លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ប្រកាសពីគំរោងថវិកាជាជំនួយចក្រភពអង់គ្លេស បន្តផ្តល់ជួយលើវិស័យកំចាត់មីននៅកម្ពុជា ក្នុងដំណាក់កាលទី២ ឆ្នាំ២០១៨ដល់២០២០ នូវទឹកប្រាក់ចំនួន៧លានផោន ស្មើនឹងជាង ៩លាន ៥សែនដុល្លារសហរដ្ឋអាមេរិក សម្រាប់សកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ហើយតាមរយៈថវិការនេះ នឹងជួយដល់កម្ពុជាលើវិស័យបោសសំអាតមីន នូវការបណ្តុះបណ្តាលជំនាញដល់ប្រតិបត្តិករបោសសំអាតមីន និងជួយរំដោះដីចេញពីគ្រាប់មីន និងយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាមបានជាច្រើនផងដែរ សំដៅជួយឱ្យសហគមន៍មូលដ្ឋានមានសុវត្ថិភាពនិងគ្មានបញ្ហាដោយសារគ្រាប់មីន ដែលជាចំណែកមួយចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ...
ព័ត៌មានលំអិតលោក មាន់ ផានិត មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលតួទំនប់បារាយណ៍ទឹកថ្លា នៅជ្រុងខាងត្បូង ប៉ែកខាងលិច ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ប្រវែង១.៦៤០ម៉ែត្រ ដែលរងការខូចខាតដោយសារអាយុកាល ទឹករលក និងការហូរច្រោះដោយទឹកភ្លៀងជាដើម ហើយការងារនេះ អនុវត្តន៍ដោយក្រុមហ៊ុនរាជសីហ៍ ស្ថិតនៅក្រោមការពិនិត្យជាប្រចាំ ដោយក្រុមការងារបច្ចេកទេសរបស់អជ្ញាធរជាតិអប្សរា ក្នុងបំណងអភិរក្សនិងថែរក្សាបារាយណ៍ទឹកថ្លាឱ្យមាំទាំជាងមុននិងស្ថិតនៅគង់វង្សយូរអង្វែង។...
ព័ត៌មានលំអិតសមាជិកសភា និងជាអតីតរដ្ឋមន្ដ្រីក្រសួងការបរទេសរបស់ប្រទេសជប៉ុន ដែលជាប្រទេសផ្ដល់ជំនួយយ៉ាងច្រើនដល់មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ CMAC លោកកាស៊ូណូរី តានណាកា KAZUNORI TANAKA បានមកទស្សនៈកិច្ចនៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន នៅខេត្ដសៀមរាប ដើម្បីស្វែងយល់ពីគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្ដម ហេង រតនា នាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា បានមានប្រសាសន៍ក្រោយពីទស្សនកិច្ច កាលពីល្ងាចថ្ងៃទី២១ខែតុលានេះថា ដំណើរទស្សនកិច្ចសមាជិកសភាប្រទេសជប៉ុននេះ ក្នុងគោលបំណងស្វែងយល់ពីសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមអោយកាន់តែច្បាស់បន្ថែមទៀត...
ព័ត៌មានលំអិតនារសៀលចុងសប្តាហ៍នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគម និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជួបធ្វើការសំណេះសំណាលជាមួយប្រតិភូ សាខា សមាគមមិត្តភាព យោធភូមិភាគនិរតីវៀតណាម ប្រចាំរដ្ឋធានីហាណូយ (អង្គភាពទ័ពលេខ៣) ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក ប្រធានប្រតិភូសាខាសមាគមមិត្តភាព យោធភូមិភាគនិរតីវៀតណាម ប្រចាំរដ្ឋធានីហាណូយ...
ព័ត៌មានលំអិតសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានមកពីប្រទេសជប៉ុន ( ASCOJA ) លើកទី២៤( ការរឹតចំណងមេត្រីភាពនៃក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានមកពីប្រទេសជប៉ុន ( ASCOJA ) តាមរយៈវិស័យ ទេសចរណ៍ ) គឺជាប្រធានបទនៃសន្និសីទរបស់ក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានមកពីប្រទេសជប៉ុនលើកទី២៤ ដែលបានរៀបចំឡើងនៅក្រុងសៀមរាប ដោយសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន ( JAC ) ។...
