នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានចុះជួបសំណេះសំណាល ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋក្នុងស្រុកពួក ដែលនេះគឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាថាតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋត្រូវបានទទួលស្គាល់ និងដោះស្រាយដោយអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តម តោ គឹមស៊ាន ប្រធានក្រុមការងារ មានប្រសាសន៍ថា ការជួបគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីស្វែងយល់ពីជីវភាពរស់នៅ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធទិវាប្រកាសរដ្ឋធម្មនុញ្ញ លើកទី៣២ នៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម ក្រោមវត្តមាន ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ...
ព័ត៌មានលំអិតក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីបច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកញ្ញានេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ដែលតម្រូវឱ្យអ្នកពាក់ព័ន្ធគ្រប់រូប និងប្រជាពលរដ្ឋត្រូវតែយល់ដឹង ស្វែងយល់ឱ្យបានកាន់តែច្បាស់ ដើម្បីទាញយកផលប្រយោជន៍អំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម...
ព័ត៌មានលំអិតថ្លែងបើកសិក្ខាសាលាស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី លើកទី១ នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាចលករដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល និងជាយន្តការកំណែទម្រង់ស៊ីជម្រៅ ក្នុងការកែលម្អការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា តាមរយៈប្រព័ន្ធគ្រប់គ្រងដែលមានស្តង់ដារួមមួយ ក្នុងការធានាដល់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ទៅតាមប្រភេទនីមួយៗ ឱ្យកាន់តែមានប្រសិទ្ធិភាព។ ឯកឧត្តម...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បញ្ហាប្រឈមនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកលដែលតម្រូវឱ្យមានការឆ្លើយតបជាសកល និងស្របគ្នា ដោយគ្មានប្រទេសណាមួយអាចប្រយុទ្ធតែម្នាក់ឯងបានឡើយ។ ក្នុងសន្និសីទថ្នាក់តំបន់ស្ដីពី “ការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញក្នុងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ” នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច...
ព័ត៌មានលំអិតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម សហការរៀបចំដោយនាយកដ្ឋាននីតិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) (www.setfo.moc.gov.kh) ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។...
ព័ត៌មានលំអិតក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អានៀបាន ឆាតឺរជី នាយករងអង្គការយូនីសេហ្វប្រចាំកម្ពុជា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអំពាវនាវ និងសំណូមពរដល់ Unicef បន្តជួយគាំទ្រដល់រដ្ឋបាលខេត្ត ទាំងធនធាន និងបច្ចេកទេស សំដៅកាត់បន្ថយភាពក្រីក្រ ក៏ដូចជាបំពេញតម្រូវការជាក់ស្តែងនៅថ្នាក់មូលដ្ឋាន។...
ព័ត៌មានលំអិតគណៈកម្មការលទ្ធកម្មសង្កាត់ស្លរក្រាម ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ប្រវែង ៧៤៩ម៉ែត្រ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ រួមនិងតំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកសារព័ត៌មាន។ លោក ខៀវ សត ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់ស្លរក្រាម បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន៣ខ្សែ។...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៥ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាលើការងារប្រឈមនានា អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវជំរុញ និងពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាព។ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត...
ព័ត៌មានលំអិតអង្គការសង្គមស៊ីវិលនៅក្នុងខេត្តសៀមរាប បានបង្ហាញការជឿជាក់យ៉ាងមុតមាំលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ដោយក្នុងនោះ បណ្ដាអង្គការ សមាគម សហគមន៍ និងសហជីពបានចេញញត្តិគាំទ្រយ៉ាងពេញទំហឹង និងថ្កោលទោសចំពោះការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តសៀមរាប ដែលរៀបចំឡើងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី» នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.