ខេត្ដសៀមរាប មិនត្រឹមតែជាតំបន់ទេសចរណ៍មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ដ៍ល្បីល្បាញនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែខេត្ដមួយនេះបានបានបង្ហាញ សមិទ្ធិផលផ្នែកកសិកម្មដ៍កម្រថែមទៀតផង គឺផ្លែទុរេន ផ្លែតាង៉ែន ឬមៀនប៉ៃលិន។ ជាក់ស្ដែងចំការទុរេន មួយកន្លែង ស្ថិតនៅជើងភ្នំគូលេន ក្នុងចំណុចចំបន់បីដើម ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែរបាននឹងកំពុងទទួលផលច្រើនគួរឱ្យកត់សំគាល់ផងដែរ ជាពិសេសមានទីផ្សារខ្ពស់។ កសិករមួយរូប ដែលជាម្ចាស់ចំការទុរេន លោក កុយ...
ព័ត៌មានលំអិតលោក ស៊ិន ធួន អ្នកចម្ការដាំផ្លែតាង៉ែន ឬមៀនប៉ៃលិន នៅតំបន់ក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ បានឲ្យដឹងថា បន្ទាប់ពីប្រកបរបរដាំដើមតាង៉ែននេះ អស់រយៈពេលប្រមាណពី៥ឆ្នាំទៅ៧ឆ្នាំមក ហើយទទួលបានផលជាបណ្ដើរៗហើយនោះ ជាពិសេសពេលដែលលោកបានយកផ្លែឈើប្រភេទនេះទៅលក់នៅតាមទីផ្សារក្នុងស្រុក មិនសូវមានអ្នកចាប់អារម្មណ៍ជាផលិតផលនៅក្នុងខេត្ដសៀមរាបនៅឡើយទេ បើទោះបីលោកប្រាប់ថា ជាផ្លែតាង៉ែនដាំនៅចំការរបស់លោករនៅក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្ដសៀមរាប ក៍ដោយ ព្រោះដោយសារជាទូទៅដើមឈើប្រភេទនេះគឺមាននៅតែខេត្តប៉ៃលិន ដែលគេឲ្យឈ្មោះថា...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ សមាគមកូរ៉េខេត្តសៀមរាប បាននាំអំណោយសប្បុរសធម៌ ជាជំនួយរបស់ សមាគមម្ហូបអាហារនៃសាធារណរដ្ឋកូរ៉េ ចែកជូនដល់ ប្រជាជនកូរ៉េ និងក្រុមគ្រួសារជាជនជាតិខ្មែររបស់ពួកគេ កំពុងរស់ និងប្រកបអាជីវកម្ម ក្នុងខេត្តសៀមរាប ដែលកំពុងជួបការលំបាក ក្នុងវិបត្តិជំងឺកូវីដ-១៩។ លោក ផាក វ៉ូ ស៊ុក ប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាប...
ព័ត៌មានលំអិតប្រទាលកន្ទុយក្រពើ ឬហៅតាមភាសាបច្ចេកទេស អាឡូវេរ៉ា គឺជារុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍ល្បីល្បាញ និងពេញនិយមខ្លាំងណាស់ គឺគេយកវាទៅសម្រួលការឈឺចាប់ កន្ទួល ពង ជួយស្បែក និងសីររាង្គមិនឱ្យស្ងួត បំបាត់ការឡើងខ្លាញ់នៅសក់ជាដើម។ ប៉ុន្តែរុក្ខជាតិនេះមិនសូវមានអ្នកដាំធ្វើអាជីវកម្មនោះឡើយ ខណៈដែលបច្ចុប្បន្ននេះមានទីផ្សារខ្ពស់។ អ្នកស្រី ទូច ស្រីរ័ត្ន នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឪ្យដឹងថា...
