នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាប បានអនុវត្តន៍វិធានការក្ដៅ ទៅលើក្រុមហ៊ុនដឹកអ្នកដំណើរគ្រប់ប្រភេទ សរុបចំនួន២៤ ក្នុងខេត្តសៀមរាប ឲ្យគោរពតាមសេចក្ដីណែនាំពាក់ព័ន្ធនឹងការចូលចំណត ដែលរដ្ឋបាលខេត្តបានកំណត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណក្នុងក្រុងសៀមរាប។ បន្ទាប់ពីបាន ជូនដំណឹង ក៏ដូចជាណែនាំដល់ក្រុមហ៊ុន និងរថយន្តឈ្នួលគ្រប់ប្រភេទឲ្យចូលចតក្នុងចំណតទាំងពីរកន្លែងជាច្រើនដងរួចមក។ ក្រុមហ៊ុនមួយចំនួន រួមនឹងអ្នកប្រកបរបររត់តាក់ស៊ីភាគច្រើន មិនគោរពតាមសេចក្ដីជូនដំណឹងនោះ លោក ពិន...
ព័ត៌មានលំអិតលោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង ៩:៤០នាទីព្រឹកថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការចាប់ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែ កញ្ញា...
ព័ត៌មានលំអិតលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី ( ចិន ជប៉ុន កូរ៉េ ) លើកទី៨ ដែលជាកិច្ចប្រជុំពាក់ព័ន្ធមួយ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ បានអះអាងសារជាថ្មី អំពីការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គកាសហប្រជាជាតិ ដើម្បីសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣០។ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសអាស៊ាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចិន ជប៉ុន និងកូរ៉េខាងងត្បូង...
ព័ត៌មានលំអិតក្រោយពីការបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាក្រុងសៀមរាប សេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិនលើកទី៧ បានបង្ហាញនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នូវការប្តេជ្ញាចិត្ត ពង្រឹងនវានុវត្តន៍ សម្រាប់លើកកម្ពស់សេវាសុខាភិបាល ដោយប្រើប្រាស់ព័ត៌មាន និងលទ្ធផលសុខភាព ដើម្បីដោះស្រាយបញ្ហាប្រឈម តាមរយៈនៃការលើកស្ទួយនវានុវត្តន៍វិស័យសុខាភិបាលជាមួយនឹងអន្តរាគមន៍លើគុណភាព និងធានាបរិស្ថាននៃការគាំទ្រ ហើយការប្តេជ្ញាចិត្តនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីការងារពាក់ព័ន្ធ នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលអាស៊ាន ក្រោយឆ្នាំ២០២០ ។...
ព័ត៌មានលំអិតលោក ណាង ចំណាន មន្ត្រីសាលាខេត្តសៀមរាប ដែលកំពុងដឹកនាំការជួសជុលភ្លើងស្តុបក្នុងក្រុងសៀមរាប បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តសៀមរាប និង ក្រុមអ្នកបច្ចេកទេសមកពីប្រទេសវៀតណាម បាននឹងកំពុងសម្រុកធ្វើការជួសជុលភ្លើងស្តុប ឬហៅថា ភ្លើងបញ្ជាចរាចរណ៍ឡើងវិញនៅក្នុងក្រុងសៀមរាប ចំនួន០៦កន្លែង ក្នុងចំណោមភ្លើងស្តុបទាំងអស់ចំនួន១១កន្លែង ដែលបានខូចខាតក្នុងរយៈពេលកន្លងមក ដើម្បីឱ្យមានដំណើរការជាប្រក្រតីឡើងវិញ ក្នុងនោះមាន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ កូនឈើចម្រុះជាង ១ម៉ឺន៧ពាន់ដើម ត្រូវបានយកទៅដាំនៅក្នុងឧទ្យានជាតិព្រះបាទជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ស្ថិតនៅក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាព សម្ដេចពិជ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ និងលោកជំទាវ ឯកឧត្តម...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលស្រុកប្រាសាទបាគង បើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅក្នុងវត្តស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ តឹករ៉េត កំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកប្រាសាទបាគងខេត្តសៀមរាប លោក សូរប្លាតុង...
ព័ត៌មានលំអិតអំពូលភ្លើងបំភ្លឺផ្លូវ ប្រើថាមពលពន្លឺព្រះអាទិត្យចំនួន២ដើម ត្រូវបានតម្លើង ត្រង់ផ្លូវបំបែករវាងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុនៅពេលយប់។ ក្នុងការតម្លើង បង្គោល និងអំពូលភ្លើងបំភ្លឺផ្លូវ ប្រើថាមពលពន្លឺព្រះអាទិត្យនេះ ក៏មានការចុះត្រួតពិនិត្យពី លោក សុខ ណារ៉េត អភិបាលរងនៃគណៈអភិបាលស្រុក...
ព័ត៌មានលំអិតបន្ទាប់ពីបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ប្រកបដោយជោគជ័យ ក្នុងការពង្រឹងពង្រីកវិស័យការទូតសភាក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី នៅឯប្រទេសថៃរួចមក នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព។ អន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA មានសមាជិក ១០ប្រទេស ក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំវេទិកាសាធារណៈមួយ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកស្រីស្នំ។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.