នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមអភិបាលខេត្តសៀមរាប៖ ការបិទខ្ទប់៣សង្កាត់ បម្រាមគោចរ និងច្រកពិនិត្យសុខភាពក្នុងខេត្ត នៅបន្តអនុវត្តន៍ដដែល

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ខេត្តសៀមរាប នៅតែបន្តដាក់ច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកធ្វើដំណើរឆ្លងកាត់ និងចូលមកកាន់ខេត្តសៀមរាប នៅចំណុចព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះដដែល។ ទន្ទឹមនោះ បម្រាមគោចរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទាបភ្លឺ និង ការបិទខ្ទប់សង្កាត់ទាំង៣...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បង្ហាញថាឱ្យអ្នកសារព័ត៌មាន និងគ្រួសារចុះឈ្មោះដើម្បីទទួបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ថ្លែងសំណេះសំណាលជាមួយអ្នកសារព័ត៌មានចំនួន២០រូបមកពីជាង១០ស្ថាប័ន នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី២១មខែមេសា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានមានប្រសាសន៍ថា៖ បងប្អូនអ្នកសារព៌ត៌មានទាំងរដ្ឋ និងឯកជន ដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(រាប់ទាំងគ្រួសារផង) សូមរួសរាន់ទៅទទួលការចុះឈ្មោះនៅមន្ទីរព័ត៌មានខេត្ត។ ដោយឡែកសម្រាប់បងប្អូនអ្នកសារព័ត៌មាន ដែលកំពុងបំពេញភារកិច្ចហើយជួបបញ្ហាពិបាកក្នុងការចេញចូលក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩នៅខេត្តសៀមរាប...

ព័ត៌មានលំអិត

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប ប្រគល់ម៉ូតូ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងអង្គភាព

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ លោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប និង សហការី បាននាំយកម៉ូតូម៉ាក អ៊ឹមស្មាស់ ចំនួន 2គ្រឿង រួមទាំងសម្ភារមួយចំនួនទៀត ដូចជា ៖ ស្រោមដៃស្បែកថៃចំនួន 30គូ ,...

ព័ត៌មានលំអិត

អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារនៃយុទ្ធនាការជំរុញការពាក់ម៉ាសទាំងអស់គ្នា និងពាក់ម៉ាសឲ្យបានត្រឹមត្រូវ ដែលដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញនៃមន្ទីរសុខាភិបាល និងកម្លាំងសហការដោយមន្រ្តីសមត្ថកិច្ច មកពីស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធខេត្ត បានចុះអនុវត្តក្នុងជំហានទី២ គឺការចុះកិច្ចសន្យាព្រមអនុវត្តកាតព្វកិច្ចពាក់ម៉ាសឲ្យបានត្រឹមត្រូវ បន្ទាប់ពីមានការអប់រំនៃជំហានទី១ ដែលកិច្ចសន្យានោះ នឹងត្រូវបាន កំណត់ឲ្យជនណា ដែលនៅតែបន្តឲ្យមានការធ្វេសប្រហែស...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យពាក់ម៉ាស់ទាំងអស់គ្នាមុនវិធានការច្បាប់នៃការផាកពិន័យចាប់ផ្ដើមអនុវត្ត

គិតត្រឹមរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារនៃយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តសៀមរាប រួមមានមន្ទីរសុខាភិបាលខេត្ត កងកម្លាំងសមត្ថកិច្ច សហការដោយអាជ្ញាធរមូលដ្ឋាន បានបន្តយុទ្ធនាការផ្សព្វផ្សាយ សំដៅឆ្ពោះទៅរកទីប្រជុំផ្សារនានាក្នុងក្រុងសៀមរាប ដើម្បីផ្សព្វផ្សាយពង្រឹងបន្ថែម លើកកម្ពស់ស្មារតីនៃការអនុវត្តវិធានការសុវត្ថិភាព ៣ការពារ និង៣កុំ ដែរជារូបមន្តដ៏ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល។ យុទ្ធនាការនេះបានធ្វើឡើងស្របពេលដែលរដ្ឋបាលខេត្ត បានសម្រេចបិទខ្ទប់សង្កាត់ចំនួន៣...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាបដឹកនាំកិច្ចប្រជុំរៀបចំផែនការ ត្រៀមឆ្លើយតបស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំបើកកិច្ចប្រជុំរៀបចំផែនការ

