នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ ចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋក្នុងនៅសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រង៉ែ

នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ លោកឧកញ៉ា ហ៊ុយ ភៀវប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងជាប្រធានក្រុមការងារខេត្តចុះជួយ មូលដ្ឋានសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់ក្រុមការងារដែលកំពុងបំពេញការងារនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រង៉ែ។ ហើយក្នុងនោះដែរ លោកក៍បាននាំយកបាននាំយកអំណោយផ្ទាល់ខ្លួនមួយចំនួនប្រគលជូនក្រុមការងារផងដែរ ដោយក្នុងនោះ រួមជាមួយអំណោយរបស់សប្បុរសជនផងដែរ...

ព័ត៌មានលំអិត

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី2 ជូនពលរដ្ឋរស់នៅក្នុងសង្កាត់សំបួរ ក្រុងសៀមរាប បានដំណើរការហើយ

នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សំបួរ ក្រុងសៀមរាប បានចាប់ផ្ដើមដំណើរការហើយ តាមកម្មវិធីដែលបានគ្រោងទុកដែលមានទីតាំងចាក់វ៉ាក់សាំងនៅក្នុងសាលាបឋមសិក្សាសំបួរ ។ លោក វរៈសេនីយ៍ឯក ឌិន សុភិន នាយរងសេនាធិការភូមិភាគ៤ និងជាប្រធានក្រុមទី៤ការចាក់វ៉ាក់សាំង នៅសង្កាត់សំបួរ បានមានប្រសាសន៍ថាការចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋនាថ្ងៃទី០១ខែសីហានេះគឺត្រូវចាក់ជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១កាលពីថ្ងៃទី១០ ទី១១ខែកក្កដា ក្នុងពេលតែមួយគឺដោយសារផែនការចាក់វ៉ាក់សាំងដុសទី២ត្រូវចាប់ផ្តើមនៅថ្ងៃទី៣១ខែកក្កដា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាលើការគ្រប់គ្រងសំរាម សំណល់រឹង សំណល់ផ្ទះបាយ និងសំណល់វេជ្ជសាស្ដ្រតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលក្នុងក្រុងសៀមរាប

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ នៅសាលប្រជុំសាលាខេត្ត លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាមួយ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹង សំណល់ផ្ទះបាយ និងសំណល់វេជ្ជសាស្ដ្រតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលកូវីដ-១៩...

ព័ត៌មានលំអិត

អ្នកសុំទាននិងជនអនាថា ក្នុងខេត្តសៀមរាបនឹងត្រូវបានអាជ្ញាធរខេត្តប្រមូលឲ្យទៅរស់នៅក្នុងតំបន់សហគមន៍ព្រៃឈើចង្ក្រានរយ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា ពាក់ព័ន្ធនឹងបញ្ហាដំណោះស្រាយជនអនាថា និងអ្នកសុំទាននៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តសៀមរាប នឹងប្រមូលពួកគាត់ឲ្យមករស់លើទីតាំងមួយកន្លែងដែលបានត្រៀមទុក នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយនេះ។ ចំពោះទីតាំងននោះ ខាងអាជ្ញាធរ និងភាគីពាក់ព័ន្ធ នឹងសង់កន្លែងស្នាក់នៅឲ្យពួកគាត់ រៀបចំប្រព័ន្ធទឹក ដែលអាចឲ្យពួកគាត់ដាំដំណាំលក់យកកម្រៃចិញ្ចឹមជីវិតបាន ប៉ុន្តែមិនមែនចែកដីឲ្យពួកគាត់ទេ តែយើងឲ្យគាត់ស្នាក់នៅ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហាញថា សារព័ត៌មានពិតជាសំខាន់ដែលធ្វើឱ្យសង្គមមួយប្រែប្រួល រីកចម្រើន ឬក៏ធ្លាក់ចុះបាន

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សាសារព័ត៌មានក្រោមប្រធានបទ "ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាម ហ្វេសប៊ុកនៅព្រះរាជាណាចក្រកម្ពុជា" តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ប្រវត្តិសាស្ត្រកន្លងមកសារៈសំខាន់នៃព័ត៌មានវាសំខាន់ គឺធ្វើឱ្យសង្គមមួយប្រែប្រួលបាន ឬធ្លាក់ចុះគឺព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា “អ៊ីចឹងហើយក្នុងសតវស្សរ៍ទី២១នេះ យើងឃើញមានវិស័យព័ត៌មានមានរីកចម្រើនខ្លាំងក្លា ហើយយើងត្រូវមើលឃើញថា សតវត្សរ៍ទី២១...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ ខេត្ដសៀមរាប 

នាយកខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្ដម ខៀវ ឆេន នាយកខុទ្ធការល័យសម្ដេចពិជ័យសេនា ចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយ ដល់ក្រុមគ្រូពេទ្យ ក្រុមយុវជន ដែលបានបំរើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅស្រុកអង្គរធំ ខេត្ដសៀមរាប។ សកម្មភាពនេះ បានធ្វើឡើង កាលពីថ្ងៃទី២៦...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ដសៀមរាប បានជាង៨០% 

អាជ្ញាធរខេត្ដសៀមរាប បានអះអាងថា យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១, ដំណាក់ទី២ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ដ សម្រេចបានប្រមាណ ៨៣ភាគរយហើយ បើគិតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។ លោក លី សំរិទ្ធ អ្នកនាំពាក្យ និងជាអភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ឱ្យដឹងតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា ក្នុងយុទ្ធនាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

ក្រសួងសាធារណៈការនិងដឹកជញ្ជូន គ្រោងដាក់កម្មវិធីដកពិន្ទុប័ណ្ណបើកបរទៅលើអ្នកបើកបរល្មើសច្បាប់ផ្សេងៗ

ក្រសួងសាធារណៈ និងដឹកជញ្ជូនបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវ ដឹកលើសទម្ងន់ ដោយលើកឡើងថា នឹងរៀបចំកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក តាមរយៈការស្កេនលើប័ណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថានបទល្មើសនៃច្បាប់ចរាចរណ៍ផ្លូវគោក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងពិធីបើកអោយដំណើរជាផ្លូវការនូវមណ្ឌលផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្រុងសៀមរាប កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ។ ឯកឧត្ដមទេសរដ្ឋមន្ដ្រី...

ព័ត៌មានលំអិត

អ្នកជំនាញបុរាណវិទ្យា ប្រទះឃើញ ក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ខណៈដែលធ្វើកំណាយជួសជុលខ្លោងទ្វារក្រុងអង្គរធំ

ក្រុមអ្នកជំនាញជួសជុលប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សា កាលពីពេលថ្មីៗនេះ បានប្រទះឃើញរូបចម្លាក់ដងខ្លួនយក្ស និងព្រះសិរទេសវតាម នៅខ្លោងទ្វារតាកាវ ស្ថិតនៅខាងលិចនៃក្រុងអង្គរធំ ខណៈដែលក្រុមបុរាណវិទ្យាធ្វើកំណាយសិក្សាស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារក្រុងអង្គរធំ។ បើតាមលោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះថា ការប្រទះឃើញចម្លាក់ដ៍អស្ចារ្យនេះ គឺក្នុងពេលក្រុមអ្នកបុរាណវិទ្យាសិក្សាស្រាវជ្រាវកំពុងធ្វើកំណាយ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវឡើងវិញ...

ព័ត៌មានលំអិត

ជនបរទេសដែលស្នាក់នៅសៀមរាប សម្ដែងការរីករាយចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយមិនគិតថ្លៃជូនពួកគាត់

ជនបរទេសជាច្រើននាក់ដែរបច្ចុប្បន្នកំពុងស្នាក់នៅក្នុងខេត្ដសៀមរាប បានសម្ដែងការរីករាយចំពោះរដ្ឋាភិបាលកម្ពុជាក្រោយពួកគាត់ទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដោយមិនគិតថ្លៃ ដូចជាប្រជាពលរដ្ឋខ្មែរដែរ។ ពួកគាត់បានលើកឡើងថា ពួកគាត់មួយចំនួនបានរស់នៅខេត្ដសៀមរាប ប្រទេសកម្ពុជា ជាច្រើនឆ្នាំហើយ ចំពោះការបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃនេះ គឺពិតជាធ្វើពួកគាត់សប្បាយចិត្ដខ្លាំងណាស់ ព្រោះថាការចាក់វ៉ាក់សាំងនេះ វានឹងអាចជួយការពារពួកគាត់បានពីមេរោគកូវីដ-១៩។ ពួកគាត់សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្ដទុកដាក់ដល់ជនបរទេសដែលបានស្នាក់នៅក្នុងខេត្ដសៀមរាបអស់។ បើតាមលោកឱសថការី លឹម ហេង...

ព័ត៌មានលំអិត
Page 170 of 304 1 169 170 171 304

Recommended

សូម Like និង Follow ពួកយើង