នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥

នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយមានចូលរួមពីតំណាងរដ្ឋបាលក្រុង-ស្រុកទាំង១២ តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដីខេត្តនិងរដ្ឋបាលក្រុងសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងសង្កាត់ក្របីរៀល

មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្ត និងរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងភូមិចំនួន៤ គឺភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាបសរុប ៤.៥៧០ក្បាលដី ដើម្បីធ្វើការពិនិត្យ និងតវ៉ា ដែលមានរយ:ពេល ១៥ថ្ងៃ ក្នុងបរិវេណវត្តព្រៃផ្តៅ។...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ បឹងទន្លេសាបមានបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ត្រូវដោះស្រាយ

ក្នុងដំណើរទស្សនកិច្ច និងដាំកូនឈើ របស់ប្រតិភូក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃលិចទឹក ការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមធំៗរបស់បឹងទន្លេសាប ដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយ។...

ព័ត៌មានលំអិត

សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូត នៃប្រទេសអាល្លឺម៉ង់ និងអាជ្ញាធរខេត្តសៀមរាប បានធ្វើទស្សនកិច្ចទៅកាន់តំបន់បម្រុងជីវចម្រុះបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តបាត់ដំបង ដើម្បីចូលរួមអភិរក្សជីវៈចម្រុះ សំដៅលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងការគាំទ្រសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជា។ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លើកឡើងថា បេសកកម្មនៅបឹងទន្លេសាបនាពេលនេះ...

ព័ត៌មានលំអិត

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់មន្ត្រីអត្រានុកូលដ្ឋានឃុំសង្កាត់ ស្មៀនឃុំសង្កាត់ និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក នៅទូទាំងខេត្តសៀមរាបជាច្រើនរូប។   លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន មានប្រសាសន៍ថា រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបនិងប្រៃសណីយ៍កម្ពុជា ពិភាក្សាលើសំណើការដាក់សេវាបញ្ញើឯកសារ ពីអង្គភាពច្រកចេញចូលតែមួយ ទៅកាន់ប្រជាពលរដ្ឋ

ក្នុងកិច្ចពិភាក្សារវាង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានបង្ហាញនូវការគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្នើដាក់ឱ្យមានសេវាបញ្ញើឯកសារ ពីអង្គភាពច្រកចេញចូលតែមួយ ទៅកាន់ប្រជាពលរដ្ឋ ដែលសម្រួលដល់ការចំណាយ និងចំណេញពេលវេលា...

ព័ត៌មានលំអិត

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជំរុញឱ្យគិលានុបដ្ឋាកទាំងអស់បន្តផ្តល់សេវាថែទាំដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ និងគុណភាព

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យឲ្យទទួលបានការបណ្ដុះបណ្ដាលក្រមសីលធម៌ វិជ្ជាជីវៈដល់គិលានុបដ្ឋាក ដើម្បីពង្រឹងសមត្ថភាពនៃការថែទាំដល់អ្នកជំងឺប្រកបដោយគុណភាព សមភាព និងប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យទទួលបានការពេញចិត្ដពីអ្នកជំងឺ។ ក្នុងពិធីបណ្តុះបណ្តាលអំពីក្រមសីលធម៌គិលានុបដ្ឋាកកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ថា គិលានុបដ្ឋាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាត់វិធានទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស គ្រប់ទម្រង់ ខណៈបញ្ហានេះនៅមិនទាន់មានការថមថយទាំងថ្នាក់តំបន់ និងពិភពលោក

ថ្លែងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់គណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ ប៉ុន្តែតាមការសង្កេត បទល្មើសទាំងនោះ...

ព័ត៌មានលំអិត

វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈសិស្សនគរបាលជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈសិស្សនគរបាលជំនាន់ទី១៨ លើកទី១ ជូនសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង រយៈពេល៤ខែ ចំនួន១៩២នាក់ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា មានប្រសាន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់ប្អូនៗសិស្សនាយនគរបាល...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងក្រុងតេជោសែនរុនតាឯក អរគុណរាជរដ្ឋាភិបាល ដែលទទួលសំណើសុំបន្ដការឧបត្ថម្ភសាច់ប្រាក់ដូចដើម

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានចុះជួប និងទទួលសំណើសុំបន្ដជួយឧបត្ថម្ភកញ្ចប់ថវិកា របស់ប្រជាពលដ្ឋដែលបានស្ម័គ្រចិត្តផ្លាស់ទីលំនៅ ពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្រុងតេជោសែនរុនតាឯក ដើម្បីដាក់ជូនរាជរដ្ឋាភិបាលសម្រេច បន្ទាប់ពីរាជរដ្ឋាភិបាលកែសម្រួលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩ នៃ អនុក្រឹត្យ៣៧១។ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ដសៀមរាប រាជរដ្ឋាភិបាល...

ព័ត៌មានលំអិត
Page 72 of 304 1 71 72 73 304

Recommended

សូម Like និង Follow ពួកយើង