នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់គោលដៅទី១០ ស្រុកសូទ្រនិគម ក្រោមការដឹកនាំរបស់ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តដោយមានការចូលរួមពី...
ព័ត៌មានលំអិតនៅខេត្តសៀមរាប នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធអំពើជួញដូរមនុស្សខេត្តសៀមរាប ដោយមានការចូលរួមពី លោក សំកុល សុចិត្រា អភិបាលរងខេត្ត...
ព័ត៌មានលំអិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប បានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ ក្នុងគោលបំណងជួយតម្រង់ទិស ដល់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញ ឯកទេសសិក្សា នៅថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ ការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ ការយល់ដឹងអំពីលក្ខណសម្បត្តិរបស់បុគ្គលជោគជ័យសម្រាប់ជាជំនួយស្មារតីដល់ សិស្សានុសិស្ស...
ព័ត៌មានលំអិតក្រសួងកិច្ចការនារី ក្រោមការគាំទ្រមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានរៀបចំសិក្ខាសាលាបិទគម្រោងស្តីពី “ការបញ្ជ្រាប់យេនឌ័រក្នុងសកម្មភាពអាកាសធាតុ ពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងទទួលបានទឹកស្អាតប្រើប្រាស់” ដើម្បីពិនិត្យការងារក្នុងការអនុវត្តគម្រោងដែលអនុវត្តបានកន្លងមក ដែលសិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ស៊ីវណ្ណ បទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងចូលរួមពី លោក...
ព័ត៌មានលំអិតថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប សម្រាប់គោលដៅទី៩ ស្រុកជីក្រែង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យតាមដាន និងដោះស្រាយរាល់តម្រូវការប្រជាពលរដ្ឋឱ្យទាល់ពេលវេលាដោយឈរលើស្មារតីសាមគ្គី និងឯកភាព ស្របតាមច្បាប់គតិយុត្តនៅមូលដ្ឋាន ពិសេសកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យ បរិវត្តកម្មឌីជីថល” ក្នុងន័យលើកកម្ពស់ការគោរពសិទ្ធិ សេរីភាព លុបបំបាត់ការរើសអើង ជំរុញការអភិវឌ្ឍ និងធ្វើបរិយាបន្នជនមានពិការភាព ក្នុងការងារសេដ្ឋកិច្ចសង្គម វប្បធម៌ នយោបាយ...
ព័ត៌មានលំអិតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី៨ ស្រុកអង្គរធំ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្ត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ មន្ទីរផែនការខេត្តសៀមរាប បានបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងខេត្តសៀមរាប ឆ្នាំ២០២៤ ដើម្បីធ្វើការផ្សព្វផ្សាយ និងពង្រឹងបន្ថែមទៅដល់គ្រប់អ្នកពាក់ព័ន្ធ ជុំវិញការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទូទាំងខេត្ត ដោយកិច្ចប្រជុំនេះដឹកនាំដោយ លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត និងមានការចូលរួមពីសំណាក់តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុកជាច្រើនរូប។ លោក ហាក់...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.ជ បានរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងឱ្យបានទូលំទូលាយអំពីអំពើជួញដូរមនុស្ស កលល្បិចផ្សេងៗរបស់ជនល្មើស ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ប.ជ) ដោយមានការចូលរួមពី លោកស្រី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់គោលដៅទី៧ នៅស្រុកអង្គរជុំ ខេត្តសៀមរាប ដើម្បីបង្ហាញពីសមិទ្ធផលដែលសម្រេចបានកន្លងមក និងទទួលនូវសំណួរសំណូមពរដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហែន ពុទ្ធី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.