លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គជប បានសម្រេចយកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចជ្រើសយកការិយាយល័យបោះឆ្នោតចំនួន២ ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺការិយាល័យមួយមានទីតាំងនៅក្នុងបរិវេណវិទ្យាល័យ ១០មករា១៩៧៩ និងការិយាល័យមួយទៀត...
ព័ត៌មានលំអិតដាំកូនឈើឡើងវិញវាមានសារសំខាន់ណាស់ ព្រោះព្រៃឈើបានកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់បន្ថយការកើនឡើងនៅកម្តៅផែនដី និងលើកកម្ពស់វិស័យបរិស្ថាន។ នេះបើតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធាភូមិភាគ៤ ក្នុងពិធីដាំកូនឈើជាង១ម៉ឺនដើម នៅទីបញ្ជាការដ្ឋានយោធាភូមិភាគ៤ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលការដាំកូនឈើនេះ ស្ថិតក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា យោធាភូមិភាគ៤ ។ លោកឧត្តមសេនីយឯក...
ព័ត៌មានលំអិតលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ ស្ថិតក្នុងក្រុងសៀមរាប បានឲ្យដឹងថា ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩មកនោះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានធ្វើការរឹតបន្តឹងអ្នកមករកសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ទាំងផ្នែកស្ត្រីសម្រាលកូន និង ទាំងផ្នែកកុមារ និយាយរួមគឺការពិនិត្យគ្រប់ៗគ្នា ប៉ុន្តែអ្វីដែលផ្ដោតជាសំខាន់នោះគឺ ស្ត្រីដែលមកសម្រាលកូន ។...
ព័ត៌មានលំអិតរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្ត ពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ-១៩នេះ។ ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេច ស្ថិតនៅភូមិអន្លងជ្រៃ ឃុំកក់...
ព័ត៌មានលំអិតលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ គ្រួសារនៅសល់ចំនួន០៩គ្រួសារ ដែលបានរស់នៅលើទីតាំងដីរដ្ឋនៃដីចំណីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានប៉ះពាល់ និងប្រឈមជាមួយការដ្ឋានសំណង់ផ្លូវភ្លោះ EN 04 នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងកិច្ចប្រជុំ ស្តីពី ការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)តាមវីឌីអូ Zoom នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានមានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញឲ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង...
ព័ត៌មានលំអិតឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិករដ្ឋសភាវ័យក្មេងនៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសហការី ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីរវាងសមាជិករដ្ឋសភាវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាជិកសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកជំទាវ វ៉ាង ហុងយ៉ាន (Wang Hongyan) ប្រធានគណៈប្រតិភូសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការចែករំលែកព័ត៌មាន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈ...
ព័ត៌មានលំអិតស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ហើយគ្រួសារដែលមិនយល់ព្រមនឹងចាត់វិធានការរដ្ឋបាលនៅថ្ងៃទី២៦នេះ លោក ហែន ពុទ្ឋី នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ក្នុងចំណោម១៩គ្រួសារ ដែលបានរស់នៅលើទីតាំងដីរដ្ឋនៃផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបច្ចុប្បន្នបានប៉ះពាល់ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបនោះ...
ព័ត៌មានលំអិតទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប និងសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រូវបាននាំយកទៅវេប្រគេនព្រះសង្ឃ ចំនួន០៣វត្ត ក្នុងឃុំចាន់សរ និងឃុំតាយ៉ែក នៃស្រុកសូទ្រនិគម ដែលជួបនូវការខ្វះខាតក្នុងបរិបទជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប បានអនុវត្តគម្រោងរៀបចំនិងប្រើប្រាស់បណ្តាញបំពង់ខ្សែកាបអុបទិកក្រោមដី តាំងពីឆ្នាំ២០១៨ ក្នុងគោលដៅលុបបំបាត់ទាំងស្រុង ការប្រើប្រាស់បណ្តាញទូរគមនាគមន៍ខ្សែកាប្លិ៍អាកាស ដែលវាមានផលប៉ះពាល់ទាំងផ្នែកបច្ចេកទេស និងសោភ័ណភាព។ នេះបើតាមការបញ្ជាក់ពីលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំក្រុមការងារចុះកាត់ទំលាក់ខ្សែកាប្លិ៍លើអាកាសនៅតាមបណ្តោយផ្លូវសម្តេចសង្ឃ ទេព វង្ស នៃក្រុងសៀមរាប ចាប់ពីចំណុចស្ពានវត្តរាជបួណ៌ រហូតដល់ស្តុបផ្សារកណ្តាល។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.