នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋជាង៤ពាន់គ្រួសារទៀតដែលចាកចេញពីតំបន់អង្គរទៅភូមិរុនតាឯក និងភូមិពាក់ស្នែង ទៅទទួលបណ្ណសមធម៌ពីក្រសួងផែនការ

ក្រុមការងារនៃក្រសួងផែនការ បានមមាញឹកបន្ដធ្វើបណ្ណសមធម៌ដំណាក់កាលទី២ ដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។យុទ្ធនាការជំហ៊ានទី២នេះ ធ្វើឡើងនៅខាងមុខអង្គរវត្ដ ចាប់ពីថ្ងៃទី១៧ខែតុលារហូតដល់គ្រប់ចំនួនប្រជាពលរដ្ឋដែលត្រូវផ្ដល់បណ្ណសមធម៌។ ឯកឧត្ដម ផេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ និងជាប្រធានក្រុមការងារធ្វើបណ្ណសមធម៌ មានប្រសាសន៍ថា ការផ្ដល់បណ្ណសមធម៌ដំណាក់កាលទី២ មានចំនួន៤៧៩៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋស្ម័គ្រចិត្ដទៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រីចំនួន១៨៥៣គ្រួសារ...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ៖ សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ការងារដល់ប្រជាជនក្នុងតំបន់អាស៊ាន

យោងតាមស្ថិតិរបស់អង្គការអន្តរជាតិផ្នែកការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) មានភាគច្រើនបំផុតនៅលើពិភពលោក ជាមួយនោះសម្រាប់តំបន់អាស៊ានសហគ្រាសធុនតូច និងមធ្យមយ៉ាងហោចណាស់ ៩៧ភាគរយ នៃសហគ្រាសសរុបក្នុងតំបន់ បានប្រើប្រាស់កម្លាំងពលកម្មប្រមាណពី ៦០ភាគរយ ដល់៨០ភាគរយ នៃកម្លាំងពលកម្មសរុបក្នុងតំបន់ផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកសិក្ខាសាលា ការចងក្រងឯកសារនៃឧត្តមានុវត្តន៍...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម បើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម ខេត្តសៀមរាប បានបើកវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ស្ថិតក្នុងបរិវេនវត្តប្រាសាទបន្ទាយស្រី ក្នុងឃុំដំដែក ស្រុកសូទ្រនិគម ធ្វើក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម លោកអភិបាលស្រុកសូទ្រនិគម រួមនឹងលោកលោកស្រីតំណាងមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានជាច្រើនរូប។...

ព័ត៌មានលំអិត

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ២០២៣-២០២៥ នៅថ្នាក់ស្រុកឆ្នាំ២០២២ បង្ហាញពីសមត្ថភាពមន្ត្រីមូលដ្ឋាន និងជំរុញការចូលរួមអង្គការដៃគូអភិវឌ្ឍ

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ មន្ទីរផែនការខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ២០២៣-២០២៥ នៅថ្នាក់ស្រុកឆ្នាំ២០២២ ស្ថិតនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណង បន្ស៊ីការរៀបចំផែនការអភិវឌ្ឍនៅថ្នាក់ស្រុក និងឃុំឱ្យមានភាពរលូន ដើម្បីឆ្លើយតបទៅតាមតម្រូវការអាទិភាពរបស់មូលដ្ឋាន និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ លោក ប្រាក់...