ត្រៀមឆ្លើយតបស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ ដោយមានការចូលរួមពីសំណាក់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត អាជ្ញាធរក្រុងសៀមរាប លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរព័ត៌មានខេត្ត សមាគមសហគ្រិនវ័យក្មេងប្រចាំខេត្តផងដែរ។ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការបិទខ្ទប់តំបន់ណាមួយដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ វាគឺជាជម្រើសចុងក្រោយ ដើម្បីទប់ទល់ និងស្តារស្ថានភាពឡើងវិញ។ យ៉ាងណាក៏ដោយកិច្ចប្រជុំបន្ទាន់មួយបានបង្ហាញនូវផែនការត្រៀមបំរុង ឆ្លើយតបចំពោះស្ថានភាពនោះ ដោយផ្តោតជាសំខាន់ទៅលើបញ្ហារក្សាស្ថិរភាពផ្គត់ផ្គង់ស្បៀងអាហារលើទីផ្សារ...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយដល់អាជីវករក្នុងផ្សារចំនួនបីក្នុងក្រុងសៀមរាបឲ្យអនុវត្តនូវវិធានការការពារជម្ងឺកូវីដ-១៩

នាព្រឹកថ្ងែទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ រួមមានមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប កងកម្លាំងទាំងពីរប្រភេទ ចុះអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារចំនួនបីរួមមាន៖ ផ្សារលើធំថ្មី ផ្សារសាមគ្គី និងផ្សារទំនើបអង្គរ ដោយណែនាំឲ្យពួកគាត់ពាក់ម៉ាកបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។...

ព័ត៌មានលំអិត

អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវ ក្នុងខេត្តសៀមរាបជិត ២០០នាក់ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវ រួមមានអ្នកបើកបររ៉ឺម៉កម៉ូតូ ម៉ូតូកង់បី និងខ្លះជាអ្នកបើកបររថយន្តទេសចរណ៍ ក្នុងខេត្តសៀមរាបប្រមាណ១៧០នាក់ បានស្ម័គ្រចិត្ដទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ធ្វើឡើងនៅមន្ទីរពទ្យបង្អែកខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ។ តាមការលើកឡើងរបស់ពួកគាត់ បង្ហាញថា ពួកគាត់ពិតជាមានការប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្ពស់ពីភ្ញៀវទេសចរ ខណៈអ្នកទេសចរទាំងនោះ ធ្វើដំណើរពីគ្រប់ទីកន្លែង ពីប្រទេសមួយទៅប្រទេសមួយទៀត។ ការទទួលបានវ៉ាក់សាំងនេះ ទោះបីមិនអាចការពារបាន១០០%ក៍ដោយ...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបរបរដឹកជញ្ជូនភ្ញៀវ

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរបើកបររ៉ឺម៉កម៉ូតូ ម៉ូតូកង់បី និងខ្លះជាអ្នកបើកបររថយន្តទេសចរណ៍ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ការចាក់វ៉ាក់សាំងជូនដល់បងប្អូងដែលជាអ្នកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននាពេលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដល់សុខភាពប្រជាពលរដ្ឋដែលមានហានិភ័យ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្តសៀមរាបទទួលអំណោយជាសម្ភារៈពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញទទួលអំណោយជាសម្ភារៈ ពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB ដោយអំណោយរួមមាន៖ អាកុល ៦០០លីត្រ និងម៉ាស់...

ព័ត៌មានលំអិត
Page 118 of 242 1 117 118 119 242

Recommended

សូម Like និង Follow ពួកយើង