមរាប ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍៖ មន្រ្តីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរមីន និងសហគមន៍សកម្មភាពមីនទាំងអស់ បន្តប្តេជ្ញាអនុវត្តសម្រេចឲ្យបាននូវទស្សនវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី...

ព័ត៌មានលំអិត

ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប 

រូបសំណាកមេទ័ពពីសម័យអង្គរចំនួន១២រូប ត្រូវបានដាក់តាំងជានិមិត្ដរូបនៅក្នុងសួនព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យស្គាល់ពីមន្ដ្រីរាជការដែលខ្លាំងពូកែនាសម័យបុរាណ។រូបចម្លាក់ចំនួន១២រូបនេះ ធ្វើពីលោហស្ពាន់សុទ្ធ មានកំពស់ជាង២ម៉ែត្រ រចនាសម្លៀកបំពាក់ និងតុបតែងទៅតាមសម័យកាលនិមួយៗ។ លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង មានប្រសាសន៍ថា រូបចម្លាក់មេទ័ពចំនួន១២រូបនេះ ដែលតំណាងឱ្យនគរទាំង១២ នៅសម័យបាពួន សម័យអង្គរ និងសម័យបាយ័ន ។ ការសាងសង់រូបដាក់តាំងក្នុងសួនព្រះរាជជំណាក់នេះ...

ព័ត៌មានលំអិត

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣

លើកឡើងនៅស្ថានីយពិសោធកសិកម្មទឹកវិល ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បង្ហាញថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្ត ទទួលបានផ្លែផ្កាជាវិជ្ជមាននៅឆ្នាំ២០២២ ប៉ុន្តែបញ្ហាប្រឈមដូចជា អាកាសធាតុ កង្វះធនធានមនុស្ស បច្ចេកទេសកសិកម្ម...

ព័ត៌មានលំអិត

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកអង្គរជុំ និងស្រុកវ៉ារិន

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ស្ថិតនៅបរិវេណសាលាស្រុកវ៉ារិន ខេត្តសៀមរាប។ គោលបំណង...

ព័ត៌មានលំអិត

មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ក្រោមប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក”

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មន្ទីរសុខាភិបាលខេត្តសៀមរាប បានប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤វិច្ឆិកា ជាលើកដំបូង ក្រោមប្រធាន“ការអប់រំដើម្បីការពារថ្ងៃស្អែក” ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្ត រួមនឹងវត្តមានលោកអនុប្រធានមន្ទីរ តំណាងមន្ទីរអង្គភាពក្នុងខេត្ត ប្រធានមន្ទីរពេទ្យ...

ព័ត៌មានលំអិត

ស្រុកក្រឡាញ់ខេត្តសៀមរាប នឹងទទួលបានផ្លូវក្រាលកៅស៊ូប្រវែង ៣គីឡូម៉ែត្របន្ថែមទៀត នៃប្រវែងផ្លូវសរុបជាង ១១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦៨ ទៅផ្លូវជាតិលេខ៦

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងក្រុមការងារ បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទDBSTប្រវែង ៣គីឡូម៉ែត្របន្ថែមទៀត នៃគម្រោងផ្លូវសរុបជាង ១១គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦៨ ពីភូមិចន្លាស់ដៃ ក្នុងឃុំចន្លាស់ដៃ មកជាប់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិគោកត្រុំ ឃុំស្រណាល...

ព័ត៌មានលំអិត

រយៈពេល២៨ឆ្នាំ ប្រទេសជប៉ុនផ្ដល់ថវិកាសម្រាប់អភិរក្សប្រាសាទបាយ័ន ជាង២៨លានដុល្លារអាមេរិច

ចាប់ពីឆ្នាំ១៩៩៤ ដល់ ២០២២នេះ រយៈពេល ២៨ឆ្នាំ ប្រទេសជប៉ុន បានផ្ដល់ថវិកាជាង២៨លានដុល្លារអាមេរិច សម្រាប់អភិរក្សប្រាសាទបាយ័ន ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចសហការរវាងសកលវិទ្យាល័យវ៉ាសិដា និង អាជ្ញាធរជាតិអប្សរា។ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ីអង្គរនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២នេះ លោកបណ្ឌិត តាគីស៊ិ ណាកាហ្គាវ៉ា(TAKESHI NAKAGAWA) សហប្រធានជប៉ុន អប្សរា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៦ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព” 

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សហៅកាត់ថា គ.ខ.ប.ជ បានមានប្រសាសន៍ថា ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស១២ធ្នូ តែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជាការបំផុសការយល់ដឹងអំពីព្រឹត្តការណ៍ និងស្ថានភាពពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដែលបាននឹងកំពុងកើតមាននៅក្នុងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាការដាស់តឿនក្រើនរំលឹកអំពីភាពងាយរងគ្រោះ និងល្បិចកលថ្មីៗនៃជនល្មើស ព្រមទាំងបង្ហាញអំពីការបេ្តជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធជាតិ-អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព និងគ្រប់ទម្រង់។...

ព័ត៌មានលំអិត

គណ:កម្មាធិការICC Angkor បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ នៅខេត្តសៀមរាប 

គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ របស់ខ្លួននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។ កិច្ចប្រជុំបច្ចេកទេសនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានប្រតិភូបារាំង...

ព័ត៌មានលំអិត

សកលវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា សិក្សាស្វែងយល់ពីសំណង់បុរាណ និងការអភិរក្សថ្ម

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅខាងមុខប្រាសាទបន្ទាយសំរែ នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយសកលវិទ្យាល័យបៀលប្រាយ និងសកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសដល់និស្សិតផ្នែកស្ថាបត្យកម្មនៃសកលវិទ្យាល័យទាំងពីរនេះ ធ្វើការសិក្សាស្វែងយល់សំណង់បុរាណ និងបទពិសោធន៍លើកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) ដែលកំពុងបំពេញការងារនៅប្រាសាទសំរ៉ែ។ តាមការលើកឡើងរបស់ លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា...

ព័ត៌មានលំអិត
Page 113 of 304 1 112 113 114 304

Recommended

សូម Like និង Follow ពួកយើង