នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​និង​បណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តសៀមរាប ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​

​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​បើក​សិក្ខាសាលា និង​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត ក្នុង​រយៈពេល​០២​ថ្ងៃ​នៅ​ខេត្តសៀមរាប គឺ​នៅ​ថ្ងៃទី​០៧ - ០៨ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​ណែនាំ​ពលរដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​ធ្វើ​ផ្ទះ​ក្នុង​តំបន់​អង្គរ​ដោយ​មិន​ទទួល​សំណូក​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មន្ត្រី​ជំនាញ់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថា ប្រជាពលរដ្ឋ​ត្រូវការ​សាងស់ង​លំនៅឋាន ឬ​ជួសជុលផ្ទះ​ចាស់ នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវ​ទៅយក​ពាក្យស្នើសុំ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ទីតាំងនៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ឬ​នៅ​ច្រកចេញចូល​តែមួយ​ក្នុង​ក្រុង​សៀមរាប ដោយ​ការផ្ដល់​ពាក្យស្នើសុំ​សង់​លំនៅឋាន​ថ្មី ឬ​ជួសជុល អាជ្ញាធរ​ជាតិ​អប្សរា​មិនត្រូវ​បង់ប្រាក់​ឡើយ​។​ ​ក្នុងនោះដែរ លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹង​ដែរ​ថា...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

​ព្រឹក​មិញ​នេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព​, ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​, និង​ឯកឧត្តម ង៉ាន់ ភិ​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អ​ញ្ញើញ​ចុះ​ពិនិត្យមើល​ទីតាំង​សួន​មុខ​ប្រាសាទអង្គរវត្ត ដែល​នឹងត្រូវ​រៀបចំ​ដាំ​ដើមឈើ​អនុស្សាវរីយ៍ នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​បង្ហាញ​ពី​ការតាំង​ចិត្ត​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធិភាព...

ព័ត៌មានលំអិត

លោក ឃឹម ហ្វី​ណង់ ត្រូវបាន​ប្រកាស ទទួល​មុខតំណែង​ជា​អភិបាលស្រុក​បន្ទាយស្រី​ថ្មី​

​នៅ​រសៀល​ថ្ងៃទី​៤ ខែ តុលា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ឃឹម ហ្វី​ណង់ ត្រូវបាន​ប្រកាស​ទទួល​មុខតំណែង​ជា​អភិបាលស្រុក​បន្ទាយស្រី​ថ្មី ជំនួស​លោក ណុប វុ​ធ្ឋី ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច ទៅ​បម្រើ​ការងារ​នៅ​សាលា​ខេត្តសៀមរាប​។​ ​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ការ​ចូលកាន់​មុខតំណែង...

ព័ត៌មានលំអិត

លោក ធិ​ន​នី វិ​ធូរ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលស្រុក​វ៉ារិន​ថ្មី​

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ តុលា ឆ្នាំ​២០១៩​នេះ លោក ធិ​ន​នី វិ​ធូរ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ថ្មី ជា​អភិបាលស្រុក​វ៉ារិន ជំនួស​លោក ភូ សំអាត អតីត​អភិបាលស្រុក​ចាស់​ដែល​ត្រូវបាន​ចូលនិវត្តន៍ នៅ​សាលាស្រុក​វ៉ារិន ខេត្តសៀមរាប​។​ ​មាន​ប្រសា​ស​ន័​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ជំរុញ​អាជ្ញាធរ​ស្រុក​ស្វាយ​លើ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​កម្ទេច​មធ្យោបាយ​ប្រព្រឹត្តិ​បទល្មើស​

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​សាលាស្រុក​ស្វាយ​លើ អភិបាលខេត្ត​សៀមរាប ឯកឧត្ដម ទៀ សីហា ណែនាំ​ដល់ អភិបាលស្រុក​ទើបតែ​តាំង​ថ្មី សមត្ថកិច្ច​ជំនាញ និង​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្នុងស្រុក​ស្វាយ​លើ ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​រុករាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ខុសច្បាប់ និង កម្ទេចចោល នូវ​មធ្យោបាយ​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ​។​ ​ឆ្លៀត​ក្នុងឱកាស ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី របស់​អភិបាលស្រុក...

