ថ្លែងក្នុងសិក្ខាសាលាវាយតម្លៃចុងក្រោយរបស់ខ្លួនសម្រាប់ដំណាក់ កាលទី២ក្នុងតំបន់ឥណ្ឌូ-ភូមា នៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជល ផល នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការផ្តល់ជំនួយរបស់មូលនិធិភាពជាដៃគូសម្រាប់ប្រព័ន្ធអេកូឡូស៊ីដែលរងការគម្រាមកំហែង សម្រាប់ទៅលើការងារអភិរក្សជីវៈចម្រុះ គឺពិតជាមានសារៈសំខាន់ ដោយបានរួមចំណែកដល់គោលនយោបាយអភិរក្សជីវចម្រុះ និងជលផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការកំណត់អត្តសញ្ញាណកាលានុវត្តភាពថ្មីៗ...
ព័ត៌មានលំអិតអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conserva tion of Nature) និងមូលនិធិភាពជាដៃគូ សម្រាប់ប្រព័ន្ធអេកូឡូស៊ី ដែលរងការគម្រាមកំហែង (CEPF) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលា វាយតម្លៃចុងក្រោយរបស់ខ្លួនសម្រាប់ដំណាក់កាលទី២ ក្នុងតំបន់ឥណ្ឌូ-ភូមា...
ព័ត៌មានលំអិតកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ដើម្បីពិនិត្យលើ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធ ទទួលព័ត៌មាន ដែលរៀបចំឡើងដោយ ក្រសួង ព័ត៌មាន បានបន្តដំណើរការធ្វើ ការពិភាក្សាគ្នា ព្រឹក ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ ក្រោមវត្តមាន ប្រធានអង្គ ប្រជុំ ឯកឧត្តម...
ព័ត៌មានលំអិតមានប្រសាសន៍នៅកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ម្សិល មិញនេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាស់តឿន និង ក្រើនរំលឹកដល់ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ប្រមូលផ្តុំកម្លាំង ត្រៀមប្រចាំការក្នុងការចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅហេតុការមានករណីកើតឡើងជាយថាហេតុណា មួយ ជាពិសេស...
ព័ត៌មានលំអិតក្នុងឱកាសបិទការដ្ឋានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង១.៧៣០ម៉ែត្រ ស្ថិតក្នុងឃុំដានរុន ស្រុកសុទ្រនិគម ក្រោមវត្តមានលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងក្រុមការងារបច្ចេកទេសសាលាខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ ក្រុមការងារបច្ចេកទេសសាលាខេត្ត បានចុះពិនិត្យការជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែនេះ ឃើញថា ក្រុមហ៊ុនទទួលការសាងសង់ បានអនុវត្តស្របទៅកិច្ចសន្យាដោយកិនបង្ហាប់ និងចាក់គ្រួសក្រហមតាមកាលកំណត់ ។ លោក...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ គណៈប្រតិភូបេសកជនធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប រួមជាមួយនឹងមន្ដ្រីជំនាញបច្ចេកទេសក្រោមឱវាទ បានធ្វើការពិភាក្សាអំពីវឌ្ឍនៈភាពលើគម្រោងអភិវឌ្ឍន៍ និងកែលម្អបណ្តាញកំណាត់ផ្លូវជាតិសំខាន់ៗចំនួន០៣ក្នុងខេត្តសៀមរាប ព្រមទាំងបានចុះទៅមើលនៅទីតាំងជាក់ស្ដែងផងដែរ។ កំណាត់ផ្លូវជាតិសំខាន់ៗចំនួន០៣នោះ រួមមាន ៖...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងសហការី បានជួបពិភាក្សាការងារមួយចំនួនជាមួយគណៈប្រតិភូខេត្តជុងចុងណាំដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Na Sa-yeol អភិបាលរងខេត្តជុងចុងណាំដូ និង...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ កាលពីព្រឹកមិញនេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ការប្រារព្វទិវានៅថ្ងៃនេះ គឺជាការពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបឲ្យចូលរួមលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ននិងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រោះថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលកន្លងមកនេះ មាននិន្នាការកើនឡើងនៃការស្លាប់ជាក្រុម ដែលបង្កឡើងដោយសារការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ការមិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែ ក្រវាត់សុវត្ថិភាព ការជែងដោយប្រថុយប្រថាន បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានរៀបចំប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅសាលាគរុកោសល្យខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ទៀ សីហាអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដោយមានការចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងសិក្ខាសាលាផ្សព្វផ្សាយសកម្មភាព និង របកគំហើញរបស់ក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ នៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា ក្នុងនាមឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប ខ្ញុំយល់ថា សិក្ខាសាលានេះមានសារៈប្រយោជន៍ និងមានភាពចាំបាច់ណាស់ សម្រាប់ពាំនាំមកជាមួយនូវព័ត៌មានថ្មីៗស្ដីពីសកម្មភាព...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.