នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំគណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប និងកិច្ចប្រជុំពិភាក្សាបន្ថែមដល់ការចុះឈ្មោះជនមានពិការភាពជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ដសៀមរាប បានបើកកិច្ចប្រជុំគណ:កម្មការក្រុមប្រឹក្សាសកម្មភាពជនពិការ និងកិច្ចប្រជុំពិភាក្សាបន្ថែមដល់ការចុះឈ្មោះជនមានពិការភាពជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌ ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសកម្មភាពជនពិការភាពខេត្ដ បង្ហាញថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមការងារបានកំណត់អត្ដសញ្ញាណជនពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ១០០ឃុំសង្កាត់...

ព័ត៌មានលំអិត

ក្រសួងសង្គមកិច្ច បើកវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេប” នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បានបើកវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេប” នៅសណ្ឋាគារអុីមព្រីសន៍អង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច...

ព័ត៌មានលំអិត

សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្ដីពីកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តសៀមរាប

អគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ នៃក្រសួងផែនការ បានសហការជាមួយមន្ទីរផែនការខេត្តសៀមរាប រៀបចំសិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្ដីពីកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តសៀមរាប ដែលសិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ូច ប៉ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ នៅខេត្តសៀមរាប

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ៖ បទពិសោធប្រទេសចិន” ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៣០រូប មកក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដោយសហការជាមួយវិទ្យាស្ថានជាតិគណនេយ្យ...

ព័ត៌មានលំអិត

រដ្ឋបាលក្រុងសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ប្រចាំឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលក្រុងសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងសៀមរាប ប្រចាំឆ្នាំ២០២៤ ក្រោមវត្តមាន លោកស្រី មឿន សុផល្លា ប្រធានក្រុមប្រឹក្សាក្រុងស្តីទី និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព...

ព័ត៌មានលំអិត

កិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ នៅខេត្តសៀមរាប

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ,លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងលោក Phouthone Dalalom...

ព័ត៌មានលំអិត

ជើងហោះហើរថ្មីចំនួន២មកពីប្រទេសថៃ ចាប់ផ្ដើមបើកការហោះហើរថ្មី មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ

ជើងហោះហើរថ្មីចំនួន២ មកពីប្រទេសថៃ គឺក្រុមហ៊ុនអាកាសចរណ៍ Thai Airways International និងក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia បានចាប់ផ្ដើមបើកជើងហោះហើរដំបូងរបស់ខ្លួនឡើងវិញ បន្ទាប់ពីអាក់ខានប្រតិបត្ដិការមួយរយៈដោយសារវិបត្ដិជំងឺកូវីដ-១៩ ហើយធ្វើដំណើរមកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដោយក្រុមហ៊ុនទាំងពីរនេះ នឹងបន្ដដឹកជញ្ជូនអ្នកដំណើរជាប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤តទៅ។ ឯកឧត្ដម...

ព័ត៌មានលំអិត

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំលេខមួយនៃរដ្ឋបាលខេត្ដសៀមរាប លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្សខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរស្ថានប័ន អង្គការដៃគូដែលពាក់ព័ន្ឋជុំវិញខេត្ត ជាច្រើនរូបផងដែរ។...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបង្ហាញក្តីរំពឹងថា ក្រុងសៀមរាប នឹងក្លាយជាក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខនេះ ហើយភាពបៃតងនេះ នឹងរួមចំណែកក្នុងការទាក់ទាញអ្នកទេសចរឲ្យមកកម្សាន្តនៅក្នុងទឹកដីប្រាង្គប្រាសាទបុរាណកាន់តែច្រើនថែមទៀត។ ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ ក្នុងពិធីដាំកូនឈើចំនួន៤០០ដើម ជាប្រភេទដើមត្របែកព្រៃ ក្នុងក្រុងសៀមរាប បានកោតសរសើរចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តសៀមរាប ដែលបានខិតខំដាំកូនឈើទាំងប្រភេទឈើព្រៃ ឈើលម្អគ្រប់ប្រភេទ...

ព័ត៌មានលំអិត

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៧ នៃស្រុកស្រីស្នំ

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកស្រីស្នំ បានចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិចំនួន៧ រួមមាន ភូមិស្លែងតាវេត ភូមិពង្របត់ចាន់ ភូមិស្លែងគង់ ភូមិល្បើក ភូមិសំរោង ភូមិក្លាំងហាយ និងភូមគោកថ្កូវ ក្នុងឃុំក្លាំងហាយ នៃស្រុកស្រីស្នំ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តពោធិ៍ល្បើក...

ព័ត៌មានលំអិត
Page 37 of 304 1 36 37 38 304

Recommended

សូម Like និង Follow ពួកយើង