នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា សិក្សាខ្សែផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងពិនិត្យប្រព័ន្ធដឹកជញ្ជូនសាធារណៈក្រុងក្នុងភូមិសាស្ត្រខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និង លោក លី សារី អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ផ្លូវដីសមួយខ្សែ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវដីស ក្រាលក្រួសធម្មជាតិមួយខ្សែ ស្ថិតក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ឈួន ឯម ប្រធានគណៈកម្មការលទ្ធកម្មឃុំស្វាយចេក ស្រុកអង្គរធំ បានឱ្យដឹងថា...

ព័ត៌មានលំអិត

គណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ប្រទេសចិន ធ្វើទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តសៀមរាប

បន្ទាប់ពីជំនួបរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិន នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកានេះ លោក វរសេនីយ៍ឯក អូ ឈាន (Wu Qian) បានដឹកនាំគណៈប្រតិភូ មកកាន់ខេត្តសៀមរាប និងមានការសម្របសម្រួលពីក្រសួងការពារជាតិ...

ព័ត៌មានលំអិត

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

នៅថ្ងៃទី០៦ខែ វិច្ឆិកា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាបសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិចំនួន០៣ ក្នុងឃុំរំចេក ស្រុកបន្ទាយស្រី សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណ វត្តប្រាសាទសែនជ័យ(ហៅវត្តភ្នំព្រះទេវៈ) ក្រោមវត្តមានលោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងលោក...

ព័ត៌មានលំអិត

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់សៀវភៅគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM)

នៅថ្ងៃទី០៥ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប ឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ)...

ព័ត៌មានលំអិត

កិច្ចប្រជុំគណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប និងកិច្ចប្រជុំពិភាក្សាបន្ថែមដល់ការចុះឈ្មោះជនមានពិការភាពជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ដសៀមរាប បានបើកកិច្ចប្រជុំគណ:កម្មការក្រុមប្រឹក្សាសកម្មភាពជនពិការ និងកិច្ចប្រជុំពិភាក្សាបន្ថែមដល់ការចុះឈ្មោះជនមានពិការភាពជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌ ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសកម្មភាពជនពិការភាពខេត្ដ បង្ហាញថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមការងារបានកំណត់អត្ដសញ្ញាណជនពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ១០០ឃុំសង្កាត់...

ព័ត៌មានលំអិត

ក្រសួងសង្គមកិច្ច បើកវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេប” នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បានបើកវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេប” នៅសណ្ឋាគារអុីមព្រីសន៍អង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច...

ព័ត៌មានលំអិត

សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្ដីពីកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តសៀមរាប

អគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ នៃក្រសួងផែនការ បានសហការជាមួយមន្ទីរផែនការខេត្តសៀមរាប រៀបចំសិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្ដីពីកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តសៀមរាប ដែលសិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ូច ប៉ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ នៅខេត្តសៀមរាប

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ៖ បទពិសោធប្រទេសចិន” ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៣០រូប មកក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដោយសហការជាមួយវិទ្យាស្ថានជាតិគណនេយ្យ...

ព័ត៌មានលំអិត

រដ្ឋបាលក្រុងសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ប្រចាំឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលក្រុងសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងសៀមរាប ប្រចាំឆ្នាំ២០២៤ ក្រោមវត្តមាន លោកស្រី មឿន សុផល្លា ប្រធានក្រុមប្រឹក្សាក្រុងស្តីទី និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព...

ព័ត៌មានលំអិត
Page 36 of 304 1 35 36 37 304

Recommended

សូម Like និង Follow ពួកយើង