នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប រៀបចំវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត

នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ក្រោមវត្តមាន លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកលោកស្រីតំណាងមន្ទីរអង្គភាពក្នុងខេត្ត អាជ្ញាធរក្រុងស្រុក...

ព័ត៌មានលំអិត

គណៈកម្មការលទ្ធកម្មឃុំដំដែក ស្រុកសូទ្រនិគម ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវ ២ខ្សែ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ និងជួសជុលផ្លូវដីសក្រាលក្រួសក្រហម១ខ្សែ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ផាន់ សាយ ប្រធានគណៈកម្មការលទ្ធកម្មឃុំដំដែក ស្រុកសូទ្រនិគម បានឱ្យដឹងថា...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំកម្ពុជា និងថៃ ប្រៀបប្រដូចក្រុងសៀមរាប ទៅនឹងប្រទេសអុីស្រាអែល ដែលពោរពេញដោយភាពបៃតង

ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំកម្ពុជា និងថៃ លោកស្រី Orna Sagiv បានធ្វើការប្រដូចទីក្រុងសៀមរាប ទៅនឹងប្រទេសអុីស្រាអែល ដែលពោរពេញទៅដោយភាពបៃតង លោកជំទាវថ្លែងបែបនេះ ក្នុងពិធីដាំកូនឈើប្រភេទដើមក្ងោក និងដើមជ្រៃកូរ៉េ ចំនួន៤៥០ដើម អមសងខាង និងទ្រូងផ្លូវ វិថី៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប នៅថ្ងៃទី០៣ ខែកញ្ញា...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំខេត្តសៀមរាប ដឹកនាំដោយ លោក យន់ លីនណេ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូប្រទេសអុីស្រាអែល ដឹកនាំដោយ លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា...

ព័ត៌មានលំអិត

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ បានបញ្ចប់ជាផ្លូវការជាមួយលទ្ធផលគួរជាទីមោទនៈ

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ដែលរៀបចំឡើងនៅក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ជាផ្លូវការ ជាមួយនឹងការទទួលបានការគាំទ្រ និងផ្លែផ្កាគួរជាទីមោទនៈ។ អង្គសិក្ខាសាលានេះដែរ សម្រេចបានលទ្ធផលដោយការគាំទ្រ...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេពីរខ្សែ ក្នុងក្រុងរុនតាឯកតេជោសែន និងស្រុកប្រាសាទបាគង បានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ក្នុងសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន និងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្តអាជ្ញាធរក្រុងស្រុក គណៈកម្មការលទ្ធកម្មឃុំសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ឈឿ ជូ ប្រធានគណៈកម្មការលទ្ធកម្មឃុំត្រពាំងធំ ស្រុកប្រាសាទបាគង...

ព័ត៌មានលំអិត

ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានលើកឡើងថា ដើម្បីជំរុញការទាក់ទាញអ្នកទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប កាន់តែច្រើនថែមទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការងារជាច្រើន ប៉ុន្តែទាំងអស់នេះ មិនអាចកាត់ផ្តាច់បានពីការចូលរួមពីវិស័យឯកជនបានទេ...

ព័ត៌មានលំអិត

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន១៣ ក្នុងស្រុកជីក្រែង

នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុក បានចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន១៣ មានភូមិតាអុង ភូមិគោកអំពិល ភូមិរំជច្រុះ ភូមិថ្នល់ ភូកិក្នុង ភូមិព្រៃទទឹង ភូមិក្បាលក្តួច ភូមិបាឡាំង ភូមិចំបក់ខ្ពស់ ភូមិរូងថ្មី ភូមិល្វែងឬស្សី...

ព័ត៌មានលំអិត

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៨.០០០បណ្ណ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨.៥២១បណ្ណ លើក្បាលដីសរុបចំនួន ១០.៩២៥ក្បាលដី ស្ថិតក្នុងភូមិចំនួន១៩ នៃឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្ត សហការជាមួយមន្ត្រីជំនាញប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ ដែលពិធីប្រគល់នេះធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងបរិវេណវត្តប្រាសាទអណ្តែត ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ជូនដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តសៀមរាប។ លោក ចឹក គឹមជុន នាយករង រដ្ឋបាលសាលាខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីធានាបានសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៃដំណើរការពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោត...

ព័ត៌មានលំអិត
Page 43 of 304 1 42 43 44 304

Recommended

សូម Like និង Follow ពួកយើង