នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ជនសង្ស័យ​ចំនួន១៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន​សាលាដំបូង​ខេត្ត រួមជាមួយ​គ្រឿងញៀន​ជាង​១​គីឡូក្រាម

​លោក​វរសេនីយ៍ទោ ធា​វ ច័ន្ទដារ៉ា ប្រធានការិយាល័យ​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​១៣​នាក់ និង​វត្ថុតាង​មាន​គ្រឿងញៀន​ជាង ១​គីឡូក្រាម ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​មកកាន់​តុលាការខេត្ត នៅ​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ។​ ​លោក​ធា​វ ច័ន្ទដារ៉ា បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទី​១. ឈ្មោះ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​៣ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ នៅ​ព្រឹក​មិញ​នេះ​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​៣ ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​គណៈ​អភិបាលខេត្ត និង​អស់លោក លោកស្រី...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ដីស ក្រាល​គ្រួស​ក្រហម មួយ​ខ្សែ និង​សាងសង់​លូ​ជ្រុង​មាន​ទ្វារ​ទឹក​មួយកន្លែង ក្នុងស្រុក​ពួក

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ លោក សុខ ថុល នាយក​រដ្ឋបាល និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​ថ្នាក់​ខេត្ត និង​មានការ​ចូលរួម​ពី​ក្រុមការងារ​ថ្នាក់​ខេត្ត ទីប្រឹក្សា​ហេដ្ឋារចនាសម្ព័ន្ធ លោក​មេឃុំ​ដូន​កែវ និង​អ្នកសម្របសម្រួល​ស្រុក​/​ឃុំ បាន​ចុះ​ពិនិត្យ​ការដ្ឋាន សាងសង់​ផ្លូវ​ដីស ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ក្រោម​កម្មវិធី​របស់​គ​ម្រោ​ង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ (​លាភ​) ស្ថិតក្នុង​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​

​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​មកពី​៥៤​ស្ថាប័ន ដែល​កំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​នឹង​ការបម្រើ​សេវាកម្ម​ទេសច​រណ៍​នៅក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​គោលបំណង​ដើម្បី​បង្កើត​នូវ​ភាពស្និទ្ធស្នាល ផ្លាស់ប្តូរ​យោបល់ និង​ពិភាក្សា​ជា​លក្ខណៈ​គន្លឹះ រវាង​ស្ថាប័នរដ្ឋ​ដែល​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្ថាប័នឯកជន ដែលមាន​អាជីវកម្ម​នៅ​តំបន់​អង្គរ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការអភិវឌ្ឍ​នៅ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក អង្គរ​ប្រកបដោយ​ចីរភាព រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច...

ព័ត៌មានលំអិត

កិច្ចប្រជុំ​ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង អ៊ិន​ធើ​ណិ​ត អន​ឡាញ ក្នុង ខេត្តសៀមរាប

​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ មាន​កិច្ចប្រជុំ​ស្តីពី ការពង្រឹង កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទ ល្មើស គ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង Internet Online ក្នុង ខេត្ត សៀមរាប ដែល​ងាយ​កើតមាន​បទល្មើស​គ្រឿងញៀន ដឹកនាំ​កិច្ចប្រជុំ​ដោយ លោក ពិន...

ព័ត៌មានលំអិត

ប្រឡាយទឹក​០១​ខ្សែនិង​ផ្លូវ​ចំនួន៤​ខ្សែ ត្រូវបាន​បើក​ឲ្យ​ប្រើប្រាស់​ឡើងវិញ នៅក្នុង​ស្រុក​ប្រាសាទបាគង

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ នៃ​រដ្ឋបាល​ស្រុក ចុះ​ពិនិត្យ ប្រព​ន្ធ័​ប្រឡាយទឹក​០១​ខ្សែ ប្រវែង​២៥​គីឡូម៉ែត្រ ដែល​ឆ្លងកាត់​ភូមិ​ជ្រៃ ភូមិ​គោក​ត្នោត និង​ភូមិ​ល្អក់ នៃ​ឃុំ​ក​ណ្តែ​ក ក្នុង​ប្រាសាទបាគង ។ ​បន្ទាប់ពី​បាន​ពិនិត្យ និង​សិក្សា​រួចរាល់...

ព័ត៌មានលំអិត

ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរជុំ បើក​វេទិកាសាធារណៈ​លើកដំបូង​សម្រាប់​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៦ ស្តីពី​ការអនុវត្តន៍​កម្មវិធី​នយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​៤

​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរជុំ បើក​វេទិកាសាធារណៈ​លើកដំបូង​សម្រាប់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​អាណត្តិ​ទី​៦ ស្តីពី​ការអនុវត្តន៍​កម្មវិធី​នយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​៤ នៅក្នុង​បរិវេណ​វត្ត​ស្វាយជ្រុំ ឃុំ​តា​សោម ក្នុង​គោល បំណង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព លើកកម្ពស់​ការទទួល​ខុសត្រូវ​របស់​រដ្ឋបាល​ស្រុក - ឃុំ តាមរយៈ​ការ​ប្រ​ត​ពិនិត្យ​តាមដាន និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​គម្រោង...

