ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា បញ្ហានៃការជម្លៀសប្រជាពលរដ្ឋនៅមុខព្រះអង្គធំ និង ទឹកធ្លាក់លើខ្នងភ្នំគូលែន ឲ្យទៅនៅទីតាំងថ្មីនោះ អាជ្ញាធរខេត្ត បានរៀបចំគណៈកម្មការចម្រុះ ក្នុងការគ្រប់គ្របប្រជាពលរដ្ឋដែលរស់នៅទីនោះ ដើម្បីអាជ្ញាធរយើងធ្វើការកំណត់ឲ្យពួកគាត់មកបោះទីតាំងលំនៅដ្ឋានថ្មី ក្នុងការបញ្ជៀសនូវផលប៉ះពាល់ និង បំពុលបរិស្ថាននៅតំបន់រមណីយដ្ឋានធម្មជាតិ ដែលជាទីកន្លែងទីសក្ការៈបូជា របស់បងប្អូនប្រជាពុទ្ធបរិស័ទ និង ភ្ញៀវទេសចរណ៍ទៀតផង...
ព័ត៌មានលំអិតក្នុងឱកាសជួបជាពិភាក្សាជាមួយអភិបាលខេត្តសៀមរាប កាល ពីថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា បញ្ហាសោភ័ណភាពទីក្រុងដែលកំពុងមានការអភិវឌ្ឍកាន់តែប្រសើរឡើង វាមិនមែនជាព្រំដែនកំណត់បញ្ចប់ការគិតគូអំពីបរិស្ថាននោះទេ ដរាបណាបញ្ហាសំរាម សំណល់ផ្ទះបាយ ដែលមនុស្សមានតម្រូវការបញ្ចេញចោលជាប្រចាំថ្ងៃនោះ ដូច្នេះ ដើម្បីធានាលើការដោះស្រាយសំណល់ទាំងនោះ ការប្រមូលនិងគ្រប់គ្រងសំរាមក្នុងក្រុងសៀមរាប ត្រូវមានការកំណត់ឲ្យបានច្បាស់លាស់ ទីតាំងចាក់សំរាម...
ព័ត៌មានលំអិតអភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បានឱ្យដឹងថា ប្រជាជនកម្ពុជា នឹងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងចាប់ផ្តើម នៅថ្ងៃទី៨ ដល់ទី១០ ខែតុលានេះ ដូច្នេះទីវត្តអារាម នឹងមានសកម្មភាពមមាញឹកជាងគេ និងជាគោលដៅសម្រាប់ការប្រារព្ធពិធីមួយនេះ ដូច្នេះ អាជ្ញាធរក្រុងសៀមរាប បានរៀបចំផែនការការពារសន្ដិសុខសណ្ដាប់ធ្នាប់រួចហើយដែរ ដែលគោលដៅសំខាន់ៗសម្រាប់ការការពារ មានទីវត្តអារាម និងតំបន់ទីសក្ការៈបូជានានា ដូចជាព្រះអង្គចេក...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី បានធ្វើការជំរុញឱ្យអាជ្ញាធរខេត្ត មន្ទីរស្ថាប័នពាក់ព័ន្ឋ និងក្រុងស្រុកក្នុងខេត្តសៀមរាប ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យទៅលើភាពអវិជ្ជមានមួយចំនួនដែលបានកើតឡើងនៅក្នុងខេត្ត ជាពិសេសក្នុងក្រុងសៀមរាប។ ដូចជាបញ្ហាបណ្តាញផ្លូវថ្នល់ខូចខាតក្រហេងក្រហូង , បញ្ហាការផលិតទឹកបរិសុទ្ឋអនាធិបតេយ្យគ្មានបច្ចេកទេសត្រឹមត្រូវ និង ជំរុញឱ្យមានការចិញ្ចឹមសត្វគោក្របីនៅតាមមូលដ្ឋាន សម្រាប់បង្កើនការប្រើប្រាស់ក្នុងការអូសទាញ...
