នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ប្រជុំ​ប្រមូល​មតិនិង​បញ្ហា​ប្រឈម​នានា របស់​អង្គភាព​សារព័ត៌មាន​ទាំងអស់​ក្នុង​ខេត្ត

​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនាឆ្នាំ២០១៩មន្ទីរព័ត៌មានខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំជាមួយនាយកអ្នកសារព័ត៌មាន កាសែត ទស្សនាវដ្ដី ព្រឹត្តបត្រ គេហទំព័រ និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន ក្នុង​ខេត្ត​សៀរាប​ទាំងអស់ ដើម្បី​ប្រមូល​មតិយោបល់​សំខាន់ៗ បញ្ហា​ប្រឈម​នានា និង​សំណូមពរ​របស់​អ្នក​សារព័ត៌មាន​នា​ពេលកន្លងមក ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​សិក្ខាសាលា​ស្ដីអំពី “​តួនាទី​អ្នកសារព័ត៌មាន​” ដែលនឹង​ប្រព្រឹត្តទៅ​នៅ​ដើម​ឆមាស​ទី​២ ឆ្នាំ​២០១៩​ខាងមុខ​។​ ​បើ​តាម​របាយការណ៍​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប កិច្ចប្រជុំ​នេះមាន​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត ចូលរួម​សរុប ៧៥​នាក់ ស្រី​៤​នាក់...

ព័ត៌មានលំអិត

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor)

កិច្ចប្រជុំ​ស្តីពី​ការតាមដាន ត្រួតពិនិត្យ និង​អនុវត្ត​នូវ​រាល់​អនុសាសន៍​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ ក្រោម​អធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​មាន​ការចូលរួម​ពី​លោក​សាស្ត្រាចារ្យ Azedine Beschaouch លេខាធិការ​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​អ្នកជំនាញ​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។​ កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​ជា​ប្រចាំ​ដើម្បី​តាមដាន​រាល់​ការអនុវត្ត​កិច្ចការ​អភិរក្ស ជួសជុល និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃបង្ហាញថា​ឆ្នាំ​២០១៨ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវបាន​ថយចុះ

​ការរំលោភបំពាន​ផ្លូវភេទ​លើ​អនីតិជន​នៅតែ​ជា​ក្តីព្រួយបារម្ភ ជាមួយនឹង​ការកើតឡើង​ថ្មី នូវ​អំពើ​ជួញដូរ​ទារក តាម​រូបភាព នៃ​ការ​ពពោះ​ជំនួស ខណៈពេល​ជារួម​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មាន​ថយចុះ ! របាយការណ៍​របស់​លោក​ស្រី យូ សុភា អភិបាលរង​ខេត្ត ប្រធាន​លេខាធិការដ្ឋាន គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូក​សារុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៩ របស់​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា...

ព័ត៌មានលំអិត

គណៈប្រតិភូ​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា ចុះ​សិក្សា​ស្វែងយល់ ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​ក្នុង​ខេត្តសៀមរាប​

​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ គណៈប្រតិភូ​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ទីរ អាជ្ញាធរ អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប ដើម្បី​ស្វែងយល់​អំពី​ការអនុវត្ត​សិទ្ធមនុស្ស ការដោះស្រាយ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ សិទ្ធ​ទទួល​បាន​ការ​ជុំនំ​ជុំ​រះក្តី​ដោយ​យុត្តិធម៌ និង​បញ្ហា​អ្នក​ជាប់​ឃុំ​លើស​នីតិវិធី ស្ថានភាព​នៃ​ការអនុវត្ត​ក្រម​ទាំង​៤ បញ្ហា​ប្រឈម និង​ការលំបាក ព្រមទាំង​សំណូមពរ​នានា​របស់​អាជ្ញាធរខេត្ត និង អង្គភាព​ចំណុះ​ខេត្ត...