ព័ត៌មានលំអិត

ចំណតរថយន្ត​នៅមុខ​ប្រាសាទអង្គរវត្ត នឹង​ផ្អាក​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​

​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែសីហា នេះ​តទៅ អាជ្ញាធរ​ជាតិ​អប្សរា នឹង​បញ្ឈប់​ប្រ​ត្តិ​ការ​ចំណតរថយន្ត​ជា​បណ្ដោះអាសន្ន​នៅខាងមុខ​ប្រាសាទអង្គរវត្ត នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ថ្ងៃទី​១៨ កក្កដា ឆ្នាំ​២០១៩​។​ ​ក្នុង​សេចក្ដីជូនដំណឹង​នេះ​ដដែល បាន​បញ្ជាក់ថា ចំពោះ​ចំណតរថយន្ត​ថ្មី គឺមាន​ទីតាំងនៅ​ផ្នែក​ខាងលិច ដែល​នៅ​ជិត​ចំណតរថយន្ត​ដែល​បាន​ផ្អាក​ដំណើរការ​នេះ​។​ ​ចំពោះ​ទីតាំង​ចំណតរថយន្ត​ខាងមុខ​ប្រាសាទអង្គរវត្ត ដែល​រង​ការខូចខាត​នេះ នឹងត្រូវ​រៀបចំ​ជា​កន្លែង​ដាំ​កូនឈើ​ឡើងវិញ ដោយ​រក្សា​មួយផ្នែក​នៃ​ទីតាំង​នេះ​សម្រាប់​ប្រើប្រាស់​ជា​ចំណត​របស់​រ៉ឺម៉ក​កង់​បី​។​ ​ហេតុដូច្នេះ អាជ្ញាធរ​ជាតិ​អប្សរា...

ព័ត៌មានលំអិត

មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ពិនិត្យ​គុណភាព​ផ្លូវ​មិត្តភាព​-​កូរ៉េ ពី​រង្វង់​មូល​ព្រៃ​គុយ​ដល់​រង្វង់​មូល​កូនដំរី​

​នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​ផ្នែក​ផ្លូវថ្នល់​មកពី​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ត្រួតពិនិត្យ​លើ​កំណាត់​ផ្លូវ​មិត្តភាព​-​កូរ៉េ ក្នុង​គោលបំណង​សិក្សា​គុណភាព​ផ្លូវ ដែល​កំពុង​ជួសជុល ដោយ​ក្រុមហ៊ុន​ម៉ៅការ ដើម្បី​ត្រួតពិនិត្យ​ពី​ភាពត្រឹមត្រូវ​តាម​បទដ្ឋាន ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានកំណត់​។​ ​ការចុះពិនិត្យ​មើល​នេះ ផ្ដោតទៅលើ​សម​ស្រម​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​បានកំណត់​ដូចជា ភាពរឹងមាំ​នៃ​គ្រឹះ​ថ្ម​របស់​ផ្លូវ ដែល​ធានា​ដល់​ការប្រើប្រាស់​បានយូរ​អង្វែង និង​ធានា​បញ្ហា​ខូចខាត នៅពេល​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​(​មិន​លើស​ទំងន់​កំណត់​)​។ ក្នុងករណី​រកឃើញថា​ក្រុមហ៊ុន​មិនបាន​ធ្វើ​គ្រប់​តាម​បទដ្ឋាន​ដែល​បានកំណត់​ទេនោះ ភាគី​ក្រុមហ៊ុន​នឹងត្រូវ​រក​វិធីសាស្ត្រ​ថ្មី ដើម្បី​ពង្រឹង​កម្រិត​កំហាប់​នៃ​ស្រទាប់​គ្រឹះ​ថ្ម​ឡើងវិញ​។​...

ព័ត៌មានលំអិត

សេចក្ដីណែនាំរបស់​ក្រសួងមហាផ្ទៃ ហាម​មន្ត្រី​នគរបាលជាតិ យក​ម៉ោង​ការងារ​ទៅ​បម្រើការ​តាម​ក្រុមហ៊ុន​ឯន​ជន​

​នៅ​ព្រឹក​ថ្ងៃទី​១៨ កក្កដា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ផែន​ការងារ​សន្តិសុខ របស់​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ចុះ​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩ ស​ណន របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការគ្រប់គ្រង​ប្រើប្រាស់​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ការប្រើប្រាស់​អាវុធជាតិផ្ទុះ និង​មធ្យោបាយ ជូន​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ខេត្តសៀមរាប​។​ ​ក្នុង​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ​នេះ​ដែល លោក ហួត សុធី...

ព័ត៌មានលំអិត
Page 255 of 304 1 254 255 256 304

Recommended

សូម Like និង Follow ពួកយើង