នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ សាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បាននាំយកថវិការបស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនដល់ក្រុមគ្រួសារសពបងប្អូនអតីតយុទ្ធជនចំនួន ១៦គ្រួសារ ក្នុងក្រុងសៀមរាប ដើម្បីសម្រួលដល់ក្រុមគ្រួសារក្នុងការរៀបចំបុណ្យសពឱ្យបានសមរម្យ និងទាន់ពេលវេលា។ លោកឧត្តមសេនីយ៍ទោ ហួត...
ព័ត៌មានលំអិតអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប រួមជាមួយឯកឧត្តមអគ្គលេខាធិការរង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដោយផ្ទាល់នៅទីតាំងដីព្រៃលិចទឹកក្នុងតំបន់៣ ដែលរងការទន្ទ្រានកន្លងមក ស្ថិតក្នុងភូមិសាស្ត្រឃុំសង្វើយ...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានស្អិតរមួតជាមួយសេវាករឯកជន និងសហគមន៍ ដើម្បីពន្លឿនការតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាពបំផុត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការជំរុញលើកកម្ពស់ និងបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាតនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានបញ្ជាក់ថា ការពង្រឹងសេវាទឹកស្អាតនេះ...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលបន្ទុករួម បានណែនាំ និងជំរុញលើកទឹកចិត្តដល់មន្រ្តីនៃមន្ទីរទាំងអស់ បន្ដយកចិត្តទុកដាក់បន្ថែម លើការងារសារធាណៈមតិ ជាពិសេស ក្នុងស្ថានភាពព្រំដែនកម្ពុជា-ថៃ មានភាពមិនប្រាកដប្រជា ដែលនាំឱ្យការបញ្ចេញមតិលើបណ្ដាញសង្គមនានា អាចនឹងការទទួលបានព័ត៌មានពិតផង និងមិនពិតផង។...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ខ្លួន ក្នុងគោលបំណងត្រួតពិនិត្យលទ្ធផលការងារ និងលើកទិសដៅដោះស្រាយបញ្ហាសំខាន់ៗដែលកើតមានក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត...
ព័ត៌មានលំអិតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ អង្គការស្លាបព្រាកម្ពុជា (Spoons Cambodia) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ៨០នាក់ ដែលបានបញ្ចប់ការសិក្សាលើជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីត្រៀមខ្លួនចូលបម្រើការងារក្នុងទីផ្សារការងារដ៏សកម្មរបស់កម្ពុជា។ លោកស្រី ម៉ៅ សុផានី នាយិកាអង្គការស្លាបព្រាកម្ពុជា បានឱ្យដឹងថា ក្នុងចំណោមសិក្ខាកាមទាំង ៨០នាក់ មកពីខេត្តចំនួន៨ មាន២៤នាក់...
ព័ត៌មានលំអិតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាប បានបន្ដបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន ដើម្បីប្រមូលបញ្ហាប្រឈម រួមនឹងក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ សម្រាប់គោលដៅស្រុកសូទ្រនិគម ក្រោមការដឹកនាំរបស់ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីក្រុមការងារ...
ព័ត៌មានលំអិតនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់គោលដៅទី៩ នៅក្រុងរុនតាឯកតេជោសែន ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋក្នុងក្រុងរុនតាឯក បញ្ចេញមតិយោបល់ និងសំណូមពរដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាខេត្ត។ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ណាស់ក្នុងការធានាការអនុវត្តនូវគោលការណ៍នៃអភិបាលកិច្ចល្អ និងការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងជំរុញការអភិវឌ្ឍមូលដ្ឋាន...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានធ្វើការអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ គ្រឹះស្ថានសិក្សា និងមហាជនទូទៅ ជាពិសេសយុវជន យុវនារី សិស្សនិស្សិត ឱ្យចូលរួមទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានទូលំទូលាយ ដើម្បីយកគ្រឿងញៀនចេញពីសហគមន៍។ ក្នុងពិធីផ្សព្វផ្សាយការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrug ជូនដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តសៀមរាប នៅថ្ងៃទី៨...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប រៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ ជំរុញការអភិវឌ្ឍគ្រប់វិស័យក្នុងមូលដ្ឋាន ក្រោមការដឹកនាំដោយ លោកជំទាវ ទិត្យ ច័ន្ទតារីន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក នឹងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមការងារ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប។ លោកជំទាវ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.