ព័ត៌មានលំអិត

មន្ទីរ​ពត៌មាន​ខេត្តស្ទឹងត្រែង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ខែមីនា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

 លោក អ៊ុក ធា​វី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង បាន​ជម្រុញ ឲ្យ​ថ្នាក់ដឹកនាំ​ការិយាល័យ ចំណុះ​មន្ទីរ​ត្រូវ​បន្ត​អនុវត្ត​ការងារ​របស់​ខ្លួន​តាម​ផែនការ​សកម្មភាព​ឲ្យទទួល​បានសូ​ចនករ​មួយ​ប្រក​បដោយ ប្រសិទ្ធភាព​ខ្ពស់​។​ ​លោក អ៊ុក ធា​វី បាន​ជំរុញ​បែបនេះ​កាលពី​ដើម​សប្តាហ៍​ទី​៣ នៃ​ខែ​មីនា ក្នុងឱកាស​លោក​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ការអនុវត្ត​ការងារ​សម្រាប់​ខែ​មីនា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត សម្រាប់​ខែ​មេសា ដោយ​មាន​ការចូលរួម​ពី​អនុប្រធាន​មន្ទីរ ប្រធាន​អនុប្រធាន​ការិយាល័យ​ចំណុះ​មន្ទីរ​និង​មន្ត្រីក្រោមឱវាទ​ចូលរួម​ផង​ដែរ​។​...

ព័ត៌មានលំអិត

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ចចុះសួរសុខទុក្ខ​ពលទាហាន នាយទាហាន នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ខេត្ត​ស្ទឹងត្រែង

 នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​លោកជំទាវ បាន​អញ្ចើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ នាយទាហាន ពល​ទា​ហា នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែង​។​ ​មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល ឯកឧត្តម វង...

ព័ត៌មានលំអិត

ពិធី​ប្រកាស​ចូល​កាន់តំណែង ប្រធាន​រតនាគារ​ថ្មី​ខេត្ត​ត្បូងឃ្មុំ​

 នៅ​សាលាខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​រតនាគារ​ថ្មី​ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព​ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម គន់ សុភា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ...

ព័ត៌មានលំអិត

ក្រសួង​ព័ត៌មាន បើក​សិក្ខាសាលាផ្ដល់​ចំណេះដឹង​ដល់​មន្ត្រី​ក្រោម​ឱវាទលើ​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ និង​ថវិកា​កម្មវិធី​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រសួង​ព័ត៌មាន បាន​បើក​សិក្ខាសាលា​មួយ ស្តីពី​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ​និង​ថវិកា​កម្មវិធី នៅ​ខេត្ត​សៀមរាប ដើម្បី​ផ្សព្វផ្សាយ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ផែនការ​គណនេយ្យ​ហិរញ្ញ​វត្ថ​ក្រោម​ឱវាទ​ក្រសួង​ព័ត៌មាន ឲ្យទទួល​បាន​ចំណេះដឹង​បន្ថែម​អំពី​ការផ្តល់​សិទ្ឋ​អំណាច ការទទួលខុសត្រូវ​ដល់​អង្គភាព​ថវិកា និង​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ របស់​ក្រសួង​ឲ្យ​ដំណើរការ​ទៅ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ឋភាព​។​ ​ថ្លែង​បើក​សិក្ខាសាលា​នេះ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ...

ព័ត៌មានលំអិត

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជួបពិភាក្សា​ការងារនិង​ធ្វើ​ជា​សាក្សីក្នុង​ពិធី​ចុះហត្ថលេខាលើ​អនុស្សរណៈ​យោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​អាជីវកម្ម OTT នៅ​កម្ពុជា​

​នៅក្នុង​ឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ កម្ពុជា ឯកឧត្តម ឈិន ហាវ លេខាធិការ​គណៈកម្មាធិកា​រ​មជ្ឍឹមបក្ស​នៃ​ខេត្ត យូ​ណាន និង​ជា ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន ខេត្ត យូ​ណាន ប្រទេស​ចិន បាន​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព៏ត៌មាន...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបមិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព ដឹកជញ្ជូន​ដី​ចេញពី​តំបន់​អភិវឌ្ឍ​

​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព របស់​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រូវ​បាន​ហាមឃាត់ ក្នុង​ការអភិវឌ្ឍ​ឡើយ ប៉ុន្តែ អាជ្ញាធរ​ខេត្ត​សៀមរាប​មិន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ដី ដែលកាយ​ចេញពី​តំបន់​អភិវឌ្ឍ​នេះ ទៅ​ចាក់​នៅ​តំបន់​ដទៃ​ក្រៅពី​គម្រោង​នេះ​ឡើយ នេះ​បើ​តាម​ការឲ្យដឹង ពី​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប​។​ ​កាល​ពិ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ​មួយ...

ព័ត៌មានលំអិត
Page 276 of 304 1 275 276 277 304

Recommended

សូម Like និង Follow ពួកយើង