ព័ត៌មានលំអិត

ក្រុមគ្រូពេទ្យចល័តបន្តចុះចាក់វ៉ាក់សំាងកូវីដ-១៩ ជូនកុមារតូចៗតាមសាលារៀន ក្នុងក្រុងសៀមរាប ខណៈពួកគាត់ដល់ថ្ងៃកំណត់ចាក់វ៉ាក់សាំងដូសជំរុញ

លោក ពៅ វិសាល ប្រធានផ្នែកកម្មវិធីផ្ដល់ថ្នាំបង្ការ នៃការិយាល័យប្រតិបត្ដិស្រុកសៀមរាប បានឲ្យដឹងនៅថ្ងៃទី១៣ ខែតុលានេះថា ការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដល់កុមារនៅតាមសាលារៀននេះ ត្រូវបានធ្វើឡើងជាបន្ដបន្ទាប់រហូតដល់ខែវិច្ឆិកា ព្រោះកុមារនៅតាមសាលារៀនបានធ្លាក់ចុះនៅទិន្នន័យនៃការទទួលវ៉ាក់សាំង ដូសជម្រុញ ទើបក្រុមគ្រូពេទ្យបានចាប់ផ្ដើមធ្វើយុទ្ធនការផ្ដល់វ៉ាក់សាំងដល់ពួកគាត់ ដើម្បីកុំឱ្យកុមារពិបាកធ្វើដំណើរទៅមណ្ដលសុខភាព ឬកន្លែងឆ្ងាយពីផ្ទះ ខណៈដែលសាលារៀនជាកន្លែងប្រមូលផ្ដុំសិស្សានុសិស្សដែលមានអាយុបីឆ្នាំឡើងទៅ។ ជាមួយគ្នានោះ ការផ្ដល់វ៉ាក់សាំងដូសជម្រុញនេះ មិនថាតែសិស្សានុសិស្សនៅសាលាមតេយ្យ សាលាបឋមសិក្សា...

ព័ត៌មានលំអិត

រដ្ឋសភានឹងប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ តុលា ស្អែកនេះ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...

ព័ត៌មានលំអិត

អំពើហិង្សាលើកុមារគ្រប់ទម្រង់ បង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ

តំណាងរាជរដ្ឋាភិបាល និងអង្គការដៃគូ បញ្ជាក់ថា អំពើហិង្សាលើកុមារគ្រប់ទម្រង់ បានបង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ ដែលនេះជាសកម្មភាពដែលមិនអាចអត់ឱនឱ្យបាន ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសបើកយុទ្ធនាការ”គ្រួសាររឹងមាំ” ការលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនមិនចាំបាច់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងក្រុងសៀមរាប។ លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ មិនតម្រូវឱ្យចាកចេញពីមូលដ្ឋានទេ ប៉ុន្ដែត្រូវចូលរួមទប់ស្កាត់សំណង់ថ្មី

ប្រជាពលរដ្ឋរស់នៅភូមិទាំង៦ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនតម្រូវឱ្យរុះរើសំណង់ ឬលំនៅឋានឡើង ប៉ុន្តែប្រជាពលរដ្ឋ មិនត្រូវបានអនុញ្ញាតឱ្យសាងសង់សំណង់ខុសច្បាប់ថ្មី និងលក់ដីទៅបុគ្គលដទៃឡើយ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅឃុំព្រះដាក់ ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ។ ឯកឧត្តម...

ព័ត៌មានលំអិត

ឯកឧត្តម អ៊ាន ឃុន បើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤១ ក្នុងឆ្នាំទី៤ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប និងមានការអញ្ជើញចូលរួមរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

ក្រសួងផែនការ បើកយុទ្ធនាការកំណត់និងផ្តល់បណ្ណសមធម៌ជូនអតីតពលរដ្ឋនៅតំបន់អង្គរ ក្នុងខេត្តសៀមរាប

ចាប់ពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះទៅ ក្រសួងផែនការ នឹងចាប់ផ្ដើមបើកយុទ្ធនាការកំណត់ និងផ្ដល់បណ្ណសមធម៌ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែលស្ថិតនៅខាងមុខអង្គរវត្ដ ក្រុងសៀមរាប។ ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ និងជាប្រធានក្រុមការងារធ្វើបណ្ណសមធម៌ លើកឡើងថា...

ព័ត៌មានលំអិត
Page 121 of 304 1 120 121 122 304

Recommended

សូម Like និង Follow ពួកយើង