ព័ត៌មានលំអិត

កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ បាន​បើក​កិច្ចប្រជុំ លើ​របៀបវារៈ​ចំនួន​៣ រួមមាន ទី​១/ ពិនិត្យ តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព​លទ្ធផល​នៃ​ការអនុវត្ត​សេចក្តីសម្រេច​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិស​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ ទី​២/ ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការដោះស្រាយ​លើ​សំណួរ សំណូមពរ​ដែល​បានលើកឡើង​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី ២ ឆ្នាំ​២០១៧...

ព័ត៌មានលំអិត

សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប បើក​មហាសន្និបាត​លើក​៣

​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩​នេះ សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប បាន​បើក​មហាសន្និបាត​អាណត្តិ​ទី​៣ របស់ខ្លួន នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ដើម្បី​ពិនិត្យ​កែសម្រួល និង​អនុម័ត​សេចក្តីព្រាង​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​របស់​សមាគម និង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​អង្គ​អភិបាលកិច្ច របស់​សមាគម​សម្រាប់​អាណត្តិ​ទី​៣ មាន​ជាអាទិ៍ ប្រធាន​-​អនុប្រធាន សមាជិក​ក្រុមប្រឹក្សា និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម​។​ ​ថ្លែង​ក្នុងឱកាស​បើក​មហាសន្និបាត​អាណត្តិ​ទី​៣​នេះ ឯកឧត្តម សយ កុសល...

ព័ត៌មានលំអិត

អភិបាលស្រុក​ស្វាយ​លើ​ថ្មី ប្រកាស​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ លោក អៀង ពិសិដ្ឋ ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ស្វាយ​លើ​ថ្មី ជា​ផ្លូវការ​ហើយ នៅ​សាលាស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដោយ​ជំនួស លោក ស៊ិ​ក ប៊ុន​ស៊ិន អតីត​អភិបាលស្រុក ដែល​ត្រូវបាន​ចូល​និវត្ត​។​ ​មាន​វត្តមាន​ជា​អធិបតី​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

ស្ពានឈើ​មួយកន្លែង​ស្ថិតក្នុង​ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់​ត្រូវបាន​ក្រុមការងារ​ចម្រុះ​ចុះ​ជួសជុល និង​ត​ភ្ជាប់​ឡើងវិញ ក្រោយ​ខូចខាត​ដោយ​ទឹកជំនន់​

​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ការដឹកជញ្ជូន​កសិផល​ផ្សេងៗ​នោះ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​របស់រ​ដ្ឋា​ករ​ទឹក ដោយមាន​ការសហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ក្រឡាញ់ បាន​ចុះ​ជួសជុល និង​ត​ភ្ជាប់​ស្ពាន​ឡើងវិញ នៅ​ស្ពានឈើ​មួយកន្លែង ស្ថិតក្នុង​ភូមិ​គោក​ខ្យង ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ហូរ​បុក​ផ្តាច់​ក្នុងកំឡុងពេល​ភ្លៀង​ធ្លាក់​ខ្លាំង​កន្លងមក​។ ​ក្នុងនោះដែរ​បន្ទាប់ពី​មានការ​ចូលរួម​សហកា​រ​យ៉ាង​សស្រាក់សស្រាំ​ពី​អាជ្ញាធរ​ស្រុក ស្ពាន​នេះ​ត្រូវបាន​ភ​ត​ភ្ជាប់​រួចរាល់​ជា​ស្ថាពរ​។ ហើយ​អាជ្ញាធរ​ក៏​សូម​ការយោគយល់​ពី​សំណាក់​បងប្អូន​ផងដែរ​ចំពោះ​ការជួសជុល​មាន​ភាពយឺតយ៉ាវ ដោយសារ​ភ្លៀង​ដែល​ធ្វើអោយ​ក្រុមការងារ​ពិបាក​ក្នុងការ​ជួសជុល​និង​ត​ភ្ជាប់​។​ ​ទន្ទឹមនឹង​នេះដែរ ចំពោះ​ការជួសជុល...

ព័ត៌មានលំអិត
Page 240 of 304 1 239 240 241 304

Recommended

សូម Like និង Follow ពួកយើង