ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០

នៅព្រឹកថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០២២នេះ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួន៣៖ទី១ ពិនិត្យ...

ព័ត៌មានលំអិត

ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃ ប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល

គម្រោងជួសជុល និងអភិរក្សព្រះវិហារបុរាណ នៅវត្តប្រាសាទលលៃ ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលព្រះវិហារបុរាណ ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ ធ្លាក់បាក់ឱ្យល្អឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង ដើម្បីរក្សាបាននូវគុណតម្លៃផ្នែកប្រវត្តិសាស្រ្ត។ សូមបញ្ជាក់ថា ព្រះវិហារបុរាណនេះ...

ព័ត៌មានលំអិត

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះពិនិត្យផែនការ Clean and Green នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប

នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រោមយុទ្ធនាការ “កម្ពុជាស្អាត កម្ពុជាបៃតង" បានសហការ ជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរទន្លេសាប បានបន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារ នៃសហគមន៍ទេសចរណ៍កំពង់ឃ្លាំង នៅស្រុកសូទ្រនិគម ដែលជាតំបន់ទេសចរណ៍លើទឹកមួយក្នុងចំណោម តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្ដសៀមរាប ដើម្បីដាក់បញ្ចូលក្នុងការប្រគួតប្រជែងបរិស្ថានស្អាត។ ក្នុងជំនួបពិភាក្សានៅសាលាឃុំកំពង់ឃ្លាំង...

ព័ត៌មានលំអិត

តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យស្នើសុំអាជ្ញាធរខេត្ដចាត់វិធានការលើអ្នកមិនព្រមចាកចេញពីការប្រមូលផ្ដុំរបស់លោក ខឹម វាសាន

លោក នី ចាន់ពិនិត្យ ដែលជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានស្នើរឱ្យអាជ្ញាធរខេត្ដសៀមរាប ចាត់វិធានការផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋ ដែលបានចូលទៅស្នាក់នៅក្នុងដីចម្ការរបស់ខ្លួន ស្ថិតនៅភូមិថ្មដល់ ឃុំត្បែង ស្រុកបន្ទាយស្រី ហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីឱសានវាទ បានបញ្ចាប់ជាស្ថាពរ។ យោងតាមលិខិតស្នើរសុំទៅរដ្ឋបាលខេត្ត លោក នី ចាន់ពិនិត្យ នៅថ្ងៃទី៦ ខែកញ្ញា បានឱ្យដឹងថា...

ព័ត៌មានលំអិត

UNESCO៖ដើម្បីទប់ស្កាត់ការជួញដូរវប្បធម៌ គេត្រូវផ្តោតលើចំណុចអទិភាពចំនួន២

តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា បានលើកឡើងថា ដើម្បីប្រឆាំងការជួញដូរវត្ថុវប្បធម៌(វត្ថុបុរាណ) យើងទាំងអស់គ្នាត្រូវផ្តោតលើអាទិភាពសំខាន់ពីរ នោះគឺការកសាងសម្ព័ន្ធភាពដ៏ទូលំទូលាយបំផុត និងពង្រឹងឧបករណ៍ដែលយើងមាន ដើម្បីប្រឆាំងនឹងការជួញដូរខុសច្បាប់។ លោក Sardar Umar Alam អ្នកតំណាងយូណេស្កូប្រចាំកម្ពុជាបានលើកឡើងបែបនេះ នៅក្នុងសន្និសីទអន្តរជាតិស្តីពីការការពារ និងការទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន ដែលធ្វើឡើងនៅក្រុងសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា...

ព័ត៌មានលំអិត

កម្ពុជាទទួលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលបាត់ចំនួន ៣០ ពីសហរដ្ឋអាមេរិកនៅឆ្នាំ២០២២

នៅក្នុងកិច្ចប្រជុំពិសេសផ្នែកវប្បធម៌អាស៊ាន នៃសន្និសីទអន្តរជាតិស្តីពីការការពារ និងការទប់ស្កាត់ការចរាចរណ៍ជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន នៅខេត្តសៀមរាប ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា បង្ហាញថា ប្រទេសកម្ពុជាបានទទួលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិ ដែលត្រូវគេលួចចំនួន ៣០ ពីសហរដ្ឋអាមេរិកមកវិញ។   ថ្លែងនៅក្នុងកិច្ចប្រជុំធ្វើឡើងតាមរយៈ Video Conference និងចូលរួមដោយផ្ទាល់ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង...

ព័ត៌មានលំអិត

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះពិនិត្យការងាររៀបចំដីឡូត៍ នៅភូមិធម្មជាតិរុនតាឯក

ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជាអនុប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យការងាររៀបចំសម្អាតដីឡូត៍ សម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ទីតាំងថ្មីស្ថិតនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីវប្បធម៌៖ ប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា 

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែងថា ប្រាសាទបុរាណរបស់កម្ពុជាបានធ្វើឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ហើយប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា ដែលបង្ហាញពីសិល្ប: និងវប្បធម៌ដ៏យូរលង់មកហើ។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្ប:(AMCA) បានថ្លែងបែបនេះ នៅក្នុងពិធីស្វាគមន៍ក្រុមប្រតិភូអាស៊ាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន បង្ហាញការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់អង្គរ មកភូមិធម្មជាតិរុនតាឯក

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ហង្ស សុភសម្ភា អនុរដ្ឋលេខាធិការ ក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមនិងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និង អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍន៍តំបន់ភូមិធម្មជាតិរុនតាឯក ដែលមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល...

ព័ត៌មានលំអិត

ពាក្យស្នើសុំស្វែងរកសាច់ញាតិពីក្នុងចម្ការលោក ខឹម វាសនា កើនដល់១០១ករណី ក្នុងនោះមនុស្សក្រោម១៨ឆ្នាំមានជាង៨០នាក់

ក្រោយដល់ឱសានវាទរំសាយការជួបជុំមនុស្សក្នុងចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ឋ ដើម្បីប្រជាធិបតេយ្យ មានករណីដាក់ពាក្យស្នើសុំស្វែងរកសាច់ញាតិចំនួន២០៧នាក់ ឬស្មើនឹង ១០១ករណី ដែលក្នុងនោះមានអនីតិជនរហូតដល់ ៨២នាក់។ ទោះបីការកាលបរិច្ឆេទ ត្រូវបានបញ្ចប់ក្ដី តែគិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ មនុស្សដែលបានបន្តចាកចេញពីក្នុងចម្ការរបស់លោក ខឹម វាសនា នៅតែបន្តមានជាច្រើនរយនាក់។ ទន្ទឹមនោះ...

ព័ត៌មានលំអិត
Page 133 of 591 1 132 133 134 591

Recommended

សូម Like និង Follow ពួកយើង