ព័ត៌មានជាតិទូទៅ

ដំណឹងទូទៅ (categorized)

ទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា ចែករំលែកបទពិសោធន៍សម្រាប់ការដាំដុះស្វាយចន្ទីឲ្យទទួលបានទិន្នផលខ្ពស់ ដល់កសិករដាំស្វាយចន្ទីនៅក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដមឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា រួមជាមួយកសិករដាំដំណាំស្វាយចន្ទី បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទី ឱ្យទទួលបានទិន្នផលខ្ពស់ ជូនដល់កសិករកំពុងតែដាំដំណាំស្វាយចន្ទី ប្រមាណជាង២០នាក់ ដែលមកពីតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស ។ ឯកឧត្ដមឧកញ៉ា...

ព័ត៌មានលំអិត

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនកងកម្លាំងប្រដាប់អាវុធបំពេញការងារតាមមណ្ឌលចត្តាឡីស័ក ក្នុងក្រុងសៀមរាប

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយមួយចំនួនប្រគល់ជូន កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ប្រចាំការទីតាំងមណ្ឌលចត្តាឡីស័ក គោលដៅសាលាអេសអូអេស...

ព័ត៌មានលំអិត

រដ្ឋបាលព្រៃឈើសៀមរាប÷ តុកកែជាប្រភេទសត្វព្រៃការពារដោយច្បាប់ និងពុំមានការទាមទារប្រាក់ ៣ម៉ឺនដុល្លារ ដូចការចោទប្រកាន់របស់ក្រុមហ៊ុន វីរ: ប៊ុនថាំឡើយ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ុងប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប បានបញ្ជាក់ថា ការដឹកជញ្ជូនសត្វតុកកែ ដោយគ្មានច្បាប់អនុញ្ញាត គឺជាអំពើខុសច្បាប់ ព្រោះសត្វតុកកែ ជាប្រភេទសត្វព្រៃឧរង្គសត្វ ដែលស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរតាមច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្ត។ ទន្ទឹមនោះ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ បានច្រានចោលចំពោះការចោទប្រកាន់របស់ក្រុមហ៊ុន វីរ:...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ តាមរយៈប្រព័ន្ធវិឌីអូ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូសរួចតែបានឆ្លងកូវីដ ងាយស្រួលព្យាបាល តែងាយនឹងចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង

ថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ តែទោះជាយ៉ាងណាក៏ដោយអ្នកដែលបានចាក់វ៉ាក់សាំង ២ដូសរួចហើយតែបានឆ្លងកូវីដ គឺងាយស្រួលក្នុងការព្យាបាលឆាប់ជាតែងាយចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា...

ព័ត៌មានលំអិត

ខេត្ដសៀមរាប រកឃើញមានមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទមកពីប្រទេសឥណ្ឌា លើពលករពីរនាក់ ដែលមកពីប្រទេសថៃ !

ខេត្ដសៀមរាប បានរកឃើញអ្នកវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទកូនកាត់ឥណ្ឌា ចំនួន ២ករណី នៅក្នុងខេត្ដនេះ ទៅលើពលការនីពីរនាក់ ដែលបានចំណាកស្រុកមកពីប្រទេសថៃ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ។ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប លោកបានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨...

ព័ត៌មានលំអិត

សមាគមទេសចរណ៍៖ មិនទាន់មានការរៀបចំសេវាកម្មសម្រាប់ត្រៀមទទួលអ្នកទេសចរនៅខេត្ដសៀមរាបនៅឡើយទេ

ប្រធានសមាគមទេសចរណ៍ បានឱ្យដឹងថា អ្នកបំរើសេវាកម្មទេសចណ៍ខេត្ដសៀមរាប នៅមិនទាន់មានការរៀបចំសេវាកម្មទេសចរណ៍ រួមមានផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ដើម្បីត្រៀមទទួលអ្នកទេសចរក្រោយបញ្ចប់ជំងឺកូវីដ១៩ នៅឡើយទេ ដោយអះអាងថា ការរៀបចំឡើងវិញនេះ ត្រូវការចំណាយថវិកាច្រើន និងកំពុងប៉ះពាល់ផ្លូវថ្នល់ដែលកំពុងអភិវឌ្ឍន៍។ លោក ហ្វីលីប កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបន្តទទួលអំណោយពីសប្បុរសជនដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩

ដើមី្បជាការចូលរួមទ្រទ្រង់សកម្មភាពក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្ត រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគពីសបុបរសជននានា ក្នុងនោះ អង្គការ UNESCO ប្រចាំនៅកម្ពុជា មាន៖ អង្ករ ៣០០គក្រ ម៉ាស់១៥០ប្រអប់ អាល់កុល១២០លីត្រ មី ៣០កេសតូច ទឹកសុទ្ធ៣០កេស...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបន្តសកម្មភាពជួសជុលបង្កាន់ដៃនាគប្រវែង៣០ម៉ែត្រនៅប្រាសាទបន្ទាយសំរ៉ែ

ចាប់ពីដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ បានជួសជុល អភិរក្សលើកតម្លៃបង្កាន់ដៃនាគ ស្ថិតនៅជ្រុងនិរតីនៃប្រាសាទបន្ទាយសំរ៉ែប្រវែង៣០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារជួសជុលបានប្រមាណ៣៥ភាគរយហើយ។ បើតាមលោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឲ្យដឹងនៅថ្ងៃទី១៣...

ព័ត៌មានលំអិត
Page 13 of 21 1 12 13 14 21

Recommended

សូម Like និង Follow ពួកយើង