នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋត្រូវតែធ្វើការផ្ទៀងផ្ទាត់លើព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ លើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ

បច្ចុប្បន្ននេះ វិស័យសារព័ត៌មាននៅកម្ពុជា គឺមានភាពទូលំទូលាយណាស់ ហើយការបង្កើតអង្គភាពសារព័ត៌មានក៏កាន់តែទូលំទូលាយថែមទៀត តាមរយៈច្បាប់របស់យើងក៏មិនចង្អៀត តាមរយៈបច្ចេកវិទ្យាក៏កាន់តែទំនើប ដែលអ្នកខ្លះមានត្រឹមតែគ្នា២នាក់ ឬមានស្មាតហ្វូន១គ្រឿង ឬ២គ្រឿង ក៏អាចបង្កើតអង្គភាពសារព័ត៌មានបានដែរ ដោយពួកគេបានធ្វើការឡាយពាសវាលពាសកាល ទៅតាមរយៈនៃសេរីភាពអ្នកសារព័ត៌មាន ប៉ុន្តែអ្វីដែលជាកំហុសឆ្គងនោះ ពួកគេនឹងប្រឈមចំពោះមុខច្បាប់ គឺប្រឈមជាមួយតុលាការ ប្រសិនបើមានការបំពាន ឬការប្រើប្រាស់ការសរសេរនោះប៉ះពាល់ទៅដល់ច្បាប់ដែលគេបានហាមឃាត់ ។ នេះបើតាមប្រសាសន៍ ឯកឧត្តម...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបជូនដល់សាធារណជន ស្ដីពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ

រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីប្រកាសព័ត៌មានមួយនេះ មានគោលបំណងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដើម្បីបានជ្រាប អំពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ ដែលករណីបិទខ្ទប់នេះដោយសារពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ឈួន សុជាតា ឈ្មោះ លីស ជី និងឈ្មោះ...

ព័ត៌មានលំអិត

គម្រោងកាត់ទម្លាក់ខ្សែកាបលើអាកាសមកបង្កប់ក្រោមដី នៅក្នុងក្រុងសៀមរាបនឹងសម្រេចឱ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ ខាងមុខ

ខណ:ពេលដែលខេត្តសៀមរាប កំពុងដំណើរការជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែ ព្រមទាំងប្រព័ន្ឋលូបង្ហូររំដោះទឹកស្អាត ទឹកកខ្វក់ ប្រព័ន្ឋអគ្គីសនី ប្រព័ន្ឋបណ្តាញទឹកស្អាត និងបណ្តាញទូរគមនាគមន៍នានា ត្រូវបានជួបប្រទះភាពរអាក់រអួល ដែលជាការរំខានដល់អ្នកប្រើប្រាស់ ជាពិសេសបណ្តាញខ្សែកាប ខ្សែអ៊ិនធឺណែតផ្សេងៗ ក៏ជួបបញ្ហាដែរ។ ទោះជាយ៉ាងណាគេសង្ឃឹមថា ក្រោយពីជួសជុលកែលំអនូវផ្លូវទាំង៣៨ខ្សែនេះរួច បណ្តាញទាំងអស់នេះនឹងលែងចោទជាបញ្ហាទៀតឡើយ។ ផ្ទុយទៅវិញនឹងជួយរួមចំណែកតាមគម្រោងផែនការទីក្រុងសៀមរាប ធ្វើឱ្យស្អាត នឹងក្លាយជាទីក្រុងឆ្លាតវៃទៀតផង។ ជាមួយនឹងនោះប្រព័ន្ឋអ៊ិនធឺណែត...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ផ្ដោតលើការបំពេញតួនាទី និង ភារកិច្ចរបស់គណៈកម្មការចម្រុះ

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ នីសាលប្រជុំសាលាខេត្តសៀមរាប គណៈកម្មការចម្រុះរវាងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាមួយ ដែលផ្តោតជាសំខាន់ ទៅលើការបំពេញតួនាទី ភារកិច្ច របស់គណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ខានអង្គរ ដោយឈរលើមូលដ្ឋាននៃការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា...

