នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅទី៤ សម្រាប់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ដែលជាគោលដៅទី៤ សម្រាប់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង នៅបរិវេណវត្តប្រាសាទបន្ទាយស្រី ក្នុងស្រុកស្រុកសូទ្រនិគម ដើម្បីផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងទទួលសំណួរ-សំណូមពររបស់ប្រជាពលរដ្ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយ។ អង្គវេទិកាបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការបង្កើតឱកាសការងារដល់យុជន និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាមមកពីគ្រួសារខ្វះខាតចំនួន ៣០០នាក់ នៅខេត្ដសៀមរាប ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលរយៈពេល ៦ខែ លើផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការបង្កើតឱកាសការងារដល់យុជនដែលអាចស្វែងរកម្រៃបានសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ គឺជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធដែលត្រូវអនុវត្ត។ ឯកឧត្តម ប៉ាក់ សុខុម...

ព័ត៌មានលំអិត

គម្រោងសាងសង់ និងជុសជុលផ្លូវដីសក្រាលក្រួសក្រហមក្នុងឃុំចំនួន២ នៃស្រុកស្រីស្នំ បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងសាងសង់ និងជុសជុលផ្លូវដីសក្រាលក្រួសក្រហមចំនួន ៥ខ្សែ ដែលជាគម្រោងមូលនិធិឃុំជ្រោយនាងងួន និងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ មានការចូលរួមពី មន្រ្តីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំទាំងពីរ និងអ្នកសារព័ត៌មាន រួមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃ។ បើតាមលោក កែវ កី...

ព័ត៌មានលំអិត

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.៤៣១ប័ណ្ណ នៃចំនួនក្បាលដីសរុប ៧.៩៨៧ក្បាលដី ឋិតក្នុងភូមិចំនួន៧ នៃឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។ មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ៖សមត្ថភាពជំនាញ និងសីលធម៏វិជ្ជាជីវៈរបស់គ្រូពេទ្យ គឺជាកត្តាចំាបាច់ក្នុងការផ្ដល់សេវាសុខាភិបាល

ជាគ្រូពេទ្យកំពុងប្រកបវិជ្ជាជីវៈ ត្រូវមានជំនាញមាំទាំ និងទាន់សម័យកាល នៃការវិវត្តវិទ្យាសាស្រ្តវិជ្ជាសាស្រ្ត បច្ចេកទេសសម្ភារៈ ជាពិសេសភាពប្រែប្រួលនៃជំងឺ និងវិធីសាស្រ្តនៃការព្យាបាលថ្មីៗ ពេលគ្រូពេទ្យមានជំនាញគ្រប់គ្រាន់ត្រូវបំពេញការងារប្រកបដោយសីលធម៏បវិជ្ជាជីវៈដើម្បីព្យាបាលអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធិភាព ។ ជាមួយគ្នានោះគ្រូពេទ្យមិនមែនបង្កើតឡើងសម្រាប់ឲ្យអ្នកប្រកបរបរនេះធ្វើជាអ្នកមាននោះទេ ពោលវិជ្ជាជីវៈជាគ្រូពេទ្យនេះ ជាវិជ្ជាជីវៈបែបករណីកិច្ច។ ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានថ្លែងបែបនេះនៅក្នុងសន្នីសិទប្រចាំឆ្នាំលើកទី៧ របស់មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប ក្រោមប្រធានបទ...

ព័ត៌មានលំអិត

ក្រសួងកសិកម្មកម្ពុជា សហការជាមួយគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រី នៅខេត្តសៀមរាប

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានក្រុមការងារបច្ចេកទេសអន្តរក្រសួងទទួលបន្ទុកអនុវត្តគម្រោងគំនិតផ្ដួចផ្ដើមធ្វើផ្លូវចរាចរណ៍ត្រីនៅតំបន់មេគង្គក្រោម បានសហការជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី និងគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យារចនាប្លង់ និង ការសាងសង់ជណ្តើរត្រី (Fish Tech Masterclass) ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃុន...

ព័ត៌មានលំអិត

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ គោលដៅទី៣ សម្រាប់ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ គោលដៅទី៣ សម្រាប់ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ក្នុងបរិវេណវត្តបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ឹង...

ព័ត៌មានលំអិត

ពិធីដាក់តាំងបង្ហាញម៉ាស៊ីនកែច្នៃសម្រាមក្នុងទីក្រុងក្នុងការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តភាព

ក្រុមហ៊ុន GAEA ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានធ្វើការដាក់តាំងបង្ហាញនូវម៉ាស៊ីនកែច្នៃសម្រាមក្នុងក្រុង លើការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តភាព ដែលរៀបចំឡើងដោយក្រុមហ៊ុន SOKEN GROUP សហការណ៍ជាមួយក្រុមហ៊ុន ONE WORLD គាំទ្រដោយក្រុមហ៊ុន CITY of KITAKYUSHU និងកិច្ចសហរប្រតិបត្តិការពីក្រុមហ៊ុន GAEA...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ត្រូវគោរពឲ្យបាននូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាង ៦០នាក់ ដែលមានស្នាក់ការក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ នៅមន្ទីរព័ត៌មានខេត្ត ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ឋកីឡាអេឡិកត្រូនិកកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានមានតួនាទីរាយការណ៍ សរសេរអត្ថបទ នូវរឿងរ៉ាវគ្រប់ប្រធានបទដើម្បីបំរើដល់អ្នកអាន អ្នកស្តាប់ អ្នកមើលនូវរឿងរ៉ាវទាំងនោះ ដោយចាំបាច់ត្រូវគោរពតាម ច្បាប់ស្តីពីរបបសារព័ត៌មាន...

ព័ត៌មានលំអិត

សភាពាណិជ្ជកម្មខេត្តសៀមរាបបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈ និងឯកជន សម្រាប់សហគ្រាសនាំចេញធុនតូច និងមធ្យម

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានសហការជាមួយគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង បានបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈ និងឯកជនសម្រាប់សហគ្រាសនាំចេញធុនតូច និងមធ្យមក្នុងខេត្តសៀមរាប នៅសណ្ឋាគារសុខាល័យអង្គររីហ្សត និងស្ប៉ា ដែលស្ថិតក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 82 of 304 1 81 82 83 304

Recommended

សូម Like និង Follow ពួកយើង