ព័ត៌មានលំអិតឯកឧត្តម លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើអ្នកមានអាជីពការងារជាវិស្វករ ហើយមិនបាន ឬក៏យឺតយូរក្នុងការចុះបញ្ជីនៅគណៈវិស្វករកម្ពុជានោះ អ្នកប្រកបរបរនេះ នឹងខាតបង់ប្រយោជន៍ច្រើន ព្រោះថា គណៈវិស្វករកម្ពុជា គឺជាស្ពានចម្លងមួយដែលនឹងនាំវិស្វករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងភាពស្មើមុខស្មើមាត់ជាមួយបណ្តាវិស្វករបរទេស ពិសេសនៅពេលដែលសមាហរណកម្មអាស៊ានមកដល់នាពេលខាងមុខនេះ ប្រសិនបើអ្នកប្រកបអាជីពមិនបានចុះបញ្ជី ជាវិស្វករនៅគណៈវិស្វករកម្ពុជាទេ នោះអ្នកនឹងមិនទទួលបានការទទួលស្គាល់ជាវិស្វករអាស៊ានដែរ ។...
ព័ត៌មានលំអិតលោក ឡេង គឹមហៀង អនុប្រធានការិយាល័យផ្លូវលំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៨នេះ ផ្លូវថ្នល់នៅស្រុកមួយចំនួនមានការខូចខាតដោយជំនន់ទឹកភ្លៀង ក្នុងនោះជីក្រែង , អង្គរជុំ , ស្រីស្នំ , ពួក និង ស្រុកវ៉ារិន ដែលមានចំនួនសរុប២១ខ្សែ ស្មើនឹងប្រវែង ២០០គីឡូម៉ែត្រ...
ព័ត៌មានលំអិតលោក ទៀ សីហា អភិបាលរងខេត្តសៀមរាប បាននប្រសាសន៍ថា ការសម្ពោធដាក់ឲ្យដំណើរការ ហាងកាហ្វេអាម៉ាហ្សូន ដីហេរីថេក រ៉ក នៅក្នុងក្រុងសៀមរាបនាពេលនេះ គឺជាមូលដ្ឋានសម្រាប់ធ្វើការវាយតម្លៃឲ្យឃើញពីភាពរីកចម្រើនថែមទៀត នៅក្នុងខេត្តសៀមរាប ក្នុងបរិបទនៃកណើនសេដ្ឋកិច្ចជាតិ ដែលមានប្រភពពីការចូលរួមចាំបាច់ពិវិស័យឯកជន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្រោមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម បានដឹកនាំពុះពារគ្រប់ឧបសគ្គទាំងឡាយ...
ព័ត៌មានលំអិតក្នុងឱកាសជួបកិច្ចពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការចាប់អារម្មណ៍ និង បានផ្ដោតយ៉ាងសំខាន់ទៅលើគម្រោងផ្លូវវាងក្រុង ចាប់ពីចំណុច ភូមិសាស្ត្រស្រុកប្រាសាទបាគង ទៅកាន់ស្រុកពួក...
ព័ត៌មានលំអិតឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា កន្លងមក មន្ត្រីរាជការក្នុងអង្គភាពទាំង៦របស់រដ្ឋបាលខេត្ត បានខិតខំបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនបានល្អប្រសើរហើយ ប៉ុន្តែកន្លងមក យើងក៏នៅមានចំណុចខ្វះខាតមួយចំនួនផងដែរ គឺដោយសារនៅតាមបណ្តាមន្ទីរ អង្គភាព យឺតយ៉ាវ ក្នុងការបំពេញឯកសាររដ្ឋបាល លិខិតសំណើរនានា ដោយទុកឱ្យឯកសារ ឬលិខិតស្នាមមួយចំនួននោះឱ្យកកស្ទះ មិនបានបំពេញឱ្យបានរហ័សទៅតាមការកំណត់ ដែលបណ្តាលធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋខ្លះៗ...
ព័ត៌មានលំអិតនារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ នៅក្នុងតំបន់់ផាប់ស្ទ្រីត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត និង អាជ្ញាធរក្រុងសៀមរាប ។ លោក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.