នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប សម្រេចដាក់ឲ្យដំណើរការប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២

ក្នុងឱកាសបើកកិច្ចប្រជុំមួយស្ដីពីប្រព័ន្ធចុះឈ្មោះអ្នកដំណើរ(web app )ជំនាន់ទី២ នៅព្រឹកថ្ងៃទីន៨ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២នេះ អាចឲ្យបងប្អូនអ្នកដំណើរជាលក្ខៈគ្រួសារ មន្ត្រីរាជការ និងអង្គការនានា ដែលចូលមកខេត្តសៀមរាប មានភាពងាយស្រួលជាងមុន ជឿនលឿនជាងមុន...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ចុះកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងខេត្ត

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប មានរៀបចំពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តន៍គម្រោងកាត់បន្ថយសំណល់ប្លាស្ទិក នៅក្នុងខេត្តសៀមរាប រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប ដោយក្រោមអធិបតីភាព ឯកឧត្តម គិត ច័ន្ទគ្រីស្នា ទីប្រឹក្សាក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញការគាំទ្រលើការផលិតកម្មវិធី លើផ្សព្វផ្សាយរបស់រដ្ឋ និងវឌ្ឍនភាពការការងាររបស់អគ្គនាយកដ្ឋានទាំង៥ ក្នុងប្រជុំសាមញ្ញប្រចាំសប្តាហ៍

ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នាទីស្ដីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញការគាំទ្រ ចំពោះគម្រោងបង្កើតកម្មវិធីប្រដាល់ របស់ស្ថានីយ៍ទូរទស្សន៍ ជាតិកម្ពុជា ការផ្សព្វផ្សាយដំណឹងរបស់ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា (AKP) កម្មវិធីផ្សាយរបស់វិទ្យុជាតិកម្ពុជា ព្រមទាំងវឌ្ឍនភាពការងារនានា របស់អគ្គនាយកដ្ឋានទាំង៥ ដែលសម្រេចបាននាពេលកន្លងមក។...

ព័ត៌មានលំអិត

គណៈកម្មការចម្រុះខេត្តសៀមរាប ចុះពិនិត្យផលប៉ះពាល់ បង្កដោយក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ស៊ី ផិក ខេមបូឌា លើប្រជាពលរដ្ឋ

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំគណៈកម្មការចម្រុះខេត្ត សៀមរាប ចុះទៅពិនិត្យ ទីតាំងក្រុមហ៊ុនលាយស៊ីម៉ង់ត៍ ស៊ី ផិក ខេមបូឌា ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប បន្ទាប់ពីទទួលបានលិខិត របស់ក្រសួងមហាផ្ទៃ ស្ដីពីករណីប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

មន្ត្រីបោះឆ្នោតខេត្តសៀមរាប បានបង្ហាញថាកម្ពុជាឆ្ពោះទៅរកការធ្វើទំនើបកម្មនៃការរៀបចំការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

អនុវត្តតាមប្រតិទិន នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដែលបានគ្រោងទុកដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលមួយនៅសាលាក្រុងសៀមរាប ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបញ្ជូនលទ្ធផលនៃការបោះឆ្នោតសាកល្បង ក្រោមអធិបតីភាពឯកឧត្ដម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម អ៊ាន...

ព័ត៌មានលំអិត

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។ នៅក្នុងនោះកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីថ្ងៃទី០៤ខែមិថុនា ថា ក្រោយពីមានការស្នើសុំពីព្រះសង្ឃ ព្រមទាំងសាធារណជន ពីការសុំកូនឈើជាបន្តបន្ទាប់របស់អាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅលើដីលំនៅឋាន ដីចម្ការ សាលារៀន វត្តអារាម និងដីតំបន់ជុំវិញទៅតាមតម្រូវការ។ ជាក់ស្ដែងនៅចុងខែឧសភាកន្លងទៅនេះ កូនឈើចម្រុះសរុប ៨,៧០០ដើម ត្រូវបានក្រុមការងារអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនទៅសាធារណជន។...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាបគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចិត្តទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ”

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវការគាំទ្រនិងកោតសសើរយ៉ាងខ្លាំងចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចចិត្តទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ” ដែលកាយវិការនេះជាការដឹកនាំដ៏ឈ្លាសវ៉ៃ ប៉ិនប្រសព្វ និងប្រកបដោយ គតិបណ្ឌិតថ្លៃថ្លាបំផុត ស្របទៅតាមយុទ្ធសាស្រ្តជាជំហានៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានដឹកនាំបើកកិច្ចប្រជុំតម្រង់ទិស ស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសារៈប្រយោជន៍នៃការអប់រំកុមារ និងសេវាគាំពារនានា សម្រាប់កុមារដែលមានពិការភាពយន្តការសម្របសម្រួល ព្រមទាំងការគាំទ្រពីអ្នកពាក់ព័ន្ធនានា នៅថ្នាក់ក្រោមជាតិ។ ពិធីនេះដែរក៏មានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរក្នុងខេត្ត អាជ្ញាធរក្រុង/ស្រុក...

ព័ត៌មានលំអិត

ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទសទំាងពីរក្រោយពីកូវីដ-១៩

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋសភាវៀតណាម។...

ព័ត៌មានលំអិត
Page 114 of 242 1 113 114 115 242

Recommended

សូម Like និង Follow ពួកយើង