នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កម្លាំងកងពលលេខ៤១ កំពុងមមាញឹកបន្តជួយរុះរើសំនៅដ្ឋានជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តប្ដូរលំនៅឋានពីតំបន់អង្គរ ទៅតំបន់អភិវឌ្ឍថ្មីរុនតាឯក

យោងតាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គិតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ កងកម្លាំងតាមបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៤ បាននឹងកំពុងមមាញឹកក្នុងការសហការចុះជួយរុះរើលំនៅឋានជូនបងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍថ្មីរុនតាឯក។ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ឧត្តមសេនីយ៍ទោ នាង ឃីម បានឲ្យដឹងថា កងកម្លាំងចំណុះយោធភូមិភាគទី៤ ដែលកំពុងបន្តសកម្មភាពជួយរុះរើលំនៅឋានប្រជាពលរដ្ឋមានចំនួន ១៤៨នាក់ រួមជាមួយមធ្យោបាយដឹកជញ្ជូនរថយន្តចំនួន ១៥គ្រឿង...

ព័ត៌មានលំអិត

សមាគមតោអន្តរជាតិ នៃប្រទេសសឹង្ហបុរីនាំយកសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនសិស្សានុសិស្ស និងគ្រួសារខ្វះខាត នៅសាលាបឋមសិក្សាដងរ៉ែក និងសាលាព្រៃរងៀង !

រយ:ពេលពីរថ្ងៃនៃសប្តាហ៍នេះ (09 -10,12,2022) អង្គការកសាងអនាគតរបស់អ្នកថ្ងៃនេះ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណ:គ្រប់គ្រងសាលា បានដឹកនាំសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀបចំកម្មវិធីទទួលគណ:ប្រតិភូសមាគមតោអន្តរជាតិនៃប្រទេសសឹង្ហបុរីចំនួន ៥៤នាក់ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ ជាមួយសិស្សនុសិស្ស លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋនៅទីជនបទដូចជា នៅអនុវិទ្យាល័យ ភ្នំដងរែក ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សមាគមនេះបាននាំយកកង់ចំនួន ៨៤គ្រឿង...

ព័ត៌មានលំអិត

សាលាបឋមសិក្សាលៀបចាស់ ស្រុកអង្គរធំ ទទួលអគារសិក្សាថ្មី១ខ្នង បន្ថែមពីលើអគារសិក្សាឈើចាស់១ខ្នងមានសភាពទ្រុឌទ្រោម

អគារសិក្សាថ្មី ១ខ្នងមាន ២បន្ទប់ ជាអំណោយរបស់ព្រះតេជគុណ ជិន ហ្សង់ ព្រះចៅអធិការវត្ត យ៉ន់ហ្វាសារ នៃសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការឡូតធឺសវើល ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាលៀបចាស់ និងសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែធ្នូនេះ ដែលស្ថិតនៅក្នុង ភូមិលៀបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ។ តាមការឱ្យដឹងពីលោកគ្រូ នៃគណៈគ្រប់គ្រងសាលា សាលាបឋមសិក្សាលៀបចាស់...

ព័ត៌មានលំអិត

សិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហា និងបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង TASK Program ដំណាក់កាលទី២ នៅកម្ពុជា

មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តសៀមរាប សហការជាមួយវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារ ( KFRI) នៃសាធារណៈរដ្ឋកូរ៉េ បានរៀបចំ សិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហា និងបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង TASK Program ដំណាក់កាលទី២ នៅកម្ពុជា។ សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារអ៊េមព្រីសខេត្តសៀមរាប។...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំបើកកិច្ចប្រជុំក្រុមការងារឧត្តមមន្ដ្រីទទួលបន្ទុកព័ត៌មានអាស៊ាន នៅខេត្តសៀមរាប

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំលើកទី៧ ក្រុមការងារឧត្តមមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន ស្តីអំពីព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តុះបណ្តាល (7th ASEAN SOMRI Working Group Meeting on...

ព័ត៌មានលំអិត

គិតត្រឹមថ្ងៃទី៦ ខែធ្នូនេះ ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប ជាង៣ម៉ឺននាក់ហើយ បានមកចុះឈ្មោះបោះឆ្នោតថ្មីក្នុងបញ្ជីបោះឆ្នោត

លោក នីម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការចុះឈ្មោះបោះឆ្នោត ខេត្ដសៀមរាប បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ខែតុលា មកដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងខេត្តសៀមរាប មានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មី ចំនួនជាង ៣២.០៥៣នាក់ ហើយបើគិតជាភាគរយស្មើរនឹង ១១២ភាគរយ។ លោក នីម វ៉ាន់សំ...

ព័ត៌មានលំអិត

ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំដំណើរការចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំផ្សព្សផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមនឹងប្រតិភូអមដំណើរ តំណាងមន្ទីរ ប្រធាន-អនុប្រធាន សមាជិកសមាជិកាសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ...

ព័ត៌មានលំអិត

ការសង្គ្រោះបឋមជាកត្តាដ៏សំខាន់ក្នុងចូលរួមកាត់បន្ថយអត្រាជនពិការ និងអត្រាស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍

បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែមានអភិវឌ្ឍលើគ្រប់វិស័យធ្វើកំណើនយានយន្តជាមានការកើនឡើងជាច្រើន នឹងមមាញឹកក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវ ទាមទារឱ្យកងកម្លាំងត្រូវតែពង្រឹងសមត្ថភាពបន្ថែម លើការការពារសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវ ជាពិសេសពេលជួបបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានោះការសង្គ្រោះបឋម គឺជាកត្តាដ៏សំខាន់ក្នុងចូលរួមកាត់បន្ថយអត្រាជនពិការ និងអត្រាស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ត្រី ជិម សុវណ្ណ ស្នងការរងនគរបាលខេត្តសៀមរាប ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលរបៀបសង្គ្រោះបឋមបន្ទាន់ជូនដល់មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្រ្តីបច្ចេកទេសទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាគ្រូបង្គោលមកពីខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តសៀមរាប...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិតានី ឃុំរុនតាឯក

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីសរុបចំនួន ៧៣១ក្បាលដី ស្ថិតនៅបរិវេណផ្ទះគំរូ ក្នុងភូមិតានី ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីស្ថិតនៅភូមិតានី ឃុំរុនតាឯក ព្រមទាំងស្ថាប័ន អង្គភាពពាក់ព័ន្ឋទាំងអស់ ធ្វើការពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យឱ្យបានគ្រប់ៗគ្នា។...

ព័ត៌មានលំអិត

ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ជាសច្ចធម៌ប្រវត្តិសាស្ត្រ នៃការរស់រានឡើងវិញរបស់ប្រជាជនខ្មែរទូទាំងប្រទេស

នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅក្រុងសៀមរាប មានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២២) ដែលមានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ក្នុងគោលបំណងរំលឹកពីការធ្វើដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ឧបសគ្គជាច្រើន ដោយមានសម្តេចអគ្គមហាពញាចក្រី...

ព័ត៌មានលំអិត
Page 114 of 304 1 113 114 115 304

Recommended

សូម Like និង Follow ពួកយើង