មានប្រសាសន៍ក្នុងឱកាសបើកយុទ្ធនាការសៀមរាបស្អាតជានិច្ច នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា គ្មានអ្វីដែលត្រូវខ្មាសចំពោះរឿងរើសសំរាមនេះទេ ក្នុងយុទ្ធនាការយុវជនរើសសំរាមនេះ ហើយខេត្តសៀមរាប គួរក្លាយជាទីក្រុងគំរូដែលគ្មានសំរាមនៅតាមផ្លូវសាធារណ ត្បិតជាក្រុងទេសចរណ៍ដ៏មានសក្កានុពលនៅប្រទេសកម្ពុជា ដូច្នេះពេលត្រឡប់ទៅផ្ទះវិញ យុវជនដែលបានចូលរួមទាំងអស់ ត្រូវជួយផ្សព្វផ្សាយសកម្មភាព ការទុកដាក់សំរាមទៅក្រុមគ្រួសារខ្លួន ទាំងគុណសម្បត្តិ និងគុណវិបត្តិនៃការទុកដាក់សំរាមមិនបានត្រឹមត្រូវ...
ព័ត៌មានលំអិតថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ស្ដីពីកម្មវិធី ជិះកង់ដើម្បីកុមារ លើកទី១៣ លោកស្រី ម៉ននី រង្សី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ឆ្នាំនេះជាលើកទី២ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានសហការជាមួយអង្គការមនុស្សធម៌ដើម្បីកុមារនិងស្ត្រី រៀបចំកម្មវិធីជិះកង់ដើម្បីកុមារ លើកទី១៣ នៅលើទឹកដីអង្គរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ហើយរយៈចម្ងាយនៃការជិះកង់នេះមាន៣ប្រភេទ គឺ៖...
ព័ត៌មានលំអិតក្រោយពីគណៈកម្មការរដ្ឋបាលបញ្ចប់នីតិវិធីការចុះបញ្ជីលក្ខណៈជាប្រព័ន្ធរួចមក ក្បាលដីចំនួន៦.៨៥៦ ដែលបានបំពេញនូវលក្ខខ័ណ្ឌគ្រប់គ្រាន់តាមនីតិវិធី ហើយអាចចេញប័ណ្ណកម្មសិទ្ធិក្នុងចំណោមក្បាលដីសរុបទាំងអស់ចំនួន ៨.៣៥៦ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។ លោក ពិន ប្រាកដ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារអង្គរអេរ៉ា ក្រុងសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសហការជាមួយបណ្តាញសហគ្រិនភាពសកលកម្ពុជា រៀបចំទិវាសប្តាហ៍សហគ្រិនភាពពិភពលោក ក្រោមប្រធានបទ ស្ត្រី និងយុវជន ក្នុងសហគ្រិនភាព និងសេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ចំណេះដឹងដល់ស្ត្រី និងយុវជនដែលមានបំណងបើកអាជីវកម្ម ឬកំពុងធ្វើអាជីវកម្ម។ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកឧកញ៉ាគួច ផេង...
ព័ត៌មានលំអិតកិច្ចប្រជុំលើកទី២៨ របស់សហព័ន្ធសមាគមភ្នាក់ងារបញ្ជូនទំនិញអាស៊ាន ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានពង្រីកខ្លួនបន្ថែមនៅក្នុងតំបន់ និងទៅកាន់ពិភពលោក ហើយក៏ត្រៀមខ្លួនចូលទៅក្នុងសមាគមភ្នាក់ងារដឹកជញ្ជូនតាមផ្លូវអាកាសរបស់ពិភពលោកផងដែរ។ កិច្ចប្រជុំនេះ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រុងសៀមរាប ហើយនេះគឺជាលើកទី២ហើយ ដែលសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ...
ព័ត៌មានលំអិតថ្លែងក្នុងឱកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលហេរីថេកវ៉ក (The Heritage Walk)នៅក្នុងក្រុងសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត បានមានប្រសាសន៍គាំទ្រនិងជម្រុញបន្ថែមដោយបានផ្តល់អនុសាសន៍មួយចំនួន ដល់ផ្នែកឯកជន ដែលកំពុងប្រកបអាជីវកម្ម និងមានការរីកដុះដាលជាបន្តបន្ទាប់ក្នុងខេត្តសៀមរាប ត្រូវពង្រឹងគុណភាពសេវាកម្ម បន្តចូលរួមដល់កិច្ចការពារបរិស្ថាន ដើម្បីនិរន្តរភាពគោលដៅទេសចរណ៍ស្អាត និងបៃតង និងត្រូវចូលរួមដល់ការជម្រុញការប្រើប្រាស់ផលិតផលក្នុងស្រុកផងដែរ។...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីជាតិយើង ហើយដើម្បីធ្វើឲ្យព្រះរាជពិធីបុណ្យនេះ កាន់តែមានភាពអធិកអធម រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំការប្រណាំងអុំទូក-ង...
ព័ត៌មានលំអិតកាលពីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារចម្រុះរបស់រដ្ឋបាលក្រុងសៀមរាប និងក្រុមការងារសាលាខេត្ត បានចុះរៀបចំសណ្តាប់តាមដងផ្លូវជាតិលេខ ៦ ចាប់ពីចំណុចរង្វង់មូលជ័យវរ្ម័នទី៧ មកស្តុបសុខា ហើយក្រុមការងារនឹងបន្តចុះរៀបចំនៅដងផ្លូវជាតិលេខ ៦ និងផ្លូវទាំងអស់ក្នុងក្រុងសៀមរាប។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់ថា រដ្ឋបាលក្រុង និងសហការជាមួយការងារចម្រុះ...
ព័ត៌មានលំអិតថ្លែងក្នុងសិក្ខាសាលា ស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ CAMEMIS នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ លោក គាំ វិបុលរិទ្ធ ជាអនិកជនខ្មែរ រស់នៅប្រទេសអាល្លឺម៉ង់ ជាស្ថាបនិកប្រព័ន្ឋCAMEMISអះអាងថា ប្រព័ន្ធកត់ត្រាទិន្នន័យសម្រាប់ជួយសម្រួលដល់គ្រឹះស្ថានសិក្សា ក្នុងការតាមដាននិងកត់ត្រាឯកសារផ្សេងៗរបស់សាសាហៅថា ប្រព័ន្ធ CAMEMIS នេះ...
ព័ត៌មានលំអិតនៅក្នុងឱកាសចុះពិនិត្យមើលកាផ្តល់សេវាសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យមួយដែលមានអ្នកជំងឺច្រើនលើសលុបបានមកទទួលសេវា និងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យនេះ ទាំងអ្នកនៅក្នុងខេត្តសៀមរាប និងបណ្តាខេត្តនានានៅជុំវិញ ដោយសារតែមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានការផ្តល់សេវាមួយចំនួនដែលមន្ទីរពេទ្យបង្អែកខេត្តផ្សេងៗមិនទាន់មាន ដូចជាការលាងឈាម និង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.