នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធបង្កើនការងារនៃថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ

ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តស្តីអំពីការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលចាំបាច់ត្រូវធ្វើ ព្រោះបើសុខភាពរបស់យើងល្អ វានឹងនាំឲ្យគ្រួសារមានសុភមង្គល ហើយប្រទេសជាតិក៏កាន់តែរីកចម្រើន។ លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់ស្ត្រីតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដើម្បីជំរុញលើកទឹកចិត្ត និងតម្រង់ទិសដល់ស្ត្រីក្នុងវិស័យនេះឱ្យបន្តពង្រឹងសមត្ថភាពទាំងបដិសណ្ឋារកិច្ច និងថែរក្សាសោភ័ណភាព និងភាពបៃតងក្នុងទីក្រុង តាមរយៈការចូលរួមកាត់បន្ថយកាកសំណល់ថង់ប្លាស្ទិកដើម្បីឲ្យទីក្រុងស្អាត ទីក្រុងមានបរិស្ថាន អនាម័យសណ្តាប់ធ្នាប់ល្អផ្តល់ភាពកក់ក្តៅដល់មជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងភ្ញៀវទេសចរនានា។ លោក ង៉ូវ...

ព័ត៌មានលំអិត

គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីឃោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ជូនដល់មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ដ (គខប) គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ។ លោក អ៊ាម ស៊ីណា...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ និង ឃុំខ្នាត ស្រុកពួក ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ និង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិរបស់ឃុំឆ្នាំ២០២៤ ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពី មន្ត្រីបច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មឃុំ និងគណៈកម្មការសង្កាត់ អ្នកម៉ៅការ រួមជាមួយនឹងអ្នកពាក់ព័ន្ធផ្សេងទៀត។ លោក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ប្រតិភូខេត្តយូនណាន បន្តជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគចិន ឲ្យមកទស្សនា និងវិនិយោគនៅខេត្តសៀមរាបបន្ថែមទៀត

ក្នុងឱកាសជួបពិភាក្សាការងារជាមួយប្រតិភូខេត្តយូណាន នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានស្នើដល់ប្រតិភូខេត្តយូនណាន បន្តជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគចិន ឲ្យមកវិនិយោគនៅខេត្តសៀមរាបបន្ថែមទៀត ជាពិសេសលើវិស័យទេសចរណ៍ ដើមី្បបំពេញនូវតម្រូវការរបស់ភ្ញៀវទេសចរណ៍ ។...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលឃុំសង្កាត់ ទូទាំងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលឃុំសង្កាត់ទូទាំងខេត្ត ដោយមានការចូលរួមពីអគ្គនាយកដ្ឋានហិរញ្ញវត្ថុតរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរពាក់ព័ន្ធ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ទីចាត់ការផែកការវិនិយោគ រដ្ឋបាលក្រុងស្រុក មេឃុំចៅសង្កាត់ មន្ត្រីពាក់ព័ន្ធអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ជាច្រើនរូប។ លោក ចឹក គឹមជុន...

ព័ត៌មានលំអិត

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាមួយអាជ្ញាធរ គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤នេះ។ លោក នីម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ដមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីជំរុញឱ្យដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ...

ព័ត៌មានលំអិត

ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយមូលដ្ឋនស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបន្តបំពាក់បន្ថែមបង្គោល និង អំពូលសូឡាថ្មី ប្រមាណជាង២០០០ តាមដងផ្លូវជាតិក្នុងភូមិសាស្ត្រស្រុក

គិតចាប់ពីដើមឆ្នាំ២០២០ មកដល់ឆ្នាំ២០២៤នេះ ស្រុកបន្ទាយស្រី បានបំពាក់បង្គោល និង អំពូលសូឡាសរុប ៦ ៦៤០អំពូល ក្នុងនោះ នៅដើមខែឧសភានេះ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយមូលដ្ឋនស្រុកបន្ទាយស្រី បានចុះពិនិត្យវឌ្ឍនភាព នៃការបន្តបំពាក់បង្គោល និង អំពូលសូឡាថ្មីចំនួន ២ ០២៨...

ព័ត៌មានលំអិត

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់បណ្ដារាជធានី-ខេត្ត ចូលរួមចលនាប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពអប់រំ និងសុខាភិបាលនៅមូលដ្ឋាន

នៅក្រុងសៀមរាប ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី«វិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» សម្រាប់កម្រិតវិទ្យាល័យ មត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក ដែលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់...

ព័ត៌មានលំអិត

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ជំរុញដល់អ្នកពាក់ព័ន្ធត្រូវតាមដានសភាពការណ៍ឲ្យបានជាប់ជាប្រចាំ ដើម្បីឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្ត ក្រុងស្រុក ត្រូវយកចិត្តទុកដាក់តាមដានសភាពការណ៍ឲ្យបានជាប់ជាប្រចាំ ជាពិសេសករណីគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតប និងដោះស្រាយជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ស្របតាមប្រធានបទដែលបានលើកឡើង “ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ”។...

ព័ត៌មានលំអិត
Page 62 of 304 1 61 62 63 304

Recommended

សូម Like និង Follow ពួកយើង