នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាបចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋស្រុកបន្ទាយស្រីសម្រាប់យកអង្ករមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺជាគំរូដ៏ល្អមួយ

ថ្លែងនៅក្នុងពិធីចែកអង្ករដែលបានមកពីធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទូទាំងស្រុកបន្ទាយស្រី ចំនួន២.៦៦៨គ្រួសារ ជាប្រភេទក្រ១ ក្រ២ និងប្រជាការពារភូមិ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារតែការរាត្បាតនៃមេរោគកូវីដ-១៩ បានធ្វើឱ្យប្រជាពលរដ្ឋមានការរងផលប៉ះពាល់ជាច្រើន ក្នុងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ កាន់តែជួបការលំបាកខ្លាំង ហេតុនេះរដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយសប្បុរសជន អង្គការដៃគូ និងប្រជាពលរដ្ឋបានរួមគ្នាធ្វើស្រែសង្គម...

ព័ត៌មានលំអិត

ស្រុកក្រឡាញ់ និងស្រុកស្រីស្នំជាគោលដៅទី១នៃការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន អាណត្តិទី៣ ឆ្នាំ២០២០ នៅគោលដៅទី១ សម្រាប់ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញថ្នាក់ខេត្ត...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចសាមញ្ញប្រចាំសប្តាហ៍ ត្រួតពិនិត្យវឌ្ឍនភាពការងារ

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២O២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ដែលបានលើកឡើងការពីសប្ដាហ៍កន្លងទៅ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញដល់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងបណ្តាមន្ទីរព័ត៌មានទាំងអស់ ត្រូវធ្វើការពិនិត្យឡើងវិញ ចំពោះអង្គភាពសារព័ត៌មានឯកជនមួយចំនួន...

ព័ត៌មានលំអិត

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអនុវត្តន៍ច្បាប់ចំពោះអ្នកគេចវេសពីការធ្វើចត្តាឡីស័ក និងស្នើកែអនុក្រឹត្យពិន័យឱ្យបានធ្ងន់ធ្ងរ

តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តន៍វិធានការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» ឱ្យបានតឹងរឹងបំផុតចំពោះអ្នកព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក។ បទបញ្ជា និងការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពលករខ្មែរឆ្លងមកពីប្រទេសថៃមួយចំនួន បានព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ សម្តេចតេជោ...

ព័ត៌មានលំអិត

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការសរសេរព័ត៌មាន ប្រកបដោយគុណភាព

ឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា រយៈកាលកន្លងមកនេះ មន្ត្រីយើងទាំងអស់គ្នា បានខិតខំប្រឹងប្រែង និង យកចិត្តទុកដាក់បំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន បានយ៉ាងល្អប្រសើរគួរជាទីពេញចិត្ត ប៉ុន្តែផ្អែកលើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១នេះ ឃើញថាចំនួនព័ត៌មានដែលបានផ្សព្វផ្សាយមានការថយចុះជាងខែមុន ដូច្នេះដើម្បីបង្កើនប្រសិទ្ធនៃការផ្សាយព័ត៌មាន សូមមន្ត្រីទាំងអស់គ្នា ពិសេសមន្ត្រីផ្នែកយកព័ត៌មាន ត្រូវបង្កើនសកម្មភាព រួមទាំងសមត្ថភាពបន្ថែមទៀត...

ព័ត៌មានលំអិត

សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ចាត់ទុកថ្ងៃ១៤កុម្ភ: ជាថ្ងៃការងារមនុស្សធម៌

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន រួមនិងក្រុមការងារ បានយកអំណោយជា គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងបរិក្ខារសុខាភិបាលមួយចំនួន របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈក្នុងខេត្តត្រូវអនុវត្តឲ្យបានត្រឹមត្រូវក្នុងការបើកអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៏ថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈក្នុងខេត្ត ត្រូវយល់ដឹងឲ្យច្បាស់អំពីច្បាប់ពាក់ព័ន្ធនានាទាក់ទងទៅនឹងវិស័យពាណិជ្ជកម្ម និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលស្ថិតក្រោមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា និងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ជាអង្គភាពស្នួលបានដើរតួនាទីយ៉ាងសំខាន់ ក្រោមកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្ម...

ព័ត៌មានលំអិត

មេបញ្ជាការកងទ័ពជើងគោកណែនាំអោយនាយទាហាន និងពលទាហានទាំងអស់ចំណុះឲ្យយោធភូមិភាគទី៤ ត្រៀមរៀបចំខ្លួនចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

មានប្រសាសន៍នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារសន្ដិសុខយោធាឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពការងារបន្ដសម្រាប់ឆ្នាំ២០២១ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្ដមសេនីយឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានណែនាំឲ្យមេបញ្ជាការនៅតាមបណ្តាអង្គភាព ចំណុះយោធភូមិភាគទី៤ ទាំងបួនខេត្ដរួមមាន ខេត្ដសៀមរាប ព្រះវិហារ ឧត្ដរមានជ័យ ខេត្ដកំពង់ធំ ត្រូវរៀបចំឯកសារបញ្ជីឈ្មោះយោធាអោយបានត្រឹមត្រូវ ដើម្បីត្រៀមចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងស្រុក

មន្ត្រីរដ្ឋបាលស្រុកស្រីស្នំ បានឲ្យដឹងថា ដោយមានការគាំទ្រពីលោក អ៊ាន សុខា ប្រធានយុវជនថ្នាក់ខេត្តចុះជួយស្រុកស្រីស្នំ និង អ្នកគ្រូ ឈន សុគន្ធា រដ្ឋបាលស្រុកស្រីស្នំ នឹងរៀបចំកម្មវិធីជិះកង់មួយ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិនារីផង និងជួយផ្សព្វផ្សាយពីៅតំបន់ទេសចរណ៍នៅក្នុងស្រុកស្រីស្នំទាំងមូលផង ដែលកម្មវិធីជិះកង់នេះ គឺចេញដំណើរពីទីតាំងភូមិវប្បធម៌ ក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យអង្គភាពពន្ធនាគារខេត្តសៀមរាបពង្រឹងបន្ថែមទៀតលើកការលួចប្រើទូរស័ព្ទរបស់ជនជាប់ឃុំ

ថ្លែងនៅក្នុងពិធីបំពាក់គ្រឿងឥស្សយយស បំពាក់ឋានន្តរស័ក្កិ និងប្រកាសមុខតំណែងជូនមន្រ្តីអង្គភាពពន្ធនាគាខេត្តសៀមរាប ចំនួន២៥៧នាក់ នៅថ្ងៃទី១០ខែកុម្ភះឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធនាគាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជាមានជនជាប់ឃុំជិត៤ម៉ឺននាក់ ក្នុងនោះពន្ធនាគាខេត្តសៀមរាបស្ថិតនៅក្នុងលំដាប់ទី២ ដែលមានជនជាប់ឃុំរហូតដល់ជិត៣ពាន់នាក់បន្ទាប់ពីពន្ធនាគាព្រៃស។ ឯកឧត្តមបន្តថា កន្លងមកនេះអង្គភាពពន្ធនាគាខេត្តសៀមរាប ធ្វើការងារបានយ៉ាងល្អទាំងការងារគ្រប់គ្រងជនជាប់ឃុំ និងការសហការជាមួយស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តសៀមរាបនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីឯកឧត្តមបានជំរុញឱ្យអង្គភាពពន្ធនាគាខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 128 of 243 1 127 128 129 243

Recommended

សូម Like និង Follow ពួកយើង