នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អ្នក​ដឹក​ភ្ញៀវទេសចរ សម្ដែង​នូវ​ការគាំទ្រចំពោះ​ការរៀបចំ​ចំណតរថយន្ដ​នៅមុខ​ប្រាសាទ​អង្គរ​

​លោក ង៉ែត អ៊ី​ត ជា​អ្នកបើករថយន្ត​ដឹក​ភ្ញៀវទេសចរ បាន​ឲ្យ​ដឹងថា ការរៀបចំ​ឲ្យ​មាន​ចំណតរថយន្ដ បានធ្វើ​ឲ្យ​បរិវេណ​មុខ​ប្រាសាទ​អង្គរ​មាន​សណ្ដាប់ធ្នាប់​ល្អ ស័ក្ដិ​សមជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ព្រមទាំង​ធ្វើ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ និង​ជាការ​លើកកម្ពស់​សោភ័ណភាព​ប្រាង្គ​ប្រាសាទបុរាណ ព្រោះថា​កន្លែង​សម្បត្ដិ​បេតិកភណ្ឌ ចាំបាច់​ត្រូវមាន​សណ្ដាប់ធ្នាប់​ល្អ និង​បរិស្ថាន​ល្អ ដើម្បី​ទាក់ទាញ​អ្នកទេសចរ ជាពិសេស​ប្រាង្គ​ប្រាសាទ ជា​កន្លែង​ជាទីគោរព​បូជា​របស់​ខ្មែរ ។​ ​លោក ឧ​ត្ត​ម ជា​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​ដែរនោះ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សា​ស្រុក​ស្រុក​ក្រឡាញ់ បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​អាណត្តិ​ទី​៣

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាស្រុក មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៣ ដែល​ដឹកនាំ​ដោយ លោក សុខ ណា​រ៉េត អភិបាលរង​ស្រុក តំណាង​លោកស្រី ម៉ន​នី រង្សី អភិបាល នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី សមាជិក​ក្រុមប្រឹក្សា​ស្រុក លោកនាយក​រដ្ឋបាល​ស្រុក...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប​អ​ញ្ជើ​ញេ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ស្រុក​វ័ន​ចូ​វ​

​ក្នុង​ដំណើរ​បេសកកម្ម​ចូលរួម​ក្នុង​ពិធី 2019 Smart China Expo នៅ​ក្រុង​ឆុង​ឈី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩​នេះ ប្រតិភូ​ខេត្តសៀមរាប​ដឹកនាំ​ដោយ​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​អភិបាលខេត្ត​បាន​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Luo Ying សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ស្រុក​វ័ន​ចូ​វ​នៃ​បក្សកុម្មុយនិស្ត​ចិន ប្រធាន​នាយកដ្ឋាន​រណសិរ្ស​រួបរួម​ប្រចាំ​ស្រុក​វ័ន​ចូ​វ និង​ជា​ប្រធាន​ប្រតិភូ...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរានិងនិស្សិត​មកពី​ប្រទេស​ជប៉ុន រួមគ្នា​សម្អាត​បរិស្ថាន​តាម​ប្រឡាយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក , នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន និង នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​អន្តរ​វិស័យ នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួម​ជាមួយនឹង​និស្សិត​មកពី​ប្រទេស​ជប៉ុន សរុប​ចំនួន​ប្រមាណ​ជាង​២០០​នាក់ បានរួម​គ្នា​សម្អាត​បរិស្ថាន​តាម​ដង​ប្រឡាយ​នា​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន​។​ ​លោក សោម ផា​រ៉ាត់ មន្ត្រី​នៃ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​អន្តរ​វិស័យ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣ របស់ខ្លួន ដែល​មា​ប​របៀបវារៈ​ចំនួន ៧​ចំណុច ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម...

