នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយលើ៖ ការក្ដាប់ឱ្យបាននូវបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនពលរដ្ឋបានទាន់ពេលវេលា គឺជាការជំរុញសេវាសាធារណៈឱ្យកាន់តែខិតជិតពួកគាត់

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយលើ ស្រុកស្វាយលើ ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីអនុវត្ដគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នៅសាលប្រជុំសាលាស្រុកស្វាយលើ ឯកឧត្តម សេង សំរិត អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយលើបានជំរុញសមាជិក សមាជិកា និងក្រុមការងារចុះមូលដ្ឋានឃុំស្វាយលើទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ខ្ពស់ពីបញ្ហាប្រឈម និងសំណូមពរ តាមរយៈការចុះផ្សព្វផ្សាយនូវវេទិការសាធារណ:...

ព័ត៌មានលំអិត

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ចំពោះសិស្សខ្មែរកាត់ថៃ ឬជនជាតិថៃសុទ្ធ និងអ្នករកស៊ីថៃនៅកម្ពុជា

ក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងបេក្ខជនប្រឡងជាប់និទ្ទេស A និង B នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប បានអំពាវនាវយ៉ាងទទូចដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់ដីដោយគ្មានផែនការច្បាស់លាស់ នឹងប្រឈមឱ្យមានផលវិបាកធ្ងន់ធ្ងរ

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការប្រើប្រាស់ដីធ្លីដោយគ្មានផែនការច្បាស់លាស់ នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ ដូចជាការមានជម្លោះដីធ្លី ការបាត់បង់តំបន់កសិកម្ម និងការបំផ្លាញបរិស្ថាន។ លោក លី សារី បានគូសបញ្ជាក់ថា...

ព័ត៌មានលំអិត

‎អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងក្រុង សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ឱ្យមកនូវកម្រិតទាប

‎នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ-អង្គភាពជំនាញ ដើម្បីត្រួតពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅក្នុងក្រុងសៀមរាប សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនូវកម្រិតទាបបំផុត។ ‎ ‎បើតាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញអំពីទីតាំងសំខាន់ៗដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុងសៀមរាប រួមមាន៖ ផ្លូវជាតិលេខ៦...

ព័ត៌មានលំអិត

ក្បាលដី ៨ ៣៥៣ក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យម្ចាស់កម្មសិទ្ធធ្វើការពិនិត្យ និងកែតម្រូវ

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ក្បាលដីប្រជាពលរដ្ឋចំនួន ៨ ៣៥៣ ក្បាលដី ក្នុងភូមិភូមិឈូក ភូមិបុស្ស ភូមិបុស្សធំ ភូមិដំរីឆ្លង ភូមិសំបាត ភូមិសំរោង ភូមិរំដេង និងភូមិជុំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បិទផ្សាយជាសាធារណៈ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងរយៈពេលជាងពីរទសវត្សរ៍

ឯកឧត្ដម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ គ.ជ.អ.ប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានការវិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំផែនការអនុវត្ត ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) របស់ គ.ជ.អ.ប នៅខេត្ដសៀមរាប នាថ្ងៃទី១៤...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញឱ្យក្រុមការងារកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយជូនពលរដ្ឋ ក្នុងផែនការប្រើប្រាស់ដីក្នុងតំបន់អង្គរ

ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិស្រុកអង្គរធំ បានជំរុញដល់ក្រុមការងារប្រតិបត្តិទាំងអស់ កំណត់ឱ្យបាននូវបញ្ហាប្រឈម និងដឹកនាំសម្របសម្រួលក្នុងការរៀបចំផែនការប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋនៅតាមភូមិក្នុងតំបន់អង្គរ ដើម្បីធានាឱ្យមានភាពងាយស្រួល របៀបរៀបរយ និងនិរន្តរភាពនៃការប្រើប្រាស់ដីនៅក្នុងមូលដ្ឋាន។ ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារប្រតិបត្តិនៃក្រុមការងារចំពោះកិច្ច នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម សេង ថានី...

ព័ត៌មានលំអិត

មន្ត្រីរាជការក្នុងក្រុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង”

ចាប់ពីថ្ងៃទី១ ដល់ទី៨ ខែតុលា ឆ្នាំ២០២៥ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងក្រុងស្រុកចំនួន៦ នៃខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ពីការិយាល័យប្រជាពលរដ្ឋខេត្ត មានស្រុកពួក អង្គរជុំ អង្គរធំ ស្រុកវ៉ារិន បន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន សរុបមានអ្នកចូលរួមជាង ១...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៧ ផ្ដោតសំខាន់លើបញ្ហាទឹកជំនន់ ការរៀបចំសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងជនភៀសសឹក

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដោយបានលើកយកបញ្ហាសំខាន់ៗចំនួន ៣ មកពិភាក្សា រួមមាន បញ្ហាទឹកភ្លៀងលិចផ្លូវ បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងស្ថានភាពនៃការគ្រប់គ្រងជនភៀសសឹក ដែលបានផ្លាស់ទីលំនៅពីខេត្តឧត្តរមានជ័យ និងព្រះវិហារ។ លោក លី សារី អភិបាលរងខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រកាសហាមឃាត់ការបញ្ជាក់ដឹងឮ លើឯកសារដីធ្លីជនជាតិដើមភាគតិចសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ

រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយនូវវិធានការហាមឃាត់របស់ក្រសួងមហាផ្ទៃ ចំពោះការបញ្ជាក់ដឹងឮ ឬការយល់ព្រមលើឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណដីធ្លីរបស់សមាជិក ឬសហគមន៍ជនជាតិដើមភាគតិច សម្រាប់ធ្វើជាឯកសារទិញ លក់ បញ្ចាំ ឬសម្រាប់បម្រើដល់ប្រតិបត្តិការហិរញ្ញវត្ថុនានា ដឹកនាំដោយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។ ក្នុងឱកាសនោះ លោក អ៊ឹង...

ព័ត៌មានលំអិត
Page 5 of 304 1 4 5 6 304

Recommended

សូម Like និង Follow ពួកយើង