ព័ត៌មានលំអិត

បណ្ដាញខ្សែកាប្លិ៍អ៊ុបទិកនៅលើអាកាស ក្នុងក្រុងសៀមរាប នឹងលែងមាននៅឆ្នាំ២០២៣

មន្ដ្រីជំនាញ បានអះអាងថា ក្រុមការងារកំពុងមមាញឹកតបណ្ដាញខ្សែកាប្លិ៍អ៊ុបទិក នៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីធ្វើយ៉ាងណានឹងលែងមាននៅលើអាកាសទៀតហើយនៅឆ្នាំ២០២៣ខាងមុខ ដោយបណ្ដាញខ្សែនោះបានបង្វែដាក់ក្នុងបំពង់កប់ក្រោមដីវិញ ។ លោក សុខ សីហា ប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាប បានឱ្យដឹងកាលពីថ្ងៃទី១៦ខែឧសភានេះថា បច្ចុប្បន្ននេះ ក្រុមការងារពាក់ព័ន្ធរួមមាន អង្គភាពអគ្គិសនី រដ្ឋករទឹកនិងក្រុមការងារសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប បានសហការគ្នា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រកាសផ្លាស់ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ ពីចំណុចឃុំល្វែងឬស្សី មកវិទ្យាល័យកំពង់ក្តីវិញ

នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប ប្រកាសជាផ្លូវការ អំពីការផ្លាស់ប្តូរទីតាំងពិនិត្យសុខភាពបឋម និង ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប នៅចំពូចព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ ពីចំណុចឃុំល្វែងឬស្សី ស្រុកជីក្រែង ជិតព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ មកទីតាំងវិទ្យាល័យកំពង់ក្តី...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា និងអង្គការអាសេសអូស្ត្រាលី បង្ហាញការកោតសរសើរដល់អាជ្ញាធរខេត្តសៀមរាប ដែលបានគាំទ្រ និងលើកម្ពស់សិទ្ធដល់ជនពិការ

ក្នុងកិច្ចប្រជុំតាមវីដេអូZoom ជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គនាយករងក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ដែលបានផ្តល់ការគាំទ្រ ជាថវិកាបណ្តុះបណ្តាលជំនាញ លើកកម្ពស់សិទ្ធិ និងការស្តាលទ្ធភាពដល់ជនពិការក្នុងខេត្តសៀមរាប និង ជាខេត្តមួយដែលគាំទ្រខ្លាំងដល់ជនពិការដូចជា បង្កើតឱ្យមានសាលាគរថ្លង់ , មជ្ឈមណ្ឌលស្តាលទ្ធភាពពលកម្មកាយសម្បទាជនពិការ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិចសាយនីងអង្គរ ក្នុងក្រុងសៀមរាប ពាក់ព័ន្ធនឹងការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ កាលពីថ្ងៃទី១២ ខែឧសភា 

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយជម្រាបជូនដល់សាធារណជនក្នុងន័យថា៖ ក្នុងព្រឹត្តិការណ៍ ឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀតចំនួន ២នាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ទី១.ឈ្មោះ រឿន គឹមសាក់ ភេទស្រី អាយុ ៣០ឆ្នាំ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ប្រជាពលរដ្ឋ ដែលឱ្យទៅរស់នៅទីតាំងថ្មី នៅភូមិធម្មជាតិរុនតាឯក

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ម្សិលម៉ិញនេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប និងបងប្អូនប្រជាពលរដ្ឋរស់លើដីចំណីផ្លូវក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ !

ខណ:ដែលប្រទេសកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩ ដោយឡែកនៅខេត្តសៀមរាប ក៏បាននឹងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះយ៉ាងសស្រាកសស្រាំផងដែរ ក្នុងបរិបទនេះ អាជ្ញាធរខេត្តទាមទារឱ្យមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ អ្នកវិនិយោគិន វិស័យឯកជន និងប្រជាពលរដ្ឋ ទាំងកម្លាំងកាយ ទាំងស្មារតី និងសម្ភារ: ដើម្បីរួមជាមធ្យោបាយ ក្នុងការទប់ស្កាត់ និងលុបបំបាត់ជំងឺនេះឱ្យអស់ជាស្ថាពរ។ ឆ្លើយតបទៅនឹងវិបត្តិខាងលើ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ...

ព័ត៌មានលំអិត
Page 178 of 304 1 177 178 179 304

Recommended

សូម Like និង Follow ពួកយើង