ព័ត៌មានលំអិតក្នុងកិច្ចពិភាក្សាបឋមមួយ ជាមួយក្រុមហ៊ុនមិសុតា-ហ្វូត នៅក្រុងបាត់ដំបង នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកទឹកចិត្ត និងគាំទ្រដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ សិក្សាលើការកែច្នៃផ្លែស្វាយកែរវមៀត ដែលដាំដុះដោយសមាគមកសិករ ក្នុងខេត្តសៀមរាប។ នៅក្នុងជំនួបពិភាក្សានេះ អាជ្ញាធរខេត្ត បានបង្ហាញពីការពង្រីកសក្តានុពលលើវិស័យកសិ-ឧស្សាហកម្ម ដែលឆ្លើយតបតាមយុទ្ធសាស្រ្ត...
ព័ត៌មានលំអិតយុវជនម្នាក់ រកចំណូលបានជាង ៥ពាន់ដុល្លារ ក្នុងមួយខែ ពីរបរចិញ្ចឹមឃ្មុំ ចំនួន១០០ធុង ស្ថិតក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោក លី ហួរ ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ បង្ហាញថា រយៈពេល ០៤ឆ្នាំ នៃការរៀនចិញ្ចឹមឃ្មុំនៅខេត្តរតនគិរី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២O២១ នាទីស្តីការក្រសួងព័ត៌មាន ក្រុមហ៊ុនផលិតនំ ម៉ាកដំរី (Elephant) បាននាំយកអំណោយ ជានំស្រួយ ចាហួយ ទឹកដោះគោជូ និងភេសជ្ជៈប៉ូវកម្លាំងសរុបចំនួន ៩O កេះធំ ព្រមទាំងបានបង្ហាញពីវឌ្ឍភាពនៃការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន...
ព័ត៌មានលំអិតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រមាណជាង៥០នាក់ បានជួបជុំគ្នាក្នុងសិក្សាស្វែងយល់ពីលទ្ធភាពទទួលនិងកម្ចីប្រាក់ពីធនាគារនិងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីងាយស្រួលក្នុងការដាក់ពាក្យស្នើសុំប្រាក់កម្ចី និងទទួលប្រាក់កម្ចី សម្រាប់យកធ្វើសហគ្រាស ធុនមីក្រូតូច និងមធ្យម។សិក្ខាសាលានេះធ្វើឡើងនៅខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី២៣ខែមករាឆ្នាំ២០២១នេះ ដោយមានតំណាងធនាគារក្នុងខេត្តសៀមរាបផងដែរ។ លោក ឡាយ គីមសួរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានមានមានប្រសាសន៍ថា ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តឆ្នាំ២០២៥...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ អ៊ីមព្រេស ក្រុងសៀមរាប មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ រវាងក្រុមហ៊ុន លី លី ហ៊្វូដ អ៊ុនដាសទ្រីខូ អិលធីឌី (LYLY) និងក្រុមហ៊ុនផ្សារកសិផល និងចំណីអាហារ (FAAM)...
ព័ត៌មានលំអិតកសិករមួយគ្រួសារ នៅឃុំត្បែងស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានប្រាក់ចំណូលប្រចាំគ្រួសារជាងមួយលានរៀល ក្នុងមួយថ្ងៃៗ ពីទិន្នផលដំណាំហូបផ្លែតាង៉ែន ដែលធ្វើអោយកសិកររូបនោះ មានគម្រោងដាំដំណាំហូបផ្លែជាច្រើប្រភេទទៀត។ អ្នកស្រី ឌួង សំណាង ជាម្ចាស់ចំការតាង៉ែន នៅជើងភ្នំគូលែន បានអោយដឹងនៅថ្ងៃទី២១ ខែមករានេះថា ដើមតាង៉ែននេះ អ្នកស្រីបានដាំឡើងក្នុងរយ:ពេល៧ឆ្នាំ ហើយក៏បានទទួលផលរយ:ពេល៣ឆ្នាំមកហើយដែរ ដោយគ្រាន់តែទិន្នផលលើកទី១ បានចំណូល៥ពាន់ដុល្លាក្នុងមួយឆ្នាំ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.