ព័ត៌មានលំអិតនៅល្ងាចថ្ងៃទី២០ខែតុលាឆ្នាំ២០១៨ តំណាងអគ្គនាយកសារព័តមាន វិទ្យុ មិងទូរទស្សន៍ ខេត្តយូណានៃសាធារណៈរដ្ឋប្រជាមានិតចិន និង អគ្គនាយកទូរសទស្សន៍ជាតិកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការបង្កើតប៉ុស្តិទូរទស្សឌីជីថលជាភាសាខ្មែរ ដើម្បីឱ្យប្រព័ន្ឋផ្សព្វផ្សាយនៃប្រទេសទាំងពីរកាន់តែរីកចម្រើននិងជឿនលឿនទៅមុខបន្ថែមទៀត។ ពិធីនេះ បានប្រារព្ធ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និង ឯកឧត្តម Fan Wie...
ព័ត៌មានលំអិតថ្លែងក្នុងឱកាសពិធីបើកសម្ភោធសមាគមចិនឈ្មោះ វី ឆារីថេបល ហ្វោនដេសិន នៅខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ លោក ពៅ ពិសិដ្ឋ បានអំពាវនាវដល់សមាគម បន្តជួយអភិវឌ្ឍន៍ និងជួយដល់ពលរដ្ឋក្រីក្រនៅក្នុងខេត្ដសៀមរាប ព្រោះថា កម្ពុជាធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនមុនឆ្នាំ ១៩៧០ ហើយដោយសារសង្គ្រាម បានធ្វើឱ្យប្រទេសកម្ពុជាបាត់បង់អ្វីទាំងអស់ ។...
ព័ត៌មានលំអិតក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានរៀបចំសិក្ខាសាលាមួយ កាលពីព្រឹកថ្ងៃទី១៨ ព្រឹកមិញនេះ នៅសណ្ឋាគារអង្គរដាវ័ណ្ណ ក្នុងក្រុងសៀមរាប ស្តីពីការយល់ដឹងទូទៅនៃឥទ្ឋិពលគ្រឿងញៀន នឹងការរីករាលដាលនៃការឆ្លងមេរោគអេដស៍ ជម្ងឺអេដស៍ សម្រាប់មន្ត្រីក្រោមឱវាទរបស់ក្រសួងនិងមន្ត្រីនៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងនឹងជម្ងឺអេដស៍ ប្រមាណ ១០០នាក់ មកពីខេត្តកំពង់ធំ , សៀមរាប , ឧត្តរមានជ័យ , បន្ទាយមានជ័យ...
ព័ត៌មានលំអិតស្ពានឈើមានប្រវែង២៦៣ម៉ែត្រ នៅក្នុងប្រាសាទបេងមាលា ដែលសាងសង់កាលពីឆ្នាំ២០០២កន្លងមកនេះ ត្រូវបានអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការជួសជុលឡើងវិញហើយ ក្នុងប្រវែង១៨៣ម៉ែត្រប៉ុណ្ណោះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ បន្ទាប់ពីបានពិនិត្យឃើញថា ស្ពានឈើនេះមានភាពពុកផុយដោយអន្លើ រួមទាំងការពង្រីកតួស្ពានធំជាងមុន ព្រោះស្ពាននេះមានសភាពតូចចង្អៀត ហើយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ដែលអាជ្ញាធរជាតិអប្សរាជាអ្នកទទួលខុសត្រូវលើបច្ចេកទេសជួសជុល រីឯក្រុមហ៊ុន ខាំ សាមេត ជាអ្នកផ្តល់ថវិកាទិញសម្ភារ...
ព័ត៌មានលំអិតឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៍ថា គោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ គឺជាការឆ្លើយតបទៅនឹងបម្រែបម្រួលសង្គម-សេដ្ឋកិច្ច និង សង្គមប្រជាសាស្ត្រ ដែលកម្ពុជាបាននឹងកំពុងឆ្លងកាត់សំដៅធានាឲ្យបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ដែលកម្ពុជាបាននឹងកំពុងឆ្លងកាត់ និង មានសន្ទុះលឿនជាងមុនប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រ និង ធ្វើឲ្យប្រសើរឡើង គុណភាពជីវិតប្រជាជន ព្រោះប្រជាជន គឺជាមធ្យោបាយនៃការអភិវឌ្ឍ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.