ក្នុងឱកាសចុះពិនិត្យសកម្មភាពការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹង តភ្ជាប់ពីស្រុកក្រឡាញ់ ខេត្តសៀមរាប ទៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានណែនាំ និងជំរុញដល់ក្រុមជាងធ្វើឱ្យណាពន្លឿនការងារជួសជុលស្ពានខាងលើ និងផ្លូវ២ខ្សែទៀត ធ្វើយ៉ាងណាឱ្យឆាប់រួចរាល់នៅដើមឆ្នាំ២០២៥ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋនៃខេត្តទាំង២ ងាយស្រួលក្នុងការធ្វើដំណើរ។ ឯកឧត្តម...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក បានចុះធ្វើការប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន១០ មានភូមិចំបក់ស ភូមិគោកដូង ភូមិស្វាយ ភូមិតាហុក ភូមិធិបតី ភូមិជួយចក្រី ភូមិឈូក ភូមិត្រីញ័រ ភូមិធ្វាស និងភូមិត្រពាំងព្រីង ឃុំត្រីញ័រ...
ព័ត៌មានលំអិតនៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានចុះពិនិត្យទីតាំង និងសិក្សាបញ្ហាប្រឈមនៅតំបន់ Pub street ក្នុងក្រុងសៀមរាប ដឹកនាំដោយលោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្រ្តក្រុងសៀមរាប ដោយមានការចូលរួម លោក យន់ លីណេ អភិបាលរងខេត្ត...
ព័ត៌មានលំអិតក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្ដេជ្ញាបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់ទេសចរណ៍របស់ខ្លួន។ លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានឱ្យដឹងថា ក្រៅពីការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ ឃុំកំពង់ភ្លុក...
ព័ត៌មានលំអិតកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋនៃបណ្ដាប្រទេសអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះដែរមួយផ្នែកជាកិច្ចប្រជុំថ្នាក់បច្ចេកទេស និងមួយផ្នែកក៏ជាកម្រិតថ្នាក់នយោបាយ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា នៅលើទឹកដីនៃខេត្តសៀមរាប។ បើតាមឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា...
ព័ត៌មានលំអិតការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ ក្នុងឃុំសសស្តម្ភ និងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពី មន្ត្រីបច្ចេកទេសខេត្ត ក្រុមការងារថ្នាក់ជាតិចុះពិនិត្យតាមដានកិច្ចលទ្ធកម្ម អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក គី ឡាយ ប្រធានគណៈកម្មការលទ្ធកម្មឃុំសសរស្តម្ភ ស្រុកពួក...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរៀបចំកិច្ចប្រជុំត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តិការណ៍ ស្តីពីពិភពលោកមួយដែលគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំមកពីគ្រប់កងឯកភាព និងនាយកដ្ឋានជំនាញពាក់ព័ន្ធនៃអង្គភាពស៊ីម៉ាក់ នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺផ្ដោតសំខាន់ទៅនឹងព្រឹត្តិការណ៍អមនៃការរៀបចំតាំងពិព័រណ៍នៅសារមន្ទីរតេជោសន្តិភាព ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ...
ព័ត៌មានលំអិតលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប (ល.ខ.ប) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ជូនដល់គ្រូបង្ហាត់ក្រុងស្រុក មន្ត្រី ល.ខ.ប តំណាងគណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៤។ លោក...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ លើកទី២៥ ឆ្នាំ២០២៤ នៅលើទឹកដីនៃខេត្តសៀមរាប នៃយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ ដើម្បីជាការពង្រឹង និងពង្រីកចំណងកិច្ចសហប្រតិបត្តិការល្អ ធានាបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរកម្ពុជាថៃ។...
ព័ត៌មានលំអិតនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងព័ត៌មាន ដោយមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី“សវនកម្មសមិទ្ធកម្ម” ជូនដល់លោកលោកស្រីជាមន្ត្រីជំនាញមកពីគ្រប់អង្គភាពចំណុះក្រសួងព័ត៌មាន ឱ្យបានស្វែងយល់បន្ថែមថាតើសវនកម្ម សមិទ្ធកម្មជាអ្វី និងអនុវត្តដោយរបៀបណា ស្របពេលដែលអង្គភាពមួយចំនួននៅមិនទាន់យល់ច្បាស់នៅឡើយ ថាអ្វីទៅដែលហៅថា "សវនកម្មសមិទ្ធកម្ម" ដែលសិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ អ៊េមព្រីសអង្គរ ខេត្តសៀមរាប។ តំណាងឯកឧត្តម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.