ព័ត៌មានលំអិត

មន្ត្រី​ជំនាញ​មន្ទីរ​សុរិយោដី​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យ ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី ក្នុង​សង្កាត់​សំបួរ ក្នុង​រយៈពេល​១៥​ថ្ងៃ​

កាលពី​ព្រឹក​មិញ​នេះ លោក បូ ម៉េង​ទ្រី អភិបាលរងក្រុង​សៀមរាប តំណាង​ប្រធាន​គណៈកម្មការ​​រដ្ឋបាល និង លោក ប៊ូ ជុំ​សម្បត្តិ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​ផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដល់​ក្បាលដី​សរុប​ចំនួន ៣,១៧៦ ក្បាលដី...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា​ឆ្នាំ​២០២០ នៅ​ក្រុង​សៀមរាប​នឹងមាន​ផ្លូវ​ល្អ​ច្រើន​សម្រាប់​ធ្វើដំណើរ​

​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម លី សំរិទ្ធ អភិបាលខេត្ត​សៀមរាប​ស្តីទី កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ក្រុង​សៀមរាប នឹង​ទទួលបាន​ផ្លូវ​ល្អៗ​ជាច្រើន​ខ្សែ ដើម្បី​ជា​ការជួយ​សម្រួល​ការធ្វើ​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ ។​ ​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប​ស្តីទី បាន​លើកឡើងថា កន្លងមក​អាជ្ញាធរខេត្ត​បាន​នឹង​កំពុង​បន្ត​គិតគូរ​យកចិត្តទុកដាក់​ជាប្រចាំ​លើ​កិច្ចការងារ​ជួសជុល និង​ពង្រីក​ហេ​ដ្ឋា​រចនា​សម្ព​ន្ឋ័​នានា ធ្វើយ៉ាងណា បញ្ចៀស​ពី​ការកកស្ទះ​ចរាចរណ៍ និង​ដើម្បី​រក្សាបាន​នូវ​ធ្វើ សន្តិសុខ សណ្តាប់ធ្នាប់...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប បន្ត​ការចុះ​ស្តារនិង​សម្អាត​សំរាម​ក្នុង​ប្រឡាយ​សំខាន់ៗ​មួយចំនួន ក្នុង​ក្រុង​សៀមរាប​

បន្ទាប់ពី​ថ្នាក់ដឹកនាំ​ខេត្ត បាន​ចុះ​ពិនិត្យ​ស្ថាន​ផ្លូវ ប្រឡាយ និង​បរិស្ថាន​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​រួចមក នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ ២០១៩​នេះ លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង ក្រុមហ៊ុន​ប្រមូល​សំរាម អ៊ែ​ក​ធី​វ ហ្គ្រី​ន ស៊ី​ធី បាន​ចុះ​យុ​ទ្ឋ​នា​ការសម្អាត...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ត បន្ត​ចុះ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលវត្ថុ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​

​ប្រជាពលរដ្ឋ​ដែលមាន​ក្បាលដី​ចំនួន​២,៤៤០​ក្បាលដី​នៅក្នុង​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប បាន​សម្តែង​សេចក្តី​សប្បាយរីករាយ​បំផុត​ដែល​ដីធ្លី​ផ្ទះសម្បែង​របស់​ពួកគាត់​បានទទួល​ស្គាល់​ដោយ​ស្របច្បាប់​របស់​រាជរដ្ឋាភិបាល​។​ ​នៅក្នុង​ពិធី​ប្រកាស​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប័ណ្ណ​កម្ម​សិទ្ធ ) នា​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ នេះ លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ថ្ងៃនេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូ​មិត្ត​អណ្តូង សង្កាត់​ក្រាម ក្រុង​សៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​បើក​កិច្ចប្រជុំ​ដើម្បី​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រ​អន្ដរជាតិ សម្របសម្រួល កិច្ច​គាំពារ និង អភិវឌ្ឍន៍​តំបន់​អង្គរ​

​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ដើម្បី​តាមដាន​អនុសាសន៍​ដែល​ទទួល​បានជា​ផ្លូវការ តាមរយៈ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២ នៃ​គណៈកម្មាធិការ​អន្ដរជាតិ សម្របសម្រួល កិច្ច​គាំពារ និង អភិវឌ្ឍន៍​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ កន្លងមក លើ​គោលដៅ​អនុវត្តន៍​ការងារ​នៅតាម​ការដ្ឋាន ក្នុង​តំបន់​អង្គ​រទាំង​ផ្នែក​អភិរក្ស...

ព័ត៌មានលំអិត
Page 248 of 304 1 247 248 249 304

Recommended

សូម Like និង Follow ពួកយើង