នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

រយៈពេល៦ខែឆ្នាំ២០២៤ មណ្ឌលផ្តល់សេវាសាធារណៈខេត្តសៀមរាប បានចុះបញ្ជីយានយន្តជាង១០០គ្រឿង និងផ្តល់បណ្ណបើកបរជិត ៥០០បណ្ណ

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ មណ្ឌលផ្តល់សេវាសាធារណៈខេត្តសៀមរាប បានចុះបញ្ជីយានយន្តចំនួន ១៤៤គ្រឿង និងផ្តល់បណ្ណបើកបរចំនួន ៥៥៨បណ្ណ ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ មណ្ឌលផ្តល់សេវាសាធារណៈ បានផ្តល់សេវាជូនប្រជាពលរដ្ឋមានដូចជា ការងារចុះបញ្ជីយានយន្តសរុបបាន ៣០៨គ្រឿង ការងារផ្តល់បណ្ណបើកបរយានយន្តសរុបបាន ១.០៦៦បណ្ណ។ លោក ហូ សម័យ ប្រធានមណ្ឌលផ្តល់សេវាសាធារណៈ ហេរីថេកវ៉ក ខេត្តសៀមរាប...

ព័ត៌មានលំអិត

អង្គភាពស៊ីម៉ាក់បិទវគ្គហ្វឹកហ្វឺនអ្នកជំនាញបោសសម្អាតមីនអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន

អង្គភាពស៊ីម៉ាក់ក្រោមកិច្ចសហការគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នារសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន(SESU) ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និង លោកស្រី អេរិ កូមុកៃ (Eri Komukai ) ទីប្រឹក្សាជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន...

ព័ត៌មានលំអិត

កិច្ចប្រជុំសហប្រតិបត្តិការគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ

នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ លើកទី២៥ ក្រោមកិច្ចដឹកនាំប្រជុំដោយលោកឧត្តមសេនីយ៍ទោ សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ ប្រធានលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ និងលោកឧត្តមសេនីយ៍ត្រី សុមថុប ផារ៉ាវ៉េត នាយសេនាធិការយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ជាសហប្រធានក្រុមលេខា...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៣ ដោយបានលើកយករបៀបវារៈចំនួន៣ ដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័ត

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើក៣ របស់ខ្លួនដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៣ ដឹកនាំដោយ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក យុន លីនណេ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីជាថ្នាក់ដឹកនាំសាលាខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សារៀបចំសេចក្ដីព្រាងគោលការណ៍ណែនាំ ផ្នែកគោលនយោបាយ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤

នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាបបានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំសេចក្ដីព្រាងគោលការណ៍ណែនាំ ផ្នែកគោលនយោបាយ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ (២០២៥-២០២៩) ដឹកនាំដោយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រី ជាថ្នាក់ដឹងនាំមន្ទីរអង្គភាពពាក់ព័ន្ធនានាជាច្រើនរូប។ កិច្ចប្រជុំពិភាក្សានេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលដាក់ចូលនៅ វិស័យ និងសកម្មភាពជាអាទិភាព ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់រៀបចំសេចក្តីព្រាងគោលការណ៏ណែនាំផ្នែកគោលនយោបាយសម្រាប់ដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ...

ព័ត៌មានលំអិត

គណៈកម្មការលទ្ធកម្មឃុំកណ្តែក ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រវែងជាង១០០ម៉ែត្រ

គណៈកម្មការលទ្ធកម្មឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង១០០ម៉ែត្រ ប្រកបដោយជោគជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្រោមការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ភ្លន់ សេដ្ឋា សមាជិកគណៈកម្មការលទ្ធកម្មឃុំកណ្តែក ស្រុកប្រាសាទបាគង បានឱ្យដឹងថា៖គម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ...

ព័ត៌មានលំអិត

ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យដំណើរការបឋម «Bakong Tourist App» ដើម្បីផ្ដល់ភាពងាយស្រួលការទូទាត់ប្រាក់ដល់ទេសចរអន្តរជាតិនៅកម្ពុជា

ដើម្បីរួមចំណែកក្នុងការគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលអាទិភាព នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤នេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការបឋម (soft launch) នូវកម្មវិធីទូទាត់បាគងទេសចរ ឬហៅថា Bakong Tourist App...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិចំនួន៣ខ្សែ ក្នុងសង្កាត់ជ្រាវ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិចំនួន៣ខ្សែ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរក្រុង គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ក្អោប រ៉ន ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់ជ្រាវ ក្រុងសៀមរាប បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៤នេះ សង្កាត់ជ្រាវ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីការចូលរួមប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦

កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីនិតិវិធីប្រលងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ មានអនាម័យ សោភ័ណ្ឌភាពល្អ និងបរិស្ថានល្អ ដោយអ្នកចូលរួមតំណាងមន្ទីរអង្គភាព តំណាងរដ្ឋបាលក្រុងស្រុកទាំង១៣ តំណាងរដ្ឋបាល ឃុំសង្កាត់ទាំង១០០ និងក្រុមហ៊ុនដឹកជញ្ជូនសំរាមជាង១៦០នាក់។ លោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

វគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផល នៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល”

វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសពាណិជ្ជកម្ម (TBT) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផល នៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល” ដើម្បីជំរុញការអនុវត្តស្តង់ដារូបនីយកម្ម ការអនុវត្តបទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម...

ព័ត៌មានលំអិត
Page 46 of 304 1 45 46 47 304

Recommended

សូម Like និង Follow ពួកយើង