Tag: អាជ្ញាធរជាតិអប្សរា

អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារទល់ទ្រ ដើម្បីជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន

អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារទល់ទ្រ ដើម្បីជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា មានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា បានកំពុងមមាញឹកក្នុងការចាត់វិធានការទល់ទ្រពង្រឹង ដើម្បីជួយសង្រ្គោះប្រាសាទតាដុងឱ្យជៀសផុតពីហានិភ័យ ជាដំណាក់កាលទី១។ ការងារនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមការងារបានមើលឃើញ ពីហានិភ័យរបស់ប្រាសាទតាដុងនេះ។ មន្ត្រីបច្ចេកទេសរូបនេះ បានឲ្យដឹងបន្ថែមថា ការងារនេះធ្វើឡើងក្នុងគោលបំណងអភិរក្សនិងអភិវឌ្ឍន៍ប្រាង្គប្រាសាទបុរាណមួយនេះ ...

អាជ្ញាធរជាតិអប្សរា សំអាតប្រាង្គប្រាសាទនៅក្នុងប្រាសាទអង្គរ ខណ:ដែលរមណីយដ្ឋានអង្គរ ត្រូវបានបិទខ្ទប់ !

អាជ្ញាធរជាតិអប្សរា សំអាតប្រាង្គប្រាសាទនៅក្នុងប្រាសាទអង្គរ ខណ:ដែលរមណីយដ្ឋានអង្គរ ត្រូវបានបិទខ្ទប់ !

មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មន្ដ្រីរបស់ខ្លួនបានខិតខំសំអាតកំទេចកំទីដី ដែលជាប់នៅប្រាង្គប្រាសាទអង្គរ ក្នុងអំឡុងពេល តំបន់រណីយដ្ឋានអង្គរត្រូវបានបិទខ្ទប់ ដើម្បីធ្វើយ៉ាងណាឱ្យមានសោភណ្ឌភាពស្រស់ស្អាត។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១នេះថា នៅក្នុងការបិទខ្ទប់ ការចូលទស្សនាប្រាសាទអង្គរវត្ដ ក្រុមការងារផ្នែកភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានធ្វើសកម្មភាពបោសសំអាតដីធ្លី នៅប្រាសាទអង្គរវត្ដ ...

អាជ្ញាធរជាតិអប្សរានិងគ្រឹះស្ថានអង្គរ បន្តផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានអង្គរ រយៈពេល៧ថ្ងៃទៀត

អាជ្ញាធរជាតិអប្សរានិងគ្រឹះស្ថានអង្គរ បន្តផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានអង្គរ រយៈពេល៧ថ្ងៃទៀត

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបន្តបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរបណ្ដោះអាសន្នរយៈពេល៧បន្ថែមទៀត គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីបន្តចូលរួមទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប។ ក្នុងសេចក្ដីជូនដំណឹងខាងលើនេះដែរ បានបញ្ជាក់ថា ...

រយៈពេលល៦ថ្ងៃអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើចម្រុះជាង២,៦០០ដើម ដល់សាធារណជនទូទៅ ដើម្បីធ្វើការដាំដុះតាមតម្រូវការ

រយៈពេលល៦ថ្ងៃអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើចម្រុះជាង២,៦០០ដើម ដល់សាធារណជនទូទៅ ដើម្បីធ្វើការដាំដុះតាមតម្រូវការ

បើតាមលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតត្រឹមរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានបន្តចែកកូនឈើចម្រុះបានសរុបចំនួន ២,៦១០ដើម ជូនដល់សាធារណជនទូទៅនៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដារខេត្តផ្សេងទៀត ដើម្បីធ្វើការដាំដុះតាមតម្រូវការ។ លោក ...

ការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនអង្គភាពអាជ្ញាធរជាតិអប្សរា បានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមុិញ 

ការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនអង្គភាពអាជ្ញាធរជាតិអប្សរា បានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមុិញ 

អាជ្ញាធរជាតិអប្សរា សហការជាមួយទីចាត់ការបំភ័ន្តអក្ខរ: នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានបញ្ចប់ដោយជោគជ័យលើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទៅ ហើយ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ម្សិលមុិញនេះ។ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងពីរលើកនេះ បានប្រព្រឹត្តទៅនៅបរិវេណនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុន្នី ...

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការកែលម្អសោភណ្ឌភាពផ្លូវក្នុងវង់តូច នៃរមណីយដ្ឋានអង្គរ

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការកែលម្អសោភណ្ឌភាពផ្លូវក្នុងវង់តូច នៃរមណីយដ្ឋានអង្គរ

ក្រុមការងារអាជ្ញាធរជាតិអប្សរាបាននឹងកំពុងមមាញឹកក្នុងការកែលម្អសោភណ្ឌភាពផ្លូវក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន ៦៣៦៨ម៉ែត្រ ដោយបែងចែកជា ៣កំណាត់ ដើម្បីធ្វើឲ្យផ្លូវមានសោភណ្ឌស្អាត និងមានភាពងាយស្រួលធ្វើចរាចរណ៍ និងទាក់ទាញអ្នកទេសចរណ៍។ បើតាមលោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៣ ខែសីហានេះថា កំណាត់ផ្លូវទាំង៣កំណាត់ ដែលក្រុមការងារបាន និងកំពុងជួសជុស គឺទី១.ចាប់ពីមុខលានជល់ដំរី ...

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរសម្រេចផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរសម្រេចផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរបណ្ដោះអាសន្នរយៈពេល១៤ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប។ ...

ការជួសជុលតួកណ្តាលប្រាសាទតុបខាងលិច ក្រុមការងារកំពុងសម្រេចបាន៦០ភាគរយហើយ

ការជួសជុលតួកណ្តាលប្រាសាទតុបខាងលិច ក្រុមការងារកំពុងសម្រេចបាន៦០ភាគរយហើយ

ដោយមានការសហការគ្នារវាងក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងដំណើរការយ៉ាងមមារញឹកក្នុងការជួសជុលតួប្រាង្គកណ្តាលនៃប្រាសាទ តុបខាងលិច ដែលទទួលរងការខូចខាតដួលរលំស្ទើរទាំងស្រុង ដោយសារកត្តាអាយុកាល មនុស្ស និងកត្តាធម្មជាតិ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលជាង ៦០ភាគរយហើយ។ បើតាមលោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិ ណារ៉ា បានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្នុងការរៀបផ្គុំឡើងវិញនេះ ក្រុមការងាបានប្រើប្រាស់ថ្មថ្មីដោយមិនបានឆ្លាក់ក្បាច់ឱ្យដូចថ្មដើមវិញទេ ...

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងលិចដោយសម្រេចបានជិត៤០ភាគរយ

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងលិចដោយសម្រេចបានជិត៤០ភាគរយ

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ កិច្ចដំណើរការជួសជុលប្រាសាទត្រពាំងផុង សម្រេចបានប្រា់មាណជិត៤០ភាគរយហើយ។ ប្រាសាទនេះជាប្រាសាទទោល មានទំហំខឿន0៧ម៉ែត្របួនជ្រុង និងកម្ពស់១៦ម៉ែត្រ ធ្វើអំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយប្រាសាទនេះត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ឧទ្ទិសដល់ព្រហ្មសាសនា។ បើតាមលោក ...

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័នទៅរក្សាទុក

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័នទៅរក្សាទុក

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ទៅរក្សាទុកនៅទីតាំងសុវត្ថិភាពនៅទីតាំងថ្មីទៀត ដើម្បីថែរក្សាទុកត្រៀមបម្រុងសម្រាប់ធ្វើការជួសជុលប្រាសាទឡើងវិញ និងរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អនៅក្នុងទីធ្លាប្រាសាទអង្គរ។ លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាអ្នកទទួលខុសត្រូវការដ្ឋានលើកថ្មនេះ បានឱ្យដឹងបន្ថែមនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា ថ្មប្រាសាទដែលស្ថិតនៅរាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័ន បានកើតឡើងរាប់រយឆ្នាំមកហើយដែលមានចំនួនជិត ៣០០០ដុំ។ ថ្មប្រាសាទដ៍វ័យចំណាស់ទាំងនោះ មួយផ្នែករលុះបាក់ធ្លាក់ពីតួប្រាសាទក្បែរនោះ និងមួយផ្នែកទៀតត្រូវគេជញ្ជូនយកទៅដាក់ក្នុងពេលដែលបារាំងធ្វើការជួសជុលប្រាសាទបាយ័ន ...

Page 12 of 31 1 11 12 13 31

Recommended

សូម Like និង Follow ពួកយើង