មន្ត្រីអាជ្ញាធរជាតិអប្សរាប្រគល់កុលាលភាជន៍សម័យអង្គរចំនួនមួយជូនអាជ្ញាធរជាតិអប្សរារក្សាទុក
លោក ហៃ ហ៊ត បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០១៩ រូបលោក និង កញ្ញា ឆេង វុចនា ដែលជាបុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា បានយកកុលាលភាជន៍បុរាណចំនួនមួយ ដែលកុលាលភាជន៍នេះ នៅមានរូបរាងល្អនៅឡើយ លើកលែងតែផ្នែកមាត់ខាងលើបែកដោយសារត្រូវនឹងផ្លែចបពេលជីកដី មកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីសម្អាតនិងជួសជុលតាមបច្ចេកទេសបុរាណវិទ្យាមុននឹងប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ - អង្គរ រក្